សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃើញ​ប្តី​ដឹក​ប្រពន្ធចុង​ក្នុង​ឡាន​ឈប់​ក្បែរ​ផ្លូវ ជិះ​ម៉ូតូ​ទៅជិត​ឈប់​តោង​ទ្វារ​ឡាន របូតដៃ​ធ្លាក់​ចូល​កង់​ក្រោយ​បាក់​ភ្លៅ​ខ្ទេច​

ឃើញ​ប្តី​ដឹក​ប្រពន្ធចុង​ក្នុង​ឡាន​ឈប់​ក្បែរ​ផ្លូវ ជិះ​ម៉ូតូ​ទៅជិត​ឈប់​តោង​ទ្វារ​ឡាន របូតដៃ​ធ្លាក់​ចូល​កង់​ក្រោយ​បាក់​ភ្លៅ​ខ្ទេច​

ខេត្ត​រតនគិរី ៖ បុរស​ម្នាក់​ដែល​គេ​ដឹងថា មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់​ហើយ​នោះ បានធ្វើអោយ​គេ​ភ្ញាក់ផ្អើល​ដោយសារតែ​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ឡាន​បុរស​នោះ ហើយ​ឈប់​ម៉ូតូ​ហក់​តោង​ទ្វារ​ឡាន រួច​របូតដៃ​ធ្លាក់​ចូល​កង់​ក្រោយ​បាក់​ភ្លៅ​ខ្ទេច ពេល​បុរស​នោះ​បើក​ឡាន​ចេញ​បន្តិច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ចំណុច​រង្វង់​មូល​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ ក្រោយ​ហេតុការណ៍​កើត​ឡើង​ទើប​ដឹងថា បរុស​បើកឡាន​នោះ​ជា​ប្តី​ស្ត្រី​រងគ្រោះ​នោះ​។​

​សាក្សី​បញ្ជាក់ថាៈ នៅ​ក្រោយ​ពេល​ស្ត្រី​នោះ​ធ្លាក់​ចូល​ក្រោម​កង់​ឡាន​ខាងក្រោយ គេ​ឃើញ​បុរស​ជា​ប្តី​ចុះ​មក​បីត្រកង​ស្ត្រី​នោះ ដាក់​ទៅ​ក្នុង​រថយន្ត​ដែល​បុរស​នោះ​បាន​ដឹក​ប្រពន្ធចុង​នៅ​ក្នុង​ឡាន​នោះ​ស្រាប់​។

​សាក្សី​បន្ត​ថា ស្ត្រី​នោះ​បាន​រងរបួស​បាក់​ភ្លៅ​ខ្ទេច ត្រូវ​ប្តី​ដឹក​ទៅអោយ​គ្រូខ្មែរ​ព្យាបាល​។ ប៉ុន្តែ​អ្វី​គួរអោយ​អាណិត​គឺ​កូន​តូច​នៅពេល​ដែល​បាន​ឃើញ​ម្តាយ​ត្រូវ​រថយន្ត​របស់​ឪពុក​កិន​ជើងឆ្វេង​បាក់​ខ្ទេច​នោះ គេ​បាន​ស្រែកយំ​អោប​ម្តាយ​ទាំង​ភ័យ​តក់ស្លុត​ទឹកភ្នែក​ហូរ​រហាម យំ​នោះ​គឺ​យំ​មិន​បាត់​ទាល់តែសោះ​។​

​បុរស​ជា​ប្តី​ដែល​ជា​ជន​បង្ក​នោះ​ឈ្មោះ ហេង ឌី និយាយថា គាត់​មិន​មាន​បំណង​ចង់អោយ​មាន​គ្រោះថ្នាក់​ទេ វា​ជា​រឿង​ចៃដន់ មិនដឹង​ថា​នាង​ហក់​តោង​ទ្វារ​ឡាន​នោះ​សោះ ហើយ​ប្រពន្ធចុង​ក៏​បាន​លែងលះគ្នា​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ហើយ ក៏ប៉ុន្តែ​តែ​ពេលនេះ​គាត់​គ្រាន់តែ​ចង់​ជូន​នាង​ទៅផ្ទះ​តែ​ប៉ុណ្ណោះ ។​

​លោក​ប្រាប់ថាៈ ប្រពន្ធដើម​លោក​មាន​ឈ្មោះ សុខ ចំរើន អាយុ​៤៤​ឆ្នាំ រៀបការ​ជាមួយ​គ្នា​ជាង​២០​ឆ្នាំ​ហើយ បាន​កូនស្រី​ច្បង​អាយុ​១៦​ឆ្នាំ និង​កូនប្រុស​អាយុ ៥​ឆ្នាំ​។ ចំណែក​ប្រពន្ធចុង​វិញ ក៏​នៅ​ជាមួយគ្នា​បាន​កូន​មួយ​ផង​ដែរ តែ​បាន​លែងលះ​គ្នា​យូរ​ឆ្នាំ​មកហើយ ហើយ​គេ​ក៏​មាន​ប្តី​ក្រោយ​ទៀត​ដែរ ហើយ​ក៏​នៅ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​វេលុយ​ចិញ្ចឹម​កូន​ស្រីនោះ​ជាធម្មតា សព្វថ្ងៃ​គឺ​រស់នៅ​ជាមួយ​ប្រពន្ធដើម​ទេ ។ តែ​រឿងហេតុ​ដែល​កើតឡើង​នេះ​គឺ​ដោយសារតែ​ប្រពន្ធដើម​ខ្លាច​ខ្ញុំ​នៅ​ទាក់ទង​ជាមួយ​ប្រពន្ធចុង​ទៀត ទើប​នាង​ជិះ​ម៉ូតូ​ដេញ​តាម​ទាល់តែ​កើត​រឿង​គ្រោះថ្នាក់​បែប​នេះ​តែម្តង​៕
​ដោយ យឹម សារិទ្ធ​

 

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ