សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មោះ​ស្នាម​ន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​និង​ឈ្មួញ​ឈើ​ឈ្មោះ​សរ​ទិញ​ម៉ៅការ​ប៉ាវ​ផ្ដាច់មុខ​៣​ខេត្ត គឺ​កំពង់ស្ពឺ កំពង់ឆ្នាំង​និង​ខេត្ត​ពោធិ៍សាត់​!

ឈ្មោះ​ស្នាម​ន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​និង​ឈ្មួញ​ឈើ​ឈ្មោះ​សរ​ទិញ​ម៉ៅការ​ប៉ាវ​ផ្ដាច់មុខ​៣​ខេត្ត គឺ​កំពង់ស្ពឺ កំពង់ឆ្នាំង​និង​ខេត្ត​ពោធិ៍សាត់​!

ពោធិ៍សាត់​៖ ប្រត្តិ​ការបង្ក្រាប​បទល្មើ​ស​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ដឹកនាំ​ដោយ​ឯកឧត្ត​នាយ​ឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្ទួនៗ​ត្រូវបាន​គេ​សង្កេតឃើញ​ថា​សកម្មភាព​បំផ្លាញ​ព្រៃឈើ​មាន​សភាព​ស្ងប់ស្ងាត់​តែ​មួយ​រយៈ​ខ្លី​(​មួយ​ដង្ហើម​ចង្រឹត​តែប៉ុណ្ណោះ​)​។​អា​ឡូ​វ​នៅក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​អាណាចក្រ​គ្រប់គ្រង​ដោយ​លោក ម៉ៅ ធនិន បទល្មើស​ព្រៃឈើ​បាន​កើតឡើង​វិញ​យ៉ាង​គ្រឹក​គគ្រេង​ថែមទាំង​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​ទៀតផង​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ៖ ឈ្មួញ​ឈើ​ដ៏​ល្បី​មកពី​ខេត្ត​កំពង់ស្ពឺ ទី​១.​ឈ្មោះ​សរ​.​និង​ទី​២.​ឈ្មោះ​ស្នា​.​បាន​មក​ទិញ​ឈើ​ម៉ៅការ​ប៉ាវ​ផ្ដាច់មុខ​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់​.​ដោយ​រលូន​ដែល​គេ​ជឿ​ថា​បាន​បង់​សេវា​ដាក់​ខែ​អោយ​អាជ្ញាធរ​ខេត្ត​ជា​ថ្នូរ​ហើយ​បាន​ជា​ស្រួល​ចឹង​។

​បើតាម​សេចក្តីរាយការណ៍​សព្វថ្ងៃ​នេះ​ឈ្មួញ​ឈើ​ទាំង​ពីរ​នាក់​ខាងលើ​កំពុង​ឈរជើង​ចាំ​ប្រ​ម៉ូ​ល​ទិញ​ឈើ​នៅក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ។ ពួកគេ​បាន​បំផុស​អោយ​ប្រជាពលរដ្ឋ​និង​ដាក់​កម្មករ​ផ្ទាល់ខ្លួន​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​ជួរ​ភ្នំ​សំ​កុស​ស្រុក​វាល​វែង​និង​ជួរ​ភ្នំ​ឱ​រ៉ា​ល់​និង​ភ្នំ​ក្រវ៉ា​ញស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​យ៉ាង​អនាធិប្បតេយ្យ​។

​ឈ្មួញ​ឈើ​បាន​ប្រើ​រថយន្ត​ស្ទូច​ប្រ​ម៉ូ​ល​កាប់​ឈើ​ស្ទូច​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​តាម​រថយន្ត​យី​ឌុប​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​ចេញ​តាម​ច្រក​ទាន់ហន់​.​ដោយ​ដឹក​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ស្ពឺ​គ្មាន​សមត្ថ​ពាក់ព័ន្ធ​ណាមួយ​ចេញ​មក​បង្ក្រាប​នៅឡើយ​។

​ជាក់ស្តែង​នៅ​កំពត​ទាល់តែ​មាន​ស្ពាន​បាក់​ទើប​ដឹងថា​ឈ្មួញ​ឈើ​នៅ​ថ្វើ​សកម្មភាព​មែន​។​ទោះជា​យ៉ាងណា​គេ​មិនឃើញ​មាន​សមត្តកិច្ច​តាម​រក​ម្ចាស់​ឡាន​ដឹក​ឈើប្រណិត​ថ្វើ​ឲ្យ​បាក់ស្ពាន​យក​មក​ផ្តន្ទាទោស​ឬ​ឲ្យ​សង​ការខូចខាត​ស្ពាន​របស់​រដ្ឋ​នោះ​ឡើយ​។​ដោយឡែក​សម្រាប់​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ពោធិសាត់​ប្រភព​ព័ត៌មាន​ឲ្យដឹងថា​៖​បច្ចុប្បន្ន​នេះ​មាន​មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ពោធិ៍សាត់​នៅ​តាម​គោលដៅ​ជា​ច្រើន​ពិសេស​មន្ត្រី​បរិស្ថាន​ចំណុច​អូរ​ត្រាវ​ក្លាយជា​ឆ្មាំ​របស់​ឈ្មួញ​ឈើប្រណិត​ខាងលើ​ទៅហើយ​។​សម្រាប់​ប​ប្រជាពលរដ្ឋ​វិញ​បើ​ដឹកឈើ​ធ្នុង​ក្នុង​មួយ​គោយន្ត​ត្រូវ​បង់លុយ​អោយ​៤០​ម៉ឺន​រៀល​ទើប​មិន​បង្ក្រាប​។

​ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងមូល​អាឡុវ​នេះ​មិន​មាន​ឈ្មួញ​មួយណា​ហ៊ាន​ចុះ​ទិញ​ឈើ​ឡើយ​ក្រៅពី​ឈ្មួញ​ឈ្មោះ​សរ​និង​ស្នា​ដែល​គេ​ស្គាល់​ថា​ជា​សមត្តកិច្ច​ប៉េអឹម​នោះ​ប៉ុណ្ណោះ​។​

​សេចក្ដីរាយការណ៍​ខាងលើ​អ្នកយកព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ​ពី​សំណាក់​ឯកឧត្ដម​.​ម៉ៅ​ធនិន​.​អភិបាលខេត្ត​ពោធិ៍សាត់​បាន​នៅឡើយ​ទេ​។  ​ទោះជា​យ៉ាង​ការិយាល័យ​នៃ​សារព័ត៌មាន​យើង​រង់ចាំ​ស្វាគមន៍​រាល់​ការបកស្រាយ​បំភ្លឺ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ពិត​និង​យុត្តិធម​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់