សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាបបាន​បុរស​ម្នាក់​ជា​ជនជាតិ​ឡាវ​និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ម៉ា​ទឹកកក​(ICE)៥​កញ្ចប់​ធំ​មាន​ទម្ងន់​ជិត​៥​គីឡូក្រាម​

​បង្ក្រាបបាន​បុរស​ម្នាក់​ជា​ជនជាតិ​ឡាវ​និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ម៉ា​ទឹកកក​(ICE)៥​កញ្ចប់​ធំ​មាន​ទម្ងន់​ជិត​៥​គីឡូក្រាម​

ស្ទឹងត្រែង ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ឌៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័​យ​ប្រឆាំ​គ្រឿងញៀន​ខេត្តស្ទឹងត្រែ​ងចុះ​ឃាត់ខ្លួន​ជនសង្ស័យជ​ន​ជា​តិឡាវ​ម្នាក់​ជាមួយ​គ្រឿងញៀន​(ICE)​ចំនួន​៥​កញ្ចប់​ធំ​ជិត​ប្រាំ​គីឡូក្រាម​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ជនជាតិ​ឡាវ​ដែល​សមត្ថកិច្ច​ឃាត៎ខ្លួន​មានឈ្មោះ​ម៉ៃ​សន​សៃញ៉ា​ខាម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ណា​ឌី ស្រុក​វៀង​ថង​ខេត្ត​បូ​លី​ខាំ​សៃ ប្រទេស​ឡាវ​។​

​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថា ៖ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ខាងលើ នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទៅ​០៤​មិនា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិសាស្ត្រ​ក្នុង​ភូមិ​ខាំ​ផាន់​សង្កាត់​សាមគ្គី​ក្រុង​ខេត្ត​ស្ទឹងត្រែង​។

​ជនសង្ស័យ​ឈ្មោះ​ម៉ៃ​សន សៃញ៉ា​ខា​មបាន​ឆ្លើយ​សារភាពចំ​ពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន នាំយក​គ្រឿងញៀន​នេះ​ចូល​ពី​ប្រទេស​ឡាវ​មក​មែន​ដោយ​ខ្លួន​ជា​កសិករ គ្រួសារ ក្រីក្រ​ស៊ីឈ្នួល​ទទួល​កាន់​យកមក​ដើម្បី​ជាថ្នូ​យកប្រាក់​សំរាប់​ចិញ្ចឹម​ជីវិត​ហើយ​ក៏មិន​បាន​ដឹង​ថា​សមត្ថកិច្ច​តាមដាន​ចាប់ខ្លួន​នេះ​ទេ ។​

​លោក​ឧត្តម​ឧត្តមសេនីយ៏ត្រី ម៉ៅ តា​រ៉ា ស្នងការ​នគរបាល​ខេត្ត ស្ទឹងត្រែង បានបញ្ជាក់​ថា​៖​រាល់​សកម្មភាព ជួញដូរ គ្រឿងញៀន​ទោះ​ក្នុង​រូបភាព​បែបណាក៏ដោយ សមត្ថកិច្ច​ដាច់ខាត​មិន​លើកលែង​ឡើយ ពី​ព្រោះ​ទង្វើ​ទាំងនេះ​វា​បាន​បំផ្លាញ​សន្តិសុខ​សង្គម​ទាំងមូល ។​

​លោក​ឧត្តមសេនីយ៏ត្រី​ស្នងការ​បាន​បន្ថែមថា ៖ បញ្ហា​នេះ​ទាំង​កំលាំង​នគរបាល​កំពុង​បង្កើន​ការប្រយុទ្ធប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​តាមដាន​មុខសញ្ញា​ផ្សេងៗ​ទៀត​ឲ្យបាន​ឆ្លើយតប​តាម​ការណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ក្រសួង​មហាផ្ទៃ​ហើយ​នេះ​ក៏​ជា​លើក​ទី​១​នៅក្នុង​ខែ​មិនា​នេះ ដែល​ជនសង្ស័យ​ថ្លើមធំ​ហ៊ាន​នាំ​ថ្នាំញៀន​៥​កញ្ជាប់​ធំ​ស្មើនិង​(៤៩២៨.៩​ក្រាម​)​ចូល​មក​ខេត្ត​ស្ទឹងត្រែង​។

​ក្នុងនោះដែរ លោក​ស្នងការ​ខេត្ត​ក៏​បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទោះ​ជា​ជនជាតិ​ឡាវ ជន​ជាត‌ិខ្មែរ​ក្តី និង​ជនជាតិ​វៀតណាម​ក៏​សូម​កុំឪ្យ​ជឿ តាម​ការ​ញុះញុង់​របស់​មេក្លោង កំ​ុ​ឪ្យ​ចង់​បាន​ប្រាក់​ទោះ​ក្នុង​កំរិត​ណា​ក៏​ដោយ ពីព្រោះ​សកត្ថ​កិច្ច​ដាច់ខាត​ត្រូវតែ​ឃាត់​ខ្លួន​យក​មក​ដាក់ទោស​តាមច្បាប់​។​
​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាំង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​ជិត​៥​គីឡូក្រាម​) ត្រូវបាន​សមត្ថកិច្ច រៀបចំ​សំណុំរឿង​ពាក់ព័ន្ធ នាំខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ចាប សាមឿន​

 

Filed in: គ្រឿងញៀន