សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បុរស​២​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ក្រុង​​ជាមួយ​និង​សារធាតុ​ញៀន​៥​កញ្ចប់​

​បុរស​២​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ក្រុង​​ជាមួយ​និង​សារធាតុ​ញៀន​៥​កញ្ចប់​

ខេត្ត​រតនគិរី ៖ បុរស​២​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ចាប់ខ្លួន​បញ្ជូន​មក​បញ្ជាការដ្ឋាន​ជាមួយ​និង​សារធា​តុញៀ​ន រួម​និង​មធ្យោបាយ​បំរើអោយ​ការប្រើប្រាស់ និង​សំភារៈ​សេព​សារធាតុ​ញៀន​មួយចំនួនទៀត​។​

​ប្រតិបត្តិការ​របស់​អាវុធហត្ថ​ក្រុង​នា​ពេល​នេះ​គឺ​ដឹកនាំ​ដោយ​វរៈសេនីយ៍ត្រី ហៃ វណ្ណ​រ៉ា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាន​លុង​ដែល​ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ដោយ​លោក រ៉ា ប៉ូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី និង​ការចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផង​នោះ​។​

​របាយការណ៍​អោយដឹងថាៈ ជន​ទាក់ទិន​និង​គ្រឿងញៀន​២​នាក់​នោះ ត្រូវ​អាវុធហត្ថ​ចាប់​បង្ក្រាប​ក្នុងករណី​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​៤ មិនា ត្រង់​ចំណុច​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

​ជន​ជាប់​ទាក់ទិន​គ្រឿងញៀន​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ កែវ វ៉ាន់ណូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កាន់​ភាស៊ី​ឡាន​ក្រុង រស់នៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក និង​ម្នាក់​ទៀត​ឈ្មោះ ច្រើម ចម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើ​ចំការ នៅ​ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង​។​

​វត្ថុតាង​ដកហូត​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០៥​កញ្ចប់ ថវិកា​៥​ម៉ឺន​រៀល ទូរស័ព្ទដៃ​២​គ្រឿង សំភារៈ​សេព​គ្រឿងញៀន​មួយចំនួន និង​ម៉ូតូ​៤​គ្រឿង​ផង​ទៀត​។​

​អាវុធហត្ថ​ក្រុង​បាន​លុង​នា​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​ឃើញ​ថា បាន​បើក​យុទ្ធនាការ​បង្ក្រាប​និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​គ្រឿងញៀន​នេះ គឺ​ក្រោយ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ស្តីពី​ការត្រួតពិនិត្យ និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សកម្មភាព​ផ្សព្វផ្សាយ​នេះ គឺ​ត្រូវ​គេ​ឃើញ​ថា​បាន​ធ្វើឡើង​យ៉ាង​ផុសផុល ដែល​បច្ចុប្បន្ន​គឺ​កំពុង​តែ​នៅ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​នេះ​នៅឡើយ ៕
​ដោយៈ យឹម សារិទ្ធ​

 

Filed in: គ្រឿងញៀន