សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ូតូ​រឹម៉​ក​ដឹកឥ​វ៉ាន់​បើក​ធ្លាក់​ផ្លូវថ្នល់​បណ្តាលឪ្យ​បុរស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​របួសធ្ងន់​

ម៉ូតូ​រឹម៉​ក​ដឹកឥ​វ៉ាន់​បើក​ធ្លាក់​ផ្លូវថ្នល់​បណ្តាលឪ្យ​បុរស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​របួសធ្ងន់​

ស្ទឹង​ត្រែង‌ ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ មីនា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​ម៉ូតូ​រឹម៉​ក​មួយ​គ្រឿង​បើក​ដឹក​ឥ​វ៉ាន់​ពេញ​ដោយ​ជិះ​មាន​គ្នា​៣​នាក់​បាន​បើក​ធ្លាក់​ផ្លូវថ្នល់ បណ្តាលឪ្យ​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​រឹ​ម៉ក​ហ្នឹង​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ហើយ​ចំណែក​អ្នកជិះ​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត ហេតុ​ការណ‌៍​បាន​កើតឡើង​នៅ​ចំណុច​ស្ពាន​អូរឫស្សី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩ ស្ទឹង​ត្រែង‌ ព្រះវិហារ ស្ថិតន‌ៅ​ភូមិ ឃំ​ុ​ស្រែឫ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​និង​កន្លែងកើតហេតុ បានឪ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​រឹ​ម៉ក​ហ្នឹង​ធ្វើដំណើរ​ពី​កើត​ទៅ​លិច​ចេញពី​ខេត្ត​ស្ទឹងត្រែង លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​នោះ​ស្រាប់តែ​បាន​ឃើញ​រថយន្ត​ត​ទ្រុង​ធន់​ធំ​មួយ​គ្រឿង​បើក​ពីក្រោយ​រឹម៉​ក​ម៉ូតូ​ហ្នឹង​ហើយ​ឃើញ​តែ​រថយន្ត​ទៅមុខ​បាត់​ទៅ ចំណែក​ម៉ូតូ​រឹម៉​ក​វិញ​បាត់​មិនឃើញ​បន្តដំណើរ​ទៅមុខ ។​

​ប្រភព​បាន​បន្តថា មួយ​សន្ទ‌ុះ​ក្រោយមក​ទើប​មាន​អ្នកធ្វើ​ដំណើរ​ជិះ​ម៉ូតូ​និង​រថយន្ត​ទៅ​មក​នៅ​តាម​ផ្លូវ​នោះ​គេ​បាន​ឃើញ​ហើយ​ក៏​បាន​ស្រែកហៅ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឪ្យ​មក​ជួយ​នៅពេល​ដែល​មក​ដល់​បុរស​ម្នាក់​ដែលជា​អ្នក​បើក​ម៉ូតូ​រឹម៉​ក​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​និង​កន្លែង​ទៅហើយ ហើយ​ចំណែក​មនុស្ស​២​នាក់​ដែល​ជិះ​រួម​ដំណើរ​ជាមួយ​គ្នា​ទទួល​រងរបួស​ធ្ងន់​ភ្លាមៗ​នោះ​ដែល​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ស្រែ​ឫស្សី​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដែល បន្ទាប់មក​ក៏​បាន​ដឹក​បញ្ជូន​ជនរងគ្រោះ​ដែល​មាន​របួស​ធ្ងន់ធ្ងូ​ខាងលើនោះយ​កទៅសង្គ្រោះ​នៅឯ​មន្ទីរ​ខេត្ត ។​

​តាម​ប្រភព​ពី​លោកពូ ឈឹម ឆេន ត្រូវជា​ឪពុក​របស​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ខាងលើ​នោះ​បានឪ្យដឹងថា កូន​របស់​គាត់​ហ្នឹង​បាន​បើក​ម៉ូតូ​រឹម៉​ក​ដឹកឥ​វ៉ាន់​គ្រឿង​ជួសជុល​ម៉ូតូ​ចេញពី​ភ្នំ​ខៀវ​ខេត្ត​ក្រចេះ ដោយ​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ដោយ​ឆ្ពោះទៅ​នៅ​ធ្វើ​ជា​ជាង​ម៉ូតូ​នៅ​ឃំ​ុ​សន្តិភាព​ខេត្ត​ព្រះវិហា​ត ដោយ​ជិះ​ដឹក​ឥ​វ៉ាន់​ពេញ​រឹម៉​ក​ម៉ូតូ​មាន​គ្នា​៣​នាក់ ចំណែក​អ្នក​ស្លាប់​ម្នាក់​នោះ​ជា​កូនបង្កើត រីឯ​២​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់​នោះ ម្នាក់​ជា​កូនបង្កើត ហើយ​ម្នាក់ទៀត​ត្រូវជា​កូនប្រសារ ឥឡូវន‌េះ​ត្រូវបាន​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ជួយ​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ហើយ ។​

​ជុំវិញ​ក្នុង​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​លោក ឌិន មណ្ឌល‌ មេ​ប៉ុស្តិ៍​ស្រែ​ឫស្សី បានឪ្យដឹងថា ជន​រងគ្រ‌ោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិ​ត​ខាងលើ​នោះ មានឈ្មោះ ឈឹម សុ​ឃី ភេទ​ប្រុស‌ អាយុ​២២​ឆ្នាំ ជន​ជាត‌ិខ្មែរ មាន​ស្រុកកំណើត​រស់នៅ​ឃំ​ុ​ពោធិ​ស្វាយមី ស្រុក​អូរ​រាំ​ឪ ខេត្ត​ត្បូងឃ្មុំ ហើយ​ចំណែក​២​នាក់​ទៀត​ដែល​បញ្ជូន​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ខេត្ត​នោះ មិន​បាន​ស្គាល់​ឈ្មោះ​និង អត្តសញ្ញាណ​នោះ​ទេ ។ លោក​បាន​បញ្ជាក់ថ‌ា ក្រោយពេល​បាន​ធ្វើ​កំណត់ហេតុ​រួច​ហើយ លោក​បាន​ប្រគល់​សាកសព​ជនរ​គ្រោះ​នោះ​ទៅឪ្យ​ឪពុក​ម្តាយ​របស់គេយ​ក​ទៅ​ធ្វើបុណ្យ​ឪ្យ​តាម​ប្រពៃណី ៕

​ចាប សាមឿន​

Filed in: គ្រោះថ្នាក់ចរាចរណ៍