សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើ​ក​សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ ស្តី​ពី​វេទិការ​រដ្ឋាភិបាល​ផ្នែក​ឯកជន​

បើ​ក​សិក្ខាសាលា​ថ្នាក់ក្រោម​ជាតិ ស្តី​ពី​វេទិការ​រដ្ឋាភិបាល​ផ្នែក​ឯកជន​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត​បាត់ដំបង សូម​គោរ​សរសើរ និង​សំដែង​ការគាំទ្រ​ចំពោះ​សិក្ខាសាលា​ដែល​សហការ​រៀបចំ​ឡើង ដោយ សភាពាណិជ្ជកម្ម​កម្ពុជា សហការ​ជាមួយ​មណ្ឌល​សភាពាណិជ្ជកម្ម មណ្ឌល​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​។​

​នេះ​ជា​ប្រសាសន៍​លោក សុខ គង់ អភិបាលរង​ខេត្ត​បាត់ដំបង ថ្លែង​ពិធី​បើក​សិក្ខាសាលា​ថ្នាកក្រោម​ជាតិ ស្តី​ពី​វេទិការ​រាជ រដ្ឋាភិបាល​ផ្នែក​ឯកជន យន្តការ​សម្រាប់​បរិស្ថាន​ពាណិជ្ជកម្ម​ល្អប្រសើរ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា នៅ​សណ្ឋាគា​ខេមរា I​ខេត្ត​បាត់ដំបង​។​

​លោក​បាន​បន្តទៀតថា ដូច​លោក គីង ច័ន្ទ​ឡាយ អនុប្រធាន​សភា​ពាណិជ្ជកម្ម​មណ្ឌល​ប៉ៃលិន បាន​បញ្ជាក់​ពី​ដំណើរការ និង​សារៈ សំខាន់​នៃ​វេទិការ រាជរដ្ឋាភិបាល​ផ្នែក​ឯកជន ដែល​តែងតែ​រៀបចំឡើង នៅ​វិមាន​រាជរដ្ឋាភិបាល រឺ វិមាន​សន្តិភាព នៃ​រាជធានី​ភ្នំពេញ ។ វេទិការ​នេះ​ជា​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​បើ​ទូលាយ ដែល​មាន​ការចូលរួម​ពី​តំណាង​ឯកជន សម្រាប់​ធ្វើ​ការពិភាក្សា​ស្វែងរក​នូវ​ដំណោះ ស្រាយ ប្រកបដោយ​សមធម៌ និង​តម្លាភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​វិស័យ​ឯកជន​។ ដូន​យើង​បាន ជ្រាប​ហើយ​ថា ខេត្ត​បាត់ដំបង​ជា​ខេត្ត​មួយ​មាន​សក្តានុពល​សេដ្ឋកិច្ច ស្ទើរ​គ្រប់​វិស័យ ដូចជា​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​សេវាកម្ម ទេសចរណ៍ ឧស្សាហកម្ម រ៉ែ​ថាមពល និង​ការដឹកជញ្ជូន​ជាដើម​។ វិស័យ​ទាំងនេះ គឺជា​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ខេត្ត ដែល​ចាំបាច់ ត្រូវ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន ទាំង​ការវិនិយោគ​ធនធាន បច្ចេកទេស បង្កើន​ការងារ​គាំពារ នូវ​វឌ្ឍនៈភាព​សង្គម និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ល​។ ស្ថាប័ន​សាធារណៈ​ទាំងឡាយ ត្រូវបាន​លើកទឹកចិត្ត និង​ពង្រឹង​ប្រសិទ្ធិភាព​ការផ្តល់សេវា សាធារណៈ​ផ្សេងៗ ដល់​វិស័យ​ឯកជន​ឱ្យ​កាន់តែ​ល្អប្រសើរ​។ សហប្រតិបត្តិការ​នានា  រវាង​ផ្នែក​សាធារណៈ និង​ឯកជន គឺជា​សញ្ញា ឆ្លុះ បញ្ចាំង​ជា​វិជ្ជមាន ឈានដល់​ការបង្កើត​យន្តការ​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ធានា​រាល់​ការ​ប្រឈម​ផ្សេងៗ របស់​បងប្អូន​អា​ជីករ ពាណិជ្ជករ ត្រូវបាន​ការយកចិត្ត​ទុកដាក់ ឆ្លើយតប​និង​ដោះស្រាយ​។​

​ខ្ញុំ​សង្ឃឹមថា សិក្ខាសាលា​នា​ពេល​នេះ និង​បាន​ការអនុវត្ត​ភាព​ថ្មី​មួយ​សម្រាប់ ជា​ជំនួយ​ដល់​វិស័យ​សាធារណៈ និង វិស័យ​ឯកជន ឱ្យ​ពង្រឹង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​យោគយល់​គ្នា​ខ្ពស់ជាង​មុន ដើម្បី​ស្វែងរក​មធ្យោបាយ​សមស្រប ណា​មួយួ​សម្រាប់​ដោះស្រាយ​បញ្ហា ប្រឈម​របស់​ភាព​អសកម្ម​នានា ផ្តល់​សេវា​សាធារណៈ ពង្រឹង​អភិបាលកិច្ច​ល្អ ដើម្បី​ចូលរួម​កសាង ខ្លឹមសារ​លើ​គោ​នយោបាយ​ផ្សេងៗ ដូច​ជា​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ស្ថេរភាព និង​សុខុមាលភាព​សង្គម ដែល​ផ្តល់​នូវ​បរិស្ថាន និង​សមស្រប ដ៏​ល្អ​ប្រសើរ​សម្រាប់​ទាក់ទាញ ការវិនិយោគ និង​ពាណិជ្ជកម្ម សម្រាប់​ខេត្ត​របស់​យើង ៕

2014_10_24d2 (2) 2014_10_24d2 (1) 2014_10_24d2 2014_10_24d2 (3)

Filed in: Uncategorized