សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការ​ខេត្ត និង​លោក​អ៊ិត គឹម​ស្រ៊ន​ស្នងការរង ត្រូវ ស្នងការរង ៥​រូប​ទៀត ប្ដឹង​ទៅ​សម្ដេច​ក្រឡាហោម ស ខេង អោយ​ដក តំណែង​ព្រោះ​បក្ខពួក និង​ពុករលួយ​

​ឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការ​ខេត្ត និង​លោក​អ៊ិត គឹម​ស្រ៊ន​ស្នងការរង ត្រូវ ស្នងការរង ៥​រូប​ទៀត ប្ដឹង​ទៅ​សម្ដេច​ក្រឡាហោម ស ខេង អោយ​ដក តំណែង​ព្រោះ​បក្ខពួក និង​ពុករលួយ​

កំពង់ធំ​៖ លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន​ស្នងការ​នគរបាល​ខេត្ត​កពង់​ធំ​ត្រូវបាន​អនុ​របស់​ខ្លួន​ចំនួន​៥​រូប ប្ដឹង​ជា​ផ្លូវការ ទៅកាន់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពី​បទ​ប្រកាន់​បក្ខពួក​និង​ពុករលួយ ។ ស្នងការរង​នគរបាល​ខេត្តកំពង់ធំ​ទាំង​៥​រូប​រួមមាន ថ្នាក់​ឧត្តមសេនីយ៍ត្រី​៤​រូប និង​វរៈសេនីយ៍ឯក​មួយរូប​នោះ ក៏​បាន​ប្ដឹង​ស្នងការរង​ម្នាក់ទៀត គឺ​លោក​វរសេនីយ៍ឯក​អ៊ិត គឹម​ស្រ៊ន​ដែលជា ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស ពី​បទ​មាន​ការឃុបឃិត​ដឹកនាំ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន​។​

​មុន​និង​ធ្លាយ​ព​តិមាន​ធ្ងន់ធ្ង​ខាងលើ​នេះ​វា​ក៏​មាន​លេច​ព​តិមាន​ថា​មាន មន្ត្រីនគរបាល​ថ្នាក់​នាយ​ប៉ុស្តិ៍ ក៏​បាន​ប្ដឹង​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឲ្យ​ដក​តំណែង​លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន និង​ស្នងការរង អ៊ិត គឹម​ស្រ៊ន និង​ស្នងការរង​ទទួល​ការងារ​សន្តិសុខ លោក ខៀវ ចាន់នី ដោយ​ពួកគេ​ចោទថា «​មាន​ភាពមិនប្រក្រតី ពុករលួយ និង​បក្ខពួក​និយម ក្នុង​ការដឹកនាំ​ជា​ពិសេស​នោះ​ការតែងតាំង​មន្ត្រី​ឲ្យ​កាន់តំណែង និង​ឈរជើង​នៅ​កន្លែង​ណាមួយ គឺ​ត្រូវ​កំណត់​តម្លៃ​យ៉ាង​ជាក់ច្បាស់​»​ផងដែរ​។

​ករណី​នេះ​លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន បាន​ចេញមក​ធ្វើការ​បដិសេធ ដោយ​លើក​ហេតុផល​ថា មាន​គេ​អ្នករៀបចំ​ប្ដឹង​លោក ហើយ​ចោទ​ថា មន្ត្រី​ដែល​ប្ដឹង​លោក​នោះ អសកម្ម​ការងារ តែ​លើក​នេះ​ពាក្យបណ្ដឹង ដែល​បែកធ្លាយ​ដាក់​ទៅ​សម្ដេច​ក្រឡាហោម គឺ​អ្នកប្ដឹង​ជា​ស្នងការរង​ទាំង​៥​នាក់ ដូច្នេះ​តើ​ការដាក់​ពាក្យបណ្ដឹង​ទៅកាន់​ថ្នាក់លើ​ជាការ​មួរ​បង្កាច់ ឬ​ជា​ការពិត​។

​យោងតាម​ពាក្យបណ្ដឹង​របស់ ស្នងការរង​ទាំង​៥​រូប រួមមាន​៖ លោក​ឧត្តមសេនីយត្រី ឱម ទី​លី លោក​ឧត្តមសេនីយ៍ត្រី លឹម ហេន លោក​ឧត្តម​សេនយ៍​ត្រី លន ណា​ឡោម លោក​ឧត្តមសេនិយ៍ត្រី កែ ខាន់​ណា​ឡា និង​លោក​វរសេនីយ៍ឯក កែវ សុផល ដែល​កាសែត​ទទួល​បាន​បាន​រៀបរាប់​ពី​ភាពមិនប្រក្រតី ក៏ដូចជា អំពើ​ពុករលួយ​នៃ​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ ជូ សំអាន និង​ស្នងការរង អ៊ិត គឹម​ស្រ៊ន​។

​អសមត្ថភាព​ដឹកនាំ គ្មាន​ការទទួលខុសត្រូវ ជឿ​តែ​ការចាក់រុក​ពី​ស្នងការរង អ៊ិត គឹម​ស្រ៊ន​។ មាន​ភាពយឺតយ៉ាវ ស្ពឹក​ស្រពន់ ពេល​មាន​បញ្ហា​មិន​ចេះ​ផ្ដល់​យោបល់ ឬ​គោលការណ៍​ច្បាស់លាស់ ពុំ​ដែល​ប្រជុំ​គណៈ​ស្នងការ ក៏ដូចជា គណៈកម្មាធិការ​ស្នងការ ធ្វើ​តែ​តាម ស្នងការរង អ៊ិត គឹម​ស្រ៊ន​។

​ពាក្យបណ្ដឹង​នេះ បាន​លើកឡើង​ថា លោកស្នងការ បាន​ឃុបឃិត​ជាមួយ​ស្នងការរង អ៊ិត គឺ​ម​ស្រ៊ន តែងតាំង​មន្ត្រី​ថ្នាក់​នាយរង​ប៉ុស្តិ៍ និង​នាយការិយាល័យ​ពី​៥០០​ទៅ​៣០០០​ដុល្លារ ពី​នាយ នាយរង​ផ្នែក និង​អធិការដ្ឋាន ពី​៥០០​ទៅ​១០០០​ដុល្លារ ព្រមទាំង​លួច​ដំឡើង​ស័ក្តិ​តែ​បក្ខពួក​របស់​ខ្លួន​។​ករណី​មួយ​នេះ​ជា​ករណី​ធ្ងន់ធ្ង​បើទោះបី​សម្របសម្រួល​ក៏​មិន​សុខ​ជាមួយ​គ្នា​ដែរ​សង្ឃឹមថា​អគ្គស្នងការ​នគរបាល​ជាតិ​និង​សម្ដេច​ក្រឡាហោម​សខេង មាន​ករ​សម្រេចចិត្ត​ច្បាស់លាស់​ជា​មិន​ខាន​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់