សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាយ​ដី​ចង់​រលើង​គ្រឹះ​ប្រាសាទ​សមត្ត​អាជ្ញាធរ​ខេត្ត​ស្រុក​ឈឹង​!

កាយ​ដី​ចង់​រលើង​គ្រឹះ​ប្រាសាទ​សមត្ត​អាជ្ញាធរ​ខេត្ត​ស្រុក​ឈឹង​!

​កោះកុង ៖  ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង​ដែល​ជា​បេតិកភណ្ឌ​ជាតិ ត្រូវបាន​អ្នករកស៊ី កាយ​ដឹក​ដី​លក់ រំលោភ​កាយ​យក​អាចម៍ដី ស្ទើ​រលើង ប្រាសាទ នឹង​កាយ​ចូល​ក្នុង​របង​ប្រាសាទ​ទៀត តែ​សមត្តកិច្ច​ស្ងាត់ឈឹង​ទាំង​មូលដ្ខាន​និង​មជ្ឍឹម​(​ក្រសួង​) ។​ម្ចាស់​គ្រឿងចក្រ​ដែល​រកស៊ី​កាយ​ដី​លក់​ត្រូវបាន​គេ​ស្គាល់​ថា មាន​ឈ្មោះ​ទី សារឹម ប្ដី​ឈ្មោះ ហៃ​លាង រស់នៅ​ទីក្រុង​ភ្នំពេញ និង​មាន​ផ្ទះ នៅក្នុង​ស្រុក​ស្រែអំបិល​មួយទៀត​។​ម្ចាស់​ឡាន​ដឹក​ដី​និង​ការដ្ឋា​បកាយ​ដី​ឈ្មោះ ទី សារឹម ប្រាប់ថា គាត់​កាយ​ដីភ្នំ​ជិត​ជើង ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង គឺ​គាត់​បាន​ប្រាប់​ទៅ លោក អ៊ូ សុ​ភី​ដែល​ជា​ប្រធាន​ការិយាល័យ​រ៉ែ​ថាមពល ស្រុក​ស្រែអំបិល ហើយ លោក អ៊ូ សុ​ភី បាន​ប្រាប់​គាត់​ថា ឲ្យ​កាយ​ដីភ្នំ​នោះ​ចុះ  ។

​ប្រការ​ដែល​ហួសចិត្ត​គឺ ឈ្មោះ ទី សារឹម បញ្ជាក់ថា​៖​ប្រធាន​មន្ទី រ៉ែ​ថាមពល​ខេត្ត​កោះកុង បាន​ឲ្យ​គាត់​កាយ​ដែរ  និង មក វាស់វែង​ដី​ឲ្យ​គាត់​កាយ​ទៀតផង​។ ដី​ដែល​គាត់​កាយ​នោះ ម្ចាស់​ដី​ឈ្មោះ វាត ត្រូវជា​ប្អូនថ្លៃ​លោក  វាន់​រា ធ្វើការ​នៅ​គ​មនាគ​មន៌​ខេត្ត​។​ទោះជា​យ៉ាងណា​ករណី​នេះ​លោកតា​អាចារ្យ​នៅ​វត្ថ​ភ្នំ​ខ្លុង គាត់​បាន​ប្រាប់​ទៅ​អ្នក​បើក​គ្រឿងចក្រ មិន​អោយ​កាយ​ដី​ជិត​ជើង ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង​ទេ តែ​ពួកគេ​នៅតែ​កាយ​ដដែល  ។

​លោក អ៊ូ សុ​ភី ប្រធាន​រ៉ែ​ថាមពល​ស្រុក​ស្រែអំបិល​វិញ  និង លោក ពេជ្ស ស៊ី​យុន ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ដ​កោះកុង អ្នក​សារព័ត៏មាន​មិនអាច​ទាក់ទង​សុំកា​រ​បកស្រាយ​បានទេ​។​ ចំណែក លោក ទួន សីលា អភិបាល​ស្រុក​ស្រែអំបិល អ្នក​សារព័ត៍មាន​សួរ​ពី​រឿងកាយ​ដីភ្នំ​ជិត​ជើង ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង​នោះ គាត់​ប្រាប់ថា​ចាំ​គាត់​អោយ​គេ​ទៅ​មើល​(​ស៊ិក​)​។

​តាម​ប្រភព​ច្បាស់​ការ ពី​មន្ត្រី​ជើងចាស់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ១​ដី​ភ្នំ​នៅ​ជិត​ការិយាល័យ​រ៉ែ​ថាមពល​ស្រុក ២​ដី​ភ្នំ​នៅ​ជិត​ផ្លូវ​វត្ត​ចុះ​មក​ភូមិ​ចាម ៣​ដី​ជើងភ្នំ ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង  តាំង​ពី​ពួកគាត់​នៅ​ជា​មន្ត្រី​សាលា​ស្រុក​ស្រែអំបិល ពួកគាត់​មិន​ឲ្យ​អ្នកណា កាយ​ដី​ភ្នំ​ទាំងអស់​នោះ​ទេ តែ​មន្ត្រី​សាលាស្រុក​ឡើង​ថ្មី​ឥឡូវនេះ លេង​អស់​ដីភ្នំ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ  និង​ជា​សម្បត្តិ​វ​ប្បធ​ម៏​ជាតិ មិនគួរណា​អស់លោក បណ្ដោយ​អោយ​អ្នក​រកស៊ី​ឡាន​ដឹក​កាយ​ដីភ្នំ​លក់ ជាពិសេស​គឺ​ដី​ជើងភ្នំ ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង​។

​ប្រជាពលរដ្ឋ​រិះគន់​ថា ការឃុបឃិត​គ្នា​រវាង​ប្រធាន​រ៉ែ​ថាមពល​ស្រុក លោក អ៊ូ សុ​ភី នឹង​ប្រធាន​មន្ទី​រ៉ែ​ថាមពល​ខេត្ត លោក ពេជ្រ សី​យុន ដែល​បាន​បើក​ដៃរ​ឲ្យ​ឈ្មួញ​រកស៊ី​ឡាន​ដឹក​ដី​លក់ កាយ​ដី​ភ្នំ​របស់​រដ្ឋ  ហើយ​ឲ្យ​កាយ​ដី​ជើង​ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង​ទៀត ដែល​ជាបេ​តិកភ​ណ្ឌ័ជាតិ គឺជា​ការឃុបឃិត​គ្នា​ជា​ប្រពន្ធ័ កើប​លុយ​ស្ងាត់ៗ មក​ធ្វើ​មាន​ធ្វើ​បាន យកលុយ​ដាក់​ហោប៉ៅ ទិញ​ឡាន​ថ្មី ធ្វើ​វិឡា​ថ្មី ដោយសារ​លក់​ដី​ភ្នំ លក់​សម្បត្តិ​រដ្ឋ​ខ្លួនឯង មិន​គឹ​តដល់​ផលប្រយោជន៏ជាតិ ហើយ​តាម​ប្រជាពលរដ្ឋ​រិះគន់​ទៀត​ថា​លោក អ៊ូ សុ​ភី បាន​បើក​ហាង​ថ្មី ហើយ​ទិញ​ឡាន​ថ្មី​ជិះ ថែម​ទាំង​ទិញ​គ្រឿងចក្រ​មួយ​ឈុត​ទៀត ទុក​រកស៊ី​ពេល​អស់តំណែង​។

​ប្រជាពលរដ្ឋ​សំណូមពរ សួ​ម​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត អំពើពុករលួយ​របស់​មន្ត្រី​ពាក់​ពន្ធ័ ដែល​បើកដៃ​ឲ្យ​ឈ្មួញ​កាយ​ដី​ជើងភ្នំ​ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង ដែល​ជា​សម្បត្តិ​វ​ប្បធ​ម៏​ជាតិ​។

​ព័​តិមាន​មួយ​នេះ​សង្ឃឹមថា លោក ប៊ុន លើ​ត អភិបាល​ខេត្ត​កោះកុង​ពិសេស​ក្រសួង​វ​ប្ប​ថមិ​និង​វិ​ចិត្ត​សិល្បៈ​នឹង ចាត់វិធានការ ចំពោះ​អ្នក​ដែល​ឃុបឃិត​គ្នា កាយ​ដី​ភ្នំ​លក់ ជាពិសេស​ជើងភ្នំ ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង​មិន​ខាន​បើ បើ​មិន​អញ្ជឹងទេ ប្រាសាទភ្នំ​ខ្លុង ច្បាស់​ជារ​លំហើយ ដែល​ជា​ប្រការ​គួរឲ្យ​សោកស្តាយ​ជាទីបំផុត ព្រោះ​ប្រាសាទ​នេះ​មាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់