សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជលផល​ក្រចេះ សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាកា​

ជលផល​ក្រចេះ សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាកា​

ខេត្ត​ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក ២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ជលផល សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ត្រី​តាម​ដង​ទន្លេមេគង្គ​ក្បែរ​អន្លង់​ផ្សោត​កាំ​ពី ត្រង់​ចំនុច​អន្ទង់​វៀន​ស្រះ​ត្រពាំង ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​ការឃាត់ខ្លួន​ជនល្មើស​ខាងលើ គឺ​ត្រូវបាន​ធ្វើឡើង​កាល​ពី​សៀ​ល​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ម្សិលមិញ នៅពេលដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង ។ ជនសង្ស័យ​មាន​ឈ្មោះ សូ ណា​ឡាយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ខេត្ត បានអោយដឹងថា ដោយ​មាន​ការផ្តល់​អនុ​សាសន៍​ពី​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ និង​លោក​អភិបាលស្រុក​ចិត្រ​បុរី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​តែងតែ​ចង្អុលបង្ហាញ និង​ជំរុញ​អោយ​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​ក្នុង​ការចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​អភិរក្យ​សត្វ​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​នៅ​ក្នុង​ខេត្ត​ក្រចេះ ជាពិសេស​អន្លង់​សត្វ​ផ្សោត​កាំ​ពី ។​

​លោក​នាយ​រង​ខណ្ឌ បាន​បន្តថា ការចុះ​បង្ក្រាប​ពេលនេះ គឺ​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រីជលផល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ដោយ​ចេញ​ប្រតិបត្តិការ​ជា​សម្ងាត់ ពួនស្ទាក់​ជាច្រើន​ម៉ោង​ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​តាម​ដង​ទន្លេ​ពីលើ​មកក្រោម​ពេលមកដល់​ចំនុច​ពួនស្ទាក់ សមត្ថកិច្ច​ចាប់​ឃាត់​បាន​ម្នាក់ រី​ឯ​ម្នាក់​ទៀត​បាន​លោត​ទឹក​ហែល​ឡើង​លើ​កោះ​គេចខ្លួន​បាត់​ស្រមោល ។​

​លោក បាន​បន្តថា ក្នុង​ការឃាត់​ចាប់​ជនសង្ស័យ​ខាងលើ គឺ​សមត្ថកិច្ច​ដកហូត និង​រឹបអូស​បាន​ដូចជា ទូក​ម៉ាស៊ីន​កម្លាំង ១៣​សេះ ចំនួន​០១​គ្រឿង អាំង​វែកទ័​រឆក់​ត្រី ប្រភេទ​ស្រូប ០១​គ្រឿង អាគុយ ៧០​អាំ​ពែរ ០២​គ្រឿង ដង​ឆក់​និង​កន្ត្រង់​ដងត្រី​ចំនួន ០២ ព្រមទាំង​ត្រី​ចម្រុះ​ប្រមាណ ០៣​គីឡូក្រាម​ផង​ដែរ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ទៅ​សាលាតំបូង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល ៕

 

Filed in: ព័ត៌មានជាតិ