សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កឋិន​មហា​សាមគ្គី វត្ត​ពុទ្ធ​ជ័យ​មង្គល​

កឋិន​មហា​សាមគ្គី វត្ត​ពុទ្ធ​ជ័យ​មង្គល​

ឯក​ឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស្សន្ត​ន៍ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​បាណន់ បាន រួបរួម​សាមគ្គី​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា អស់​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ពុទ្ធ​ជ័យ​មង្គល ហៅ​វត្ត​បត់​សាលា ឃុំ​ឈើ​ទាល ស្រុក​បាណន់  ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤​។​

ឯក​ឧត្តមនាយ​ឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់​ថា បុណ្យ​កឋិនទាន​សាមគ្គី​នាពេលនេះ គឺជា​ផ្នែក​មួយ​ដែល​ចែកចេញ ពី​បុណ្យ​កឋិនទាន​មហា​សាមគ្គី របស់​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ជាតិ ជា​តំណាងរាស្ត្រ​មណ្ឌល បាត់ដំបង និង​ជា​ប្រធាន​ក្រុម​ក​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​បាត់ដំបង ដែល​បាន​ផ្តួចផ្តើម​ឡើង​ដង្ហែរ​យកទៅ វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុង​ពទ្ធសីមា​វត្ត​ចំនួន ១១ ក្នុងនោះ ៦​វត្ត​នៅ​ខេត្ត​ព្រៃវែង ៥​វត្ត​ទៀត ​នៅ ខេត្ត​បាត់​ដប​ង ក្នុងនោះ​នៅ​ក្នុង​ក្រុង​បាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម​ផ្ទាល់ វត្ត​ទី​២ វត្ត​ពុទ្ធ​ជ័យ​មង្គល បត់​សាលា ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល ទី​៣ វត្ត​តា​គ្រាម​ដឹកនាំ​ដោយ លោក ងួន រតនៈ អភិបាលរង​ខេត្ត​បាត់ដំបង វត្ត​ទី​៤ ស្រុក​រតនៈមណ្ឌល និង​ទី​៥ វត្ត​នៅ​ស្រុក​កំរៀង ដែល​ដឹកនាំ​តំណាង​របស់​ឯកឧត្តម​។​


​នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​បញ្ជាក់​លើ​ការខិតខំ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុង​មូលដ្ឋាន​លេចចេញ នូវ​សមិទផ្ធិល ជាច្រើន របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាម​មូលដ្ឋាន រួម​ជាមួយ​រាជរដ្ឋាភិបាល​មានដូចជា សាលារៀន មណ្ឌល​សុខភាព ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ និង​សមិទ្ធិផល​ជាច្រើន​ទៀត​។

ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ជាងនេះទៀត ក្រោម​កិច្ច​ផ្សះផ្សា​រួបរួម​ជាតិ រវាង គណបក្ស​ធំៗ​ទាំង​២ បាន​ផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ចំពោះ​ប្រទេសជាតិ ពិសេស​វិស័យ​ព្រះពុទ្ធសាសនា នៅ​ទូទាំង​ប្រទេស​មាន ការអភិវឌ្ឍន៍​រីកចំរើន តាំងពី​ទីក្រុង​រហូតដល់​តំបន់​ដាច់ស្រយាល ព្រោះ​ព្រះពុទ្ធសាសនា វត្ត​អារាម មិន​ត្រឹមតែ​បាន​រួមចំណែក ក្នុង​ការថែរក្សា​ទំនៀម​ទំលាប់ វប្បធម៌ ប្រពៃណី ដ៏​ផូរផង់​របស់​ជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម ក្នុង​ការអប់រំ​បណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់​ប្រទេសជាតិ​ទៀតផង ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ច័យ​ដែល​បាន​ទទួល​ពី​ការ​បែងចែក កឋិន​របស់​ឯកឧត្តម ស ខេង ចំពោះ​វត្ត​ពុទ្ធ​ជ័យ​មង្គល ហៅ​វត្ត​បត់​សាលា នាពេលនេះ មាន​ចំនួន ១៤០​លាន​រៀល​រួម​ជាមួយ​បច្ច័យ​ចូលរួម ក្រុមការងារ របស់​ឯកឧត្តម សុខ ផល មាន​ចំនួន ១,៦០០,០០០ រៀល និង ១,០២០ ដុល្លារ សម្រាប់​កសាង​វត្ត​ទៀតផង​ ។ ​ឯកឧត្តម សុខ ផល ឆ្លើយតប​ទៅ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ និង​ជួយ​កសាង ផ្លូវ​ក្រាល​ក្រួស​ក្រហម ១ ខ្សែ ដែល​មាន​ប្រវែង ១៦០០​ម ក្នុងភូមិ បត់​សាលា​ទៀតផង​ ៕

 

2014_10_27d 2014_10_27d (1) 2014_10_27d (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី