សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អនុប្រធាន​ប៉ុស្តី​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​និង​បក្ខពួ​ក​ម្នាក់​ទៀត​រង​ការ​ ​ប្តឹង​សុំ​អោយ​ផ្តន្ទាទោស​និង​ទារ​សំណង​២​ម៉ឺន​ដុល្លារ​

អនុប្រធាន​ប៉ុស្តី​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​និង​បក្ខពួ​ក​ម្នាក់​ទៀត​រង​ការ​ ​ប្តឹង​សុំ​អោយ​ផ្តន្ទាទោស​និង​ទារ​សំណង​២​ម៉ឺន​ដុល្លារ​

ខេត្ត​រតនគិរី ៖ អនុប្រធាន​ប៉ុស្តី​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​និង​បក្ខពួ​ក​ម្នាក់​ទៀត ត្រូវ​ជនរងគ្រោះ​ម្នាក់​ប្តឹង​ចូល​ស្ថាប័ន​អយ្យការ​សុំ​ផ្តន្ទាទោស​និង​ទារ​សំណង​២​ម៉ឺន​ដ​ល្លារ ក្រោយពេល​បង្ក​គ្រោះ​ថ្នក់​ចរាចរ​មួយ​ក្នុង​ខេត្ត​រតនគិរី​។​

​លោក តុល មីនា អនុប្រធាន​ប៉ុស្តី​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​បក្ខពួក​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ ត្រូវ​ជនរងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ឈ្មោះ ប្រាក់ សុ​ជុំ ជនជាតិខ្មែរ ដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តរតនគិរី សុំ​អោយ​ផ្តន្ទាទោស​និង​បក្ខពួក​ម្នាក់​ទៀត​តាម​នីតិវិធី​ច្បាប់ និង​ទាមទារ​សំណង​ជួសជុល​ព្យសនកម្ម ដែល​បណ្តាល​មក​ពី​បទ​ល្មើស​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ប្រាក់ សុ​ជុំ បាន​ដាក់​ចូល​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​មាន​ចំណុច​ខ្លឹមសារ​ខ្លះៗ​បាន​រៀបរាប់ថាៈ លោក​បាន​ជិះ​ម៉ូតូ​ដឹកឈើ​សុ​ក្រម​ចំនួន​២​ដុំ​តូច ដើម្បី​លក់​យក​កំរៃ​ចិញ្ចឹមជីវិត លុះ​មកដល់​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក​តុល មីនា និង​បក្ខពួក​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ បាន​បើករថយន្ត​បំបុក​ពី​ចំហៀង​ជើង​ខាងឆ្វេង​ប៉ើង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​។ ចំណុច​ខ្លះ​ក្នុង​ពាក្យបណ្តឹង​សរសេរថាៈ លោក តុល មីនា បាន​ជាន់​ហ្គ៊ែ​រ​រថយន្ត​បំរុង​បំបុក​បន្ថែម​ទៀត​អោយ​ស្លាប់​តែ​ម្តង តែ​មាន​មុស្ស​ម្នាក់​ឈ្មោះ ហាន ដែល​ជិះ​ម៉ូតូ​ក្នុង​ដំណើរ​ជាមួយ​គ្នា ជួយ​រារាំង​ការពារ​កុំអោយ​លោក​តុល មីនា និង​បក្ខពួក​ជិះ​បំបុក​ម្តងទៀត​។ ក្រោយពេល​បុក​ហើយ ជន​បង្ក​បាន​ជិះ​រថយន្ត​គេចខ្លួន ប៉ុន្តែ​ត្រូវ​កងរាជអាវុធហត្ថ​ចាប់បាន​។​

​លោក​ប្រាក់ សុ​ជុំ រៀបរាប់ថាៈ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​និង​ដោយ​ឆ្អឹង​ជើង​របស់​លោក​បែក​ដាច់​ស​សៃ​អស់ ទើប​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​២១ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម ហើយ​ពេទ្យ​ជំនាញ​នៅ​ទីនោះ​បាន​កាត់​ជើង​ខាងឆ្វេង​របស់​លោក​ត្រឹម​ជង្គង់​។ លោកថាៈ លោក​បាន​សំរាក​ព្យ​បាល​នៅ​ទីនោះ​រហូតដល់​ជាង​កន្លះ​ខែ បច្ចុប្បន្ន​កំពុង​បន្ត​ព្យ​បាល​នៅ​ពេទ្យ​ឯកជន​ខេត្តស្ទឹងត្រែង​។​

​លោក​បញ្ជាក់ថា ជនបង្ក​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ចាប់បាន​នោះ បាន​ត្រូវ​ដោះលែង​វិញ​ហើយ ទើប​លោក​ប្តឹង​ដោយផ្ទាល់​មក​លោក​ព្រះរាជអាជ្ញា ដើម្ប​ផ្តន្ទាទោស​ជនបង្ក​និង​បក្ខពួក​។​

​ប្រភព​បាន​បង្ហាញថាៈ លេខ​ទូរស័ព្ទ ០៧១ ២០៨ ៧៧៧៧ គឺជា​លេខ​របស់​លោក​តុល មីនា កន្លងមក​អ្នកសារព័ត៌មាន​បាន​ធ្លាប់​ទាក់ទង​រក​ចម្លើយ​តប ជុំវិញ​ពាក្យបណ្តឹង​ខាងលើ ប៉ុន្តែ​ម្ចាស់​លេខ​ទូរស័ព្ទ​បាន​បដិសេធន៍​ថា មិនមែន​ឈ្មោះ​តុល មីនា ទេ ។ ដោយ​មិន​អស់ចិត្ត នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​នេះ អ្នកកាសែត​បាន​ធ្វើការ​ទំនាក់ទំនង​ម្តងទៀត ប៉ុន្តែ​មិន​ត្រូវបាន​ម្ចាស់​ទូរស័ព្ទ​លើ​ក​នោះទេ​។​

​សូមបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ គឺ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧​មកម្ល៉េះ រហូតមកដល់​ពេលនេះ លោក​តុល មីនា ត្រូវ​សាច់ញាតិ​ជនរងគ្រោះ​បញ្ជាក់ថា មិនទាន់​ផ្តល់​សំណង​ណាមួយ​ដែល​អាច​ទទួលយកបាន​នៅឡើយ​ទេ​។ គេ​សង្ឃឹមថា អយ្យការ​សាលាដំបូង​ខេត្តរតនគិរី​នឹង​ចាត់​វិធានការ​សមស្រប​តាម​វិធាន​ច្បាប់ នៅក្នុង​ករណី​ខាងលើ​នេះ​។ អ្នកសារព័ត៌មាន នឹង​ព្យាយាម ដើម្បី​ទាក់ទង​រង​ចម្លើយ​តប​វិញ ពី​លោក​តុល មីនា នា​ពេល​ក្រោយ​ទៀត​៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ