សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​ដួង​ស្រួច​ដែល​ធ្លាប់​ដុត​ឈើ​ចោល​បំបាត់​តាង​ចាប់ផ្តើម​ដឹកឈើ​លើស​ទម្ងន់​ពី​ព្រះវិហ៊ារ​មក​បន្ទាយ​មាន​ជ័យដោ​យ​រលូន​

ក្រុមហ៊ុន​ដួង​ស្រួច​ដែល​ធ្លាប់​ដុត​ឈើ​ចោល​បំបាត់​តាង​ចាប់ផ្តើម​ដឹកឈើ​លើស​ទម្ងន់​ពី​ព្រះវិហ៊ារ​មក​បន្ទាយ​មាន​ជ័យដោ​យ​រលូន​

​សៀមរាប ៖ ជា​រៀងរាល់​យប់ នា​ពេល​ថ្មីៗ​នេះ​គេ​ឃើញ​មាន​រថយន្ត យី​ឌុប​របស់​ក្រុមហ៊ុន​ដួង​ស្រួច​ជាច្រើន​គ្រឿង ដឹកឈើ​លើស​ទម្ងន់​ដែល​គេ​ជឿ​ថា​គ្មាន​ច្បាប់​អនុញ្ញាតិ​ថែម​ទៀត  ដឹកឈើ​ចេញពី​ស្រុក ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​ឧត្តរមានជ័យ ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ​ដោយ​មាន​មេការ​ធំ​ម្នាក់​ឈ្មោះ ចិន (​ឈ្មោះ​ហៅ​ក្រៅ​) ជា​ប៉េអឹម​ផ្ទៃ​ប្រទេស ជា​អ្នក​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​តាម​ដងផ្លូវ គ្រប់​ខេត្ត​ក្រុង គ្រប់​ជាន់ថ្នាក់​។​

​អ្នក​ស្គាល់​មេ​រត់ការ​រូបនេះ​បានឲ្យដឹងថា ៖ មន្ត្រី​ប៉េអឹម​ឈ្មោះ​ចិន​នេះ ជា​មេការ​រត់ការ​ផ្លូវ​អោយ​ឡាន​ដឹក​ឈើ​របស់​ក្រុមហ៊ុន ដួង​ស្រួច ខាងលើនេះ កាលពីដើម​ឡើយ​នៅ​ខេត្ត​សៀមរាប​គាត់ មាន​ដេប៉ូ​លក់​ឈើ​នៅ​ផ្លូវ​៦០​ម៉ែត្រ តែ​បន្ទាប់​ពី​បែកផ្លូវ​គ្នា​ជាមួយ​ភរិយា ក៏​បាត់​មុខ​មួយ​រយៈ ស្រាប់តែ​ពេល​នេះ​លេខ​ព័ត៌មាន​មក​ថា លោក ចិន បាន​ក្លាយជា​អ្នកមាន​លុយ​មាន​អំណាច ក្លាយ​ជា​ប៉េអឹម​ផ្ទៃ​ប្រទេស ហើយ​ជា​មេការ​រត់​ការ​អោយ​ឡាន​យី​ឌុប​ទាំង​ខ្សែៗ​ជា​រៀង​រាល់​យ់​ពី​ខេត្ត​ព្រះវិហារ​ទៅ​ខេត្ត​បន្ទាយមានជ័យ ទទួលបាន​ជោគជ័យ​រហូត​។

​ពេល​ថត​បាន​រថយន្ត​ដឹកឈើ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា មេការ​ដឹកឈើ​ឈ្មោះ​ចិន​គេ​ប្រាប់​ថា​ឡាន​គេ មានច្បាប់ តែ​គេ​មិនបាន​អោយ​អ្នកកាសែត​ណា​ម្នាក់​បាន​ឃើញ​ច្បាប់​អនុញ្ញាតិ​របស់​ពួកគេ​នោះ​ទេ​។ ប្រការនេះ​ធ្វើអោយ​មាន​ការសង្ស័យថា រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន ដួង​ស្រួច មិនមាន​ច្បាប់​ពិត​ប្រាកដ​នោះទេ ហើយ​បើ​មាន​ច្បាប់​ត្រឹមត្រូវ​មែន ដឹក​តាម​ចំនួន​កំណត់​មែន ក៏​មិន​ចាំបាច់ បង់​លុយ​ដាក់​ខែ​អោយ​សមត្ថកិច្ច​តាម​ផ្លូវ​នោះ​ដែរ​។​

​ករណី​លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង​វែង បាន​ប្រាប់​ភ្នាកងារ​សារ​ពត​មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​គិម្ភៈ ឆ្នាំ​២០១៧​នេះ​ថា លោក​ធ្លាប់បាន​ឆែក​មើល​ដែរ តែ​មិន​បាន​ឆែក​គ្រប់​ឡាន​នោះ​ទេ លោក​ថា​កាល​លោក​ឆែក​មើលឃើញថា មានច្បាប់​។​ប្រការ​ដែល​គួ​ឲ្យ​ហួសចិត្ត​គឺ លោក​នាយ​ផ្នែក​រូ​ម​នេះ​បាន​ប្រាប់​ដោយ​មិន​ទទួលខុសត្រូវ​ថា បើ​ចង់ដឹង​ច្បាស់​ពី​ច្បាប់ទម្លាប់ ឬ​ដឹក​ប៉ុន្មាន​ម៉ែត្រគូប​នោះ​សុំ​អោយ​អ្នកកាសែត​សួរ ខាង​ក្រុមហ៊ុន​គេ​ផ្ទាល់​នៅឯ​ខេត្ត​ព្រះវិហារ​នោះ​ទៅ ព្រោះ​ជួនកាល​រថយន្ត​ដឹកឈើ​ខាងលើនេះ​ឆ្លងកាត់​ក៏​មិន​បាន​ប្រាប់​លោក​ផងដែរ​។

​សូម​បញ្ជាក់​ដែរ​ថា ៖ ក្រុមហ៊ុន​ដួង​ស្រួច​នេះ​ទទួលបាន​សិទ្ធ​កាប់​ដឹកជញ្ជូន​ឈើ​ពី​ស្ថិតនៅ​ភូមិ​ក្តី​ដូប​ឃុំ​ស្រយ៉ង់ជើង​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ ។ បើ​គេ​ចាំ​មិនទាន់​ភ្លេច​ទេ​កាលពី​វេលា​ម៉ោង​៨ ព្រឹក ថ្ងៃទី​២៧​ខែ​កុម្ភ ឆ្នាំ​២០១៦.​នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ឌួង​ស្រួច​ស្ថិតនៅ​ភូមិ​ក្តី​ដូប​ឃុំ​ស្រយ៉ង់ជើង​ស្រុក​គូលែន​ខេត្តព្រះវិហា​រមាន​អគ្គី​ភយ័​បាន​ឆាបឆេះ​ឈើប្រណិត​និង​ឈើ​ដែល​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ប្រមាណ​៥០០​ម៉ែត​គូប​នៅ​បន្សល់ទុក​នៅ​ឈើ​មុខកា​រត់​ធំៗ​ប្រមាណ​២០០​ម៉ែត​គូប ។
​ករណី​ភ្លើង​ឆេះ​ឈើ​ក្នុង​ក្រុមហ៊ុន​ដួង​ស្រួច​កាល​នោះ​គេ​សង្ស័យថា​ជា​ការដុត​បំផ្លាញ​ភស្តុតាង​ឈើ​ខុសច្បាប់​ព្រោះ​វា​បាន​កើតឡើង​ក្រោយពេល​ដែល​សម្តេច​តេជោ​ហ៊ុនសែន​នៅ​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦​បាន​បង្កើត​ក្រុមចំរុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ។
​ក្រោយមក​ក៏​ស្ងាត់​ទៅ​បើ​ទោះបីជា​មាន​ក្រុម​លោកនាយ​ឧត្តមសេនីយ៍សៅ​សុខាដឹ​ក​នាំ​កម្លាំង​ទៅ​បង្ក្រាប​ក្រុមហ៊ុន​មួយ​ឈ្មោះ​ហុង​សុភាព នៅ​ខេត្ត​ព្រះវិហ៊ារ​ក៏ដោយ​។

​ទោះជា​យ៉ាងណា​គេ​ឃើញ​ឡាន​ក្រុមហ៊ុន​ដួង​ស្រួច​ថ្មីៗ​នេះ​ដឹកឈើ​ពេញ​ហៀរ​ជា​រៀងរាល់​យប់​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ​។​គេ​មិនដឹងថា​តើ​លោក​ចៅហ្វាយខេត្ត​ព្រះវិហ៊ា​រម្ចាស់​ដែនដី​និង​លោក ស​-​ថា​វី អភិបាលខេត្ត​ឧត្តរមានជ័​យ ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន ដួង​ស្រួច​ដែល​ប្រើ​ទឹកដី​ខេត្ត​ព្រះវិហ៊ា​ធ្វើជា​ទីតាំង​កាប់​ឈើ​និង​ប្រើ​ខេត្ត​ឧត្តរមានជ័យ​សម្រាប់​ឆ្លងកាត់​ប៉ុនន្មាន​នោះ​ទេ​ព្រោះ​គេ​ប្រើ​សុទ្ធតែ​រថយន្ត​យី​ឌុប ដឹកឈើ​ពេញប្រៀប​លើស​ទម្ងន់ ជាហេតុ​នាំ ខូច​ថ្នល់ បាត់បង់​ថវិការ​របស់​រដ្ឋ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ចឹង​នោះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់