ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថបានការចុះឆែកឆេ រកឃើញឈើរាប់សឹបម៉ែតគូបនៅលើរថយន្តអាវេអង ចំនួន៧រថយន្តកន្លះ សង្ស័យថាមានភាពមិនប្រក្រតីនៅឃុំសង្កែស្រុករំដួលខេត្តស្វាយរៀង ។
សូមបញ្ជាក់ដែរថា ឃ្លាំងឈើទី១-ឈ្មោះសាយនោះ បានយកទៅផ្ញើរក្នុងដេប៉ូឈើ ឈ្មោះ ឯក ស៊ីថា ស្ថិតក្នុងភូមិតាណែង និងឃ្លាំងចំនួនជាង៣រថយន្តកន្លះ ។ទី២- ទុកនៅចំណុចការ៉ាសសាំង ខ្លួនឯង《ឃ្លាំងលោកសាយ》ស្ថិតនៅក្នុងភូមិពោន នៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងដូចគ្នាមានចំនួនជាង៤រថយន្ត អាវេអង ។ ចំណែកដេប៉ូទី៣- មានម្ចាស់ឈ្មោះ លាភ ជាក់ស្ពែងពុំមានឈើនៅលើរថយន្តនោះទេ តែមានឈើដុលៗ ធំៗ វែងៗ ជាច្រើនសង្ស័យថាលើសប៉េសេ 《ច្បាប់ដឹកជញ្ជូន》មាន ប្រហែល១០០ម៉ែត្រគូប តែម្ចាស់បានអះអាងថា ជាឈើមានច្បាប់ត្រឹមត្រូវដែរ? ។
បើតាមប្រពន្ធ លោកសាយដែលជាម្ចាស់ឃ្លាំងស្តុកឈើ បានអះអាងថាឈើប្រណីតរាប់សិបម៉ែតគូបនេះគឺ សុទ្ធសឹងតែឈើមានច្បាប់(ស៊ិក)។ជាក់ស្តែងជាលទ្ធផលនៃប្រតិបត្តិការណ៍គឺហ្សេរ៉ូ។ប្រការនេះបានធ្វើឲ្យគេជឿថា៖ម្ចាស់ឈើពិតប្រាកដគឺជាឧកញ៉ាលឹមប៊ុនណាហៅឧកញ៉ខ្នាព្រោះថាឧកញ៉ាឈ្មួញឈើល្បីឈ្មោះនៅភូមិភាគឥសាន្តរូបនេះគឺជាអ្នកដែលទទួលបានសិទ្ធប្រម៉ូលឈើពីបាតអាងសេសាន២ដែលឧកញ៉ាគិតម៉េងទទួលបានសិទ្ធកសាងទំនប់វ៉ារីអគ្គិសនីជាង៣ឆ្នាំមកហើយឬក៏ជារបស់ឧកញ៉ាជ័យដែលមានឈ្មោះពិតថាមុតសុផាណារ៉េតថានៈឧត្តមសេនីយ៍ឯកយោធា។
ក្រៅពីប្រតិបត្តិការគ្មានបានការខាងលើគេក៏បានឃើសមត្តកិច្ចចុះចាប់បង្ក្រាបសកម្មភាពដឹកជញ្ជុនជួញឈើជាច្រើករណីទៀតនោខេត្តភូមិភាគឥសាន ។ មានការកត់សម្គាល់ថា ៖ ប្រតិបត្តការណ៍បង្ក្រាបនេះ គេរកមិនឃើញមេខ្លោងអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទេគឺបានតែអ្នកតូចតាច។ ប្រការនេះបើតាមប្រភពពីអ្នករកស៊ីឈើគេនិយាយថាសមត្តកិច្ចបង្ក្រាបដើម្បីទុកឲ្យមុខរបរជួញឈើចេញតែមួយច្រកគឺឈ្មួញដែលទទួលបានសិទ្ធម៉ៅការប្រមូលឈើពីបាតអាងសម្រាប់ធ្វើទំនប់វារីអគ្គីសិនីសេសាន២ ។បើតាមលោកលៀង សេងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងឲ្យដឹងព្រៃបាតអាងដែលត្រូវកាប់ស្តារមានប្រមាណតែជាង៣ម៉ឺន៦ពាន់ហិកតាប៉ុណ្ណោះ។
ទោះជាយ៉ាងណាមានការកត់សម្គាល់ថា ៖ ការប្រមូលឈើពីក្នុងបាតអាងសេសាន២ជិត៣ឆ្នាំមកនេះ នៅតែបន្តធ្វើមិនចេះអស់មិនដឹងថាគេបានឈើពីណាកាប់ដែលសុទ្ធតែជាឈើប្រណីតថែមទៀត។ជាក់ស្តែងការឆែកឃ្លាំងខាងលើនៅខេត្តស្វាយរឿងជាភស្តុតាងស្រាប់ ។
បើតាមសេចក្តីរាយការណ៍សារព័តិមាននិងប្រជាពលរដ្ឋឈើប្រណិតជាច្រើនម៉ែត្រគូប ដែលត្រូវបានគេកាប់បំផ្លាញដោយខុសច្បាប់ ពីកន្លែងនានា ក្រៅពីតំបន់បាតអាង ដឹកយកទៅគរទុកក្នុងបរវេណទំនប់វារីអគ្គីសនីសេសានក្រោម២ក្នុងភូមិសាស្ត្រទឹកដីភូមិ ស្រែគរថ្មី ឃុំស្រគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីបំភ័ន្តភ្នែកមហាជន រួចយកទៅជ្រៀកតាមខ្នាតតម្រូវការទីផ្សារ ហើយដឹកចេញពីតំបន់នោះតាមរថយន្តយីឌុបធំៗបន្តឆ្ពោះទៅកាន់ទីផ្សារគោលដៅវៀតណាមតាមច្រកបុស្សមនក្រោមលេសឈើមានច្បាប់? ។
ប្រភពបានឲ្យដឹងថា ៖ ការប្រម៉ូលឈើបាតអាងនេះ ក្រុមហ៊ុនរបស់លោកឧកញ៉ាគិត ម៉េង បានបញ្ចប់ការងារស្តារបាតអាងរួចមកក៏ត្រូវបានលក់អាជ្ញាប័ណ្ណបន្តទៅឲ្យលោកឧកញ៉ាម្នាក់ទៀតដែលគេស្គាល់ឈ្មោះថាលោកឧត្តមសេនីយ៍ឯក មុត សុផាណារ៉េត (ហៅឧកញ៉ាជ័យ) អតីតៈជាមេបញ្ជាការរងកងអង្គរក្សសម្តេចជា ស៊ីម និងជានាយកក្រុមហ៊ុនហួត ម៉េងរីតាដែលជាក្រុមហ៊ុនធំជំនាញខាងរកស៊ីឈ និងមានមេការធំគ្រប់គ្រងពីរនាក់ទៀតដែលធ្លាប់ធ្វើការនៅទីនោះ ឈ្មោះ លោកសាន ចយអតីតអ្នករត់ការរបស់ក្រុមហ៊ុនក្រុងប៊ុកនិងក្រុមហ៊ុនរតនៈគីរីអភិវឌ្ឍន៍កៅស៊ូនៅស្រុកអណ្តូងមាសខេត្តរតនៈគីរីរបស់ឧកញ៉ាលឹមប៊ុនណាហៅខ្នានិងលោកទឹម ប៊ុនលីន ។
សូមបញ្ជាក់ដែរថា ឈ្មោះ សាន ចយ នេះធ្លាប់បានដឹកជញ្ជូនឈើធ្វើឲ្យខូចផ្លូវនិងបាក់ស្ពាននៅស្រុកអណ្តូងមាស តែគ្មានអ្នកណាចប់ទោសអ្វីឡើយ ដោយសាតែពុករលួយរបស់សមត្ថកិច្ច ។
បន្ទាប់ពីទទួលសិទ្ធិកាន់កាប់អាជ្ញារប័ណ្ណនេះ ក្រោមលេសជាក្រុមហ៊ុនស្តារបាតអាងក្នុងទំនប់វារីអគ្គីសនីសេសានក្រោម២ ក្រុមលោកឧត្តមសេនីយ៍ឯកមុត សុផាណារ៉េត ហៅលោកឧកញ៉ាជ័យត្រូវបានគេរាយការណ៍ថា ៖ បានពង្រាយកូនចៅរបស់ខ្លួនឲ្យធ្វើធ្វើសកម្មភាពក្កាប់បំផ្លាញព្រៃឈើពីតំបន់ផ្សេងៗ ដូចជានៅតំបន់ព្រៃក្រឡាពោះ ឃុំដាឡាត តំបន់ភ្នំវែង ជាប់ព្រំប្រទល់ខេត្តរតនៈគីរី រួចដឹកជញ្ជូនឈើទាំងនោះ យកមកស្តុកទុកក្នុងតំបន់ទំនប់វារីអគ្គីសនីសេសានក្រោម២ ដើម្បីឲ្យក្លាយជាឈើស្របច្បាប់។
រថយន្តប្រភេទយីឌុបធំៗ ត្រូវបានគេមើលឃើញថា កំពុងតែសម្រុកដឹកជញ្ជូនឈើចេញពីទំនប់វារីអគ្គីសនីសេសានក្រោម២នេះ ក្នុងមួយយប់ៗ មិនតិចជាង៣០ទៅ៤០គ្រឿងនោះទេ ។ ឈើដែលកំពុងតែត្រូវបានដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងសព្វថ្ងៃនេះ មានបរិមាណច្រើនលើសលប់ លើសពីបរិមាណឈើកាប់នៅក្នុងតំបន់ស្តារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ដែលមានតែជាង៣ម៉ឺនហិកតាប៉ុណ្ណោះ ហើយការកាប់ឈើរបស់ក្រុមលោកឧកញ៉ាជ័យមានវិសាលភាពលើសលប់ហួសផុតពីទឹកដីកម្មសិទ្ធិរបស់អាជ្ញាបណ្ណ័ទៅទៀត ក្នុងនោះក៏មានការកាប់បំផ្លាញឈើយកមកពីព្រៃសហគមន៍ផងដែរ ។
ជាក់ស្តែង រថយន្តប្រភេទយីឌុបធំៗខ្នាតយក្ស ដែលត្រូវបានគេមើលឃើញថា កំពុងតែសម្រុកដឹកជញ្ជូនឈើចេញពីទំនប់វារីអគ្គីសនីសេសានក្រោម២នោះ ក្នុង១យប់ៗមិនតិចជាង៣០គ្រឿងនោះទេ ។ ពាក់ព័ន្ធនិងសកម្មភាពសម្រុកដឹកជញ្ជូនឈើនេះ ត្រូវគេនាំគ្នា និយាយថា អាជ្ញារប័ណ្ណ ប្រម៉ូលឈើពីតំបន់ស្តារបាតអាងនៃទំនប់វារីអគ្គីសនីគឺជាអាជ្ញាបណ្ណ័ដុល្លារព្រោះអាជ្ញាបណ្ណនេះជួយឲ្យឈ្មួញអាចលាងឈើកខ្វក់ទៅជាឈើល្អស្របច្បាប់ ៕