សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុវជន​ពីរ​នាក់​នឹងត្រូវ​គេ​កសាង​សំណុំរឿង​ក្នុងករណី​ដែល​ខ្លួន​បាន​លាក់​រណា​អារ​ដែក​ក្នុង​ស្បែកជើង​ពេល​ចូល​ជួប​អ្នកទោស​ក្នុង​ពន្ធនាគារ​

យុវជន​ពីរ​នាក់​នឹងត្រូវ​គេ​កសាង​សំណុំរឿង​ក្នុងករណី​ដែល​ខ្លួន​បាន​លាក់​រណា​អារ​ដែក​ក្នុង​ស្បែកជើង​ពេល​ចូល​ជួប​អ្នកទោស​ក្នុង​ពន្ធនាគារ​

ខេត្ត​រតនគិរី ៖ យុវជន ២ នាក់​ត្រូវ​មន្ត្រី​អភិរក្ស​ពន្ធនាគារ​ឃាត់ខ្លួន ខណៈ​ជន​ទាំង​ពីរ​នាក់​បាន​បង្កប់​រណា​អារ​ដែក នៅក្នុង​ស្បែកជើង​ពេល​ចូលជួប​អ្នកទោស ហើយ​ប្តូរ​ស្បែកជើង​អោយ​អ្នកទោស ដែល​ចេញ​មក​សាកសួរ​សុខទុក្ខ​នៅ​ខាង​ក្រៅ​របង​ពន្ធនាគារ​។​

​ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​មន្ត្រី​ពន្ធ​ធនាគារ​បាន​ចាប់​បញ្ជូន​កសាង​សំណុំរឿង​ភ្លាមៗ ក្រោយ​ពី​គេ​បាន​សារភាព​ដោយ​ត្រង់ នៅ​ថ្ងៃ​ទី​៤ ខែ​មិនា ម្សិលមិញ​នេះ​។ យុវជន​ទាំង​ពីរ​នាក់​ត្រូវ​គេ​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​២​និង​៥១​នាទី​ថ្ងៃ​ទី​៤ ខែ​មិនា​ដដែល​នោះ ។ ពួកគេ​មាន​ឈ្មោះ​សូម ណាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ ដុំ ផុន អាយុ​២១​ឆ្នាំ​ដូចគ្នា គេ​ទាំង​ពីរ​ជា​ជនជាតិ​ទំ​ពួន និង​មាន​ទី​កំណើត​នៅ​ជាមួយគ្នា​ក្នុង​ភូមិ​កា​ចូន ឃុំ​កា​ចូន ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី ។​

​ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​ឆែក​ឃើញ​លាក់​ផ្លែរ​ណា​អារ​ដែក​នៅក្នុង​ទ្រនាប់ជើង​ផ្ទាត់​ពណ៌​ស គេ​បាន​សារភាពថាៈ បងស្រី​របស់​គេ​ឈ្មោះ ព​ន់ ត្រូវជា​ប្រពន្ធ​ជនជាប់ចោទ​ឈ្មោះ សូម លូន (​ជា​ពិរុទ្ធជន ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿងញៀន​) បាន​ពឹង​អោយ​គេ​យក​ផ្លែរ​ណា​អារ​ដែក​នោះ​អោយទៅ​ឈ្មោះ សូម លូន  ហើយ​មន្ត្រី​ពន្ធនាគារ​មាន​ការសង្ស័យ រួច​ចាប់​ឃាត់​ឆែក​រកឃើញ​តែ​ម្តង នៅ​ប៉ុស្ដិ៍​ឆែកឆេរ​អីវ៉ាន់ ។​

​សូមបញ្ជាក់​ថាៈ ពន្ធនាគារ​ភ្នំ​ស្វាយ​នៅក្នុង​ខេត្តរតនគិរី​នេះ គឺ​ធ្លាប់​មាន​អ្នក​ជាប់​ឃុំ​រត់​គេចខ្លួន​រួច​ប៉ុន្មាន​នាក់​កន្លងមកហើយ ដោយសារ​តែ​ចំរឹង​បង្អួច​ត្រូវគេ​លួច​កាត់​អោយ​មាន​ប្រហោង ។ មកដល់នឹង​ពេលនេះ អ្នក​ដែល​បាន​គេចខ្លួន​ចេញ​ពី​ពន្ធនាគារ​នោះ នៅ​មិនទាន់​ដឹងថា ត្រូវ​គេ​ចាប់​បញ្ជូលមក​ក្នុង​ពន្ធនាគារ​វិញ​ហើយឬ​នៅ​នោះ​ទេ​។​

​គេ​កំពុង​ឆ្ងល់​ថាៈ តើ​ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​ពិរុទ្ធជន ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​ធនាគារ នឹងត្រូវ​គេ​ចាប់ខ្លួន​ដែរឬទេ ពីព្រោះ​ថា​តាម​ចម្លើយសារភាព​របស់​យុវជន​ដែល​បាន​ឃាត់ខ្លួន គឺ​ស្ត្រី​នោះ​បាន​ពឹង​អោយ​យុវជន​នោះ​យក​ផ្លែរ​ណា​អារ​ដែក​អោយ​ជនជាប់ចោទ​។​

​ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ លោក ទីន សុវណ្ណណី មិន​អាច​ស្វែងរក​ការផ្តល់​ព័ត៌មាន​បន្ថែម​បានទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មិនា​នេះ​៕
​ដោយៈ យឹម សារិទ្ធ​

 

Filed in: ព័ត៌មានជាតិ