សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹង​មុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​នៅ​មណ្ឌល​គី​រី​តើ​អាច​ចាប់​មក​ផ្តន្ទាទោស​បានទេ​?

​ដឹង​មុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​នៅ​មណ្ឌល​គី​រី​តើ​អាច​ចាប់​មក​ផ្តន្ទាទោស​បានទេ​?

​មណ្ឌល​គី​រី ៖ នៅក្នុង​ខេត្ត​មណ្ឌលគិរី មាន​សេចក្តីរាយការណ៍​ពី​ឈ្មួញ​ឈើ​ឲ្យដឹងថា​ក្នុងរយៈ​ជិត​ពេញ​មួយ​ខែ​កុម្ភៈ​នេះ​មាន​សមត្តកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កំពុង​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ យ៉ាងតិចណាស់​ចាប់ពី​ពីរម៉ឺន ទៅ​១០​ម៉ឺន​ដុល្លារ​ចំណែក​ឯ​អ្នកខ្លះ​ទៀត​អាច​ទទួល​ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​ដុល្លារ ។​

​ព័ត៌មាន​បែកធ្លាយ​ស្តីពី​ទង្វើ​ពុករលួយ​របស់​សមត្ថ​កិច្ច​នេះ គឺ​បាន​កើតឡើង​ក្រោយពី​ការចុះ​បង្ក្រាប​របស់​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​បាន​ជនជាតិ​វៀតណាម ប្រាំពីរ​នាក់ រួម​ទាំង​រថយន្ដ​បង្កុង​ចំនួន​ប្រាំបី​គ្រឿង​ដែល​លួច​ចូល​មក​កាប់​ឈើ ទើប​ធ្វើឲ្យ​បែកធ្លាយ​ថា​៖​សមត្តកិច្ច​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌល​គី​រី​ភាគច្រើន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​។

​ប្រភព​ពី​មន្ត្រី ដែល​បាន​ចូលរួម​ប្រតិបត្តិការ​ដែល​សុំ​លាក់​ឈ្មោះ​បានឲ្យដឹងថា​៖ ក្រោយពី​ចាប់ខ្លួន​រួច​មក​មន្ត្រី​រាជ​អាវុធហត្ថ​បាន​ត្រួតពិនិត្យ​រកឃើញ​ឯកសារ​មួយចំនួន នៅជាប់​នឹង​ខ្លួន​ជនជាតិ​វៀតណាម ដូច​ជា​ឯកសារ​កត់ត្រា រថយន្ដ​ចេញ​ចូល​ឆ្លង​ព្រំដែន​ប្រទេស​ទាំង​ពីរ រួម​ទាំង​ឯកសារ​ចំណាយ​ក្នុង រត់​ការបង់ប្រាក់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។

​ក្នុងនោះ លោក យិន ច​ន្ទី មេ​វរៈ​យោធា​កា​ពារ​ព្រំដែន​គោក​លេខ​១០៣ គឺជា​អ្នកទទួលខុសត្រូវ​នាំ​ថៅកែ​ជន​ជាត់​វៀតណាម​ចូល​មក​កាប់​ឈើ​នៅក្នុង​ខេត្ត​តែម្តង រួមជាមួយ​លោក ឯម ស៊ុង​ហ៊ួ មេ​កងអនុសេនាតូច​ទី​៣ ក្នុង​កងអនុសេនាធំ​ទី​២ វិរៈ​១០៣​ដែល​គ្រប់គ្រង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ជាច្រើន​កន្លែង ស្ថិត​នៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង ។ លោក ឯម ស៊ុង​ហ៊ួ គឺជា​កូនប្រសារ​របស់​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង​ខេត្ត​មណ្ឌល​គី​រី​។

​ចំណែក លោក ឡេង សោ​ភ​ន្ទ័ មេ​វរៈ​នគរបាល​កា​ពារ​ព្រំដែន​គោគ​លេខ​៦២១ គឺជា​អ្នកសម្របសម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ចេញចូល​របស់​រថយន្ត​ដឹកឈើ​ខុស​ច្បា​បើ និង​ជា​អ្នក​យក​លុយ​ប្រចាំ​ខែ​រហូត​ដល់​ប្រាំមួយ​ដុល្លារ​។

​មិនតែប៉ុណ្ណោះ​លោក ឡេង​សោ​ភ​ន្ធ័បាន​យក​រថយន្ដ​បង្កុងផ្ទា​ល់​ខ្លួន​ចំនួន​ប្រាំ​គ្រឿង​ផ្សេងទៀត ដើម្បី​ដឹក​ជញ្ជូន​ឈើ​ដែល​ត្រូវ​កាប់រំលំ​រួចហើយ​។ ចំណែក​ឈ្មោះ ឯម សុង​ហ៊ួ​កូនប្រសា​រលោក​ឃិន​ម៉េង​ស្រេង​មេបញ្ជាការ​សឹង​រង​ខេត្ត​មណ្ឌល​គី​រី​ជា​អ្នកទទួលខុសត្រូវ​រាប់​ក្បាល​ឡាន​យកលុយ ។

​សេចក្តីរាយការណ៍​ឲ្យដឹងថា តម្លៃ​សម្រាប់​ក្បាល​ឡាន​យួន​ដឹកឈើ​នេះ លោក ឯម សុង​ហ៊ួ អាច​ទារ​បាន​រហូត​ដល់​៣០០​ដុល្លារ​អាមេរិក​។ ដូច្នេះ ក្នុង​រយៈពេល​មួយ​ខែ​កុម្ភៈ​ដែល​កើត​បទល្មើស​នេះ កូនប្រសា​រលោក ឃិន ម៉េង​ស្រង អាច​ទទួលបាន​លុយ​មិនតិច​ជាង​៣៥​ម៉ឺន​ដុល្លារ​នោះទេ​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះ លោក ស្វាយ សំ​អៀង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មានប្រសាសន៍ឲ្យ​កាសែត​ដឹង​ដោយ​ទទួលស្គាល់​ថា​៖ មន្ត្រី​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ដែល​បាន​បង្ក្រាប​ករណី​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម បាន​រកឃើញ​ភស្តុតាង​ច្រើន​ដែរ​ហើយ​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​គ្នា​ពុករលួយ​ជា​ប្រព័ន្ធ​នេះ​។

​លោក​ស្វាយ​សំ​អៀង​បញ្ជាក់ថាៈ​«​ទាហាន​និង​ប៉ូលិស​ជា​ពិសេស​មេៗ​ទាំងអស់​ហ្នុង ប្រាប់​ខ្ញុំ​ថា អត់​ដឹង​។ នៅ​ទី​ហ្នុង​ហើយ​ឆ្លើយ​ថា​មិនដឹង មាន​តែ​មិន​ទទួលខុសត្រូវ មានតែ​ឃុន​ឃិត​គ្នា​តែម្តង​»​។​លោក​បាន​ព្រមាន​ថា មេទាហាន និង​មេ​នគរបាល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អាច​ប្រឈម​នឹង​ការដក​ពី​តំណែង ឬ​អាច​រហូត​ដល់​ផ្ទន្ទាទោស​តា​ម​ច្បាប់​ទៀតផង​។

​លោក​ឧត្តមសេនីយ៍ ឃិន ម៉េង​ស្រេង​មេបញ្ជាការ​សឹង​រង​ខេត្ត​មណ្ឌល​គី​រី មិនអាច​ទាក់ទង​បាន​ទេ នៅពេលនេះ​។

​សូមបញ្ជាក់​ថា​៖​កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មាន​កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រុងទ្រាយ​ធំ​មួយ នៅ​ចំណុច​ភូមិ​កូន​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដោយ​ចាប់​យក​វត្ថុតាង​ឡាន​រេ​វ​ចំនួន​៨​គ្រឿង រណារយន្ត​១​គ្រឿង និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​បាន​១២​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​៧​នាក់ ។​

​លោក អេង ហ៊ី អ្នកនាំពាក្យ PM ថ្លែងថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការរង នាយ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង និង​ដឹកនាំ​កម្លាំង​ចូល​ក្នុង​ព្រៃ​ប្រមាណ​១៣០​នាក់ ដោយ​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។
​លោក អេង ហ៊ី បញ្ជាក់ថា នៅ​ព្រលឹម​ស្រា​ងៗ ថ្ងៃទី​២១ ខែ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ បាន​ចូល​ក្នុង​ព្រៃ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ចំណុច​អូរ​ហ៊ុច បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ជា​ករណី​បទល្មើស​ជាក់ស្តែង​។ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ត្រូវបាន​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ ។ ចំណែក​ជនជាតិ​ខ្មែរ​ចំនួន​៥​នាក់ បាន​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​។

​ចាំ​មើល​ថា​តើ​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​នេះ​ក្រុម​អាវុធហត្ថ​និង​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​រក​អ្នកទទួលខុសត្រូវ​មក​ផ្តន្ទាទោស​បាន​ដែរ​ឬ​អត់​។​ព្រោះថា​ដើម្បី​ឲ្យ​បទបញ្ជារ​បង្ក្រា​ប​បទល្មើស​ព្រៃឈើ​របស់​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​មាន​ប្រសិទ្ធិភាពស​មត្ត​កិច្ច​ត្រូវ​ពន្លត់ភ្លើង​មិនមែន​អង្គុយ​បក់ផ្សែង​ដូច​រយៈពេល​កន្លងមក​នោះទេ​!​។

​មាន​ការកត់សម្គាល់ថា​៖​ពលរដ្ឋ​នៅក្នុង​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី មាន​ការមិនសប្បាយចិត្ត ចំពោះ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​នេះ ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ដឹកជញ្ជូន​ចេញពី​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង និង​ភូមិ​ពូ​ហ្យា​មដឹក​តាមរយះ​ម៉ូតូ​នឹង​រថយន្ត​ជាដើម មិនដែល​ឃើញ​ចាប់​បង្ក្រាប​ម្តងណា​ទេ ដោយសារ​សមត្ថកិច្ច​នៅ​ទី​នោះ​ត្រូវ​គ្នា​ជាមួយ​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​។

​ក្នុង​មួយ​យប់ៗ​រថយន្ត​ដឹកឈើ​មិន​ក្រោម​ពី​១៥​គ្រឿង​នោះ​ទេ​មាន​រថយន្ត​កាមរី​ហើម កាមរី​គូថ​ស្វិត លិ​ស​ស៊ីស កាមរី​បា​ឡែន វី​ឯ​ម៉ូតូ​ដឹកឈើ​វិញ​មិន​ក្រោម​ពី​១៥​ទៅ​២០​គឿង​ឡើយ​។

​ពលរដ្ឋ​បាន​បន្តថា បើសិន​ពលរដ្ឋ​អា​ឈើ​យកមក​ធ្វើ​ផ្ទះ​វិញ គឺ​នាំគ្នា​ទៅ​ចាប់ តែ​រថយន្ត​នឹង​ម៉ូតូ​ដឹកឈើ​នៅមុខ​បែរជា​មិន​ចាប់​ទៅវិញ ធ្វើអោយ​ពលរដ្ឋ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច និង​ជំនាញ​នៅក្នុង​ស្រុក​អូររាំង​ធ្វើបាប​តែ​ប្រជាពលរដ្ឋ​តូចតាច​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់