សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​ដែល ACU ចាប់ខ្លួន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​ដែល ACU ចាប់ខ្លួន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជា​ធរ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់ ដែល ACU ឃាត់ខ្លួន​ករណី​ពុករលួយ នៅ​ល្ងាច​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ដោយ​ចោទប្រកាន់​ពី​បទ​វិតិក្រម តាម​មាត្រា​៥៩២ និង​៥៩៣​នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣២ ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​។​

​ការប្រកាស​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នាពេលនេះ បាន​ធ្វើឡើង​ក្រោយ​ពី​មន្ត្រី​តុលាការ បាន​បំពេញ​នីតិវិធី​សាកសួរ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ទាំង​២​នាក់ ចំនួន​២​លើក​រួម​មក​ហើយ ពោល​គឺ​លើក​ទី​១ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៧​នេះ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា ។​

​គួរបញ្ជាក់​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់​នោះ រួមមាន​ទី​១.​ឈ្មោះ រ័ត្ន បុរី មុខងារ​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ទី​២. ឈ្មោះ ម៉ៃ វ៉ាន់​ណា​រុំ មុខងារ​បុគ្គលិក​ការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់