សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយខេត្ត​ព្រះវិហ៊ារ​ការពារ​ម៉ាស៊ីន​អារឈើ​៩​កន្លែង​ក្នុង​ទីតាំង​យោធា​អង្គរក្ស​

​ចៅហ្វាយខេត្ត​ព្រះវិហ៊ារ​ការពារ​ម៉ាស៊ីន​អារឈើ​៩​កន្លែង​ក្នុង​ទីតាំង​យោធា​អង្គរក្ស​

ព្រះវិហ៊ា ៖ ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះផ្សាយ​ថា​មាន​ទីតាំង​ម៉ាស៊ីន​អារឈើ​ចំនួន​៩​ស្ថិតនៅក្នុង​ដែន​សមត្តកិច្ច​យោធា​អង្គរក្ស​បាននិង​កំពុង​បញ្ចេញ​សកម្មភា​ព​អារ​និង​ច្រៀក​ឈើ​ដោយ​ខុស​ច្បាប់​គ្មាន​ការបង្ក្រាប​។ ក្រោយ​ការ​បែកធ្លាយ​ព័ត៌មាន​នេះ នៅ​ថ្ងៃ​ទី​១ កុម្ភៈ រដ្ឋបាល​ខេត្ត​ព្រះវិហារ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បំភ្លឺថា​៖ ​ទីតាំង​(​អារឈើ​)​ចំនួន​៩​កន្លែង​នោះ ស្ថិត​នៅលើ​ផ្ទៃដី​ទំហំ ៧,៧២៩​ហិកតា គឺជា​ដី​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្តល់​ជា​សម្បទាន​សង្គមកិច្ច សម្រាប់​ចែកជូន​ក្រុមគ្រួសារ​យោធិន ក្នុង​កងពលធំ​លេខ​៣​។ ក្នុងនោះ គឺ​ធ្វើ​អនុប្បយោគ​ជា​ដីឯកជន​របស់រ​ដ្ឋ​ទំហំ​២,៤៧១.៤១​ហិកតា ស្ថិតនៅ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ សម្រាប់ធ្វើ​ដី​សម្បទាន​សង្គមកិច្ច ជូន​ដល់​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​គ្រួសារ ដើម្បី​សាងសង់​ផ្ទះ​ជូន​យោធិន​ចូលនិវត្តន៍ ចំនួន​២៥០​ខ្នង​បន្ថែម​។

​ដូច្នេះ​ដើម្បី​សាងសង់​ផ្ទះ​ជូន​យោធិន អភិវឌ្ឍន៍​អង្គភាព​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​កងពលធំ​លេខ​៣ បាន​ប្រើប្រាស់​ឈើ​ដែល​មាន​នៅក្នុង​ដី​សម្បទាន​សង្គមកិច្ច​ទាំងនោះ ក្នុង​រូបភាព​លក្ខណៈ​គ្រួសារ​កងទ័ព ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្ត ។ រដ្ឋបាល​ខេត្ត​ព្រះវិហារ បានប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​មកលើ​បញ្ជាការដ្ឋាន​កង​អង្គរក្ស កងពលធំ​លេខ​៣ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះវិហារ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ខិតខំ​ការពារ​ធនធាន​ធម្មជាតិ និង​ចាត់​វិធានការ​យ៉ាង​ម៉ឺង​មាត់ ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​ខុសច្បាប់ និង​ទទួលយក​ការផ្តល់​ព័ត៌មាន​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ការពារ​ធនធាន​ធម្មជាតិ និង​បើក​ឱកាស​ដល់​អ្នកពាក់ព័ន្ធ​នានា ក្នុង​ការផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

​ទោះជា​យ៉ាងណា​នៅក្នុង​សេចក្តីបំភ្លឹ​នវ​សាលាខេ​ត្ត​ព្រះវិហ៊ា​មិន​បាន​បង្ហាញតេ​ថាតើ​ឈើ​ដែល​ម៉ាស៊ិន​អារ​ឈើ​ទាំង​៩​កន្លែង​ដែល​ធ្វើ​សកម្មភាព​ទាំង​យប់​ថ្ងៃ​នោះ​អារ​ឈើ​ធ្វើ​ផ្ទះ​ជូន​យោធា​បាន​ប៉ុន្មាន​ខ្នង​ឡើយ​។​នេះ​ហើយ​ជា​បញ្ហា​ដេល​ថ្វើ​ឲ្យ​មាក​កា​សង្ស័យថា​ពួក​ឈ្មួញ​ប្រើ​ទីតាំង​យោធា​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​និង​ជួញ​ឈើ​ក្រោម​ស្លាក​ដី​សម្បទាន​សេដ្ឋកិច្ច​​ធ្វើ​ផ្ទះ​ឲ្យ​យោធិន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់