សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​ទ្រង់ទ្រាយ​ធំ​ចំនួន​០៩​កន្លែង​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ខ្សាន ខេត្ត​ព្រះវិហារ ជា​របស់​យោធា​កង​អង្គរក្ស​!

រកឃើញ​ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​ទ្រង់ទ្រាយ​ធំ​ចំនួន​០៩​កន្លែង​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ខ្សាន ខេត្ត​ព្រះវិហារ ជា​របស់​យោធា​កង​អង្គរក្ស​!

​ខេត្ត​ព្រះវិហារ​៖ មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា​៖ នៅក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ​គេ​ឃើញ​មាន រោង​ម៉ាស៊ីន​អារឈើ​ប្រភេទ​ម៉ាស៊ីន​ខ្សែ​(​ម៉ាស៊ីន​រ៉ៃ​)​ចំនួន​០៩​កន្លែង​របស់​ក្រុម​ឈ្មួញ​បាន​និង​កំពុង​ថ្វើ​សកម្មភាព​អារច្រៀក​ឈើប្រណិត​ខុសច្បាប់​តែ​មិនឃើញ​មាន​សមត្តកិច្ច​ណា​មួយ​បង្ក្រា​បឡើយ ។ ទោះជា​យ៉ាងណា​ប្រភព​ពី​សមត្តកិច្ច​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា មាន​អ្នកណា​ហ៊ាន​ក្អក​បើ​ទីតាំង​ម៉ា​ស៊ិន​អារ​ឈើ​ខុសច្បាប់​នោះ វា​ជ្រក​ក្រោម​ផ្លាក​យោធា​កងពល​លេខ​០៣.​គ្រប់គ្រង​ដោយ​កង​អង្គរក្ស  និង​មាន​ជាច្រើន​កន្លែង​ទៀត ដោយ​មិន​មាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ណា​ហ៊ាន​ទៅជិត​ឡើយ ។

​មិនអាច​សុំ​ការពន្យល់​ពី​ម្ចាស់​ទីតាំង​ដាក់​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នោះ​បាន​ទេ​តែ​សង្ឃឹមថា​ពិត​មាន​នេះ​ជា​តម្រុយ​មួយ​អាច​ជួយ​ដល់​ក្រុម​បង្ក្រាប់​ចំរុះ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជារការ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ចុះ​បង្ក្រាប​ផង​ដែរ​បើ​មិន​ចង​មានឈ្មោះ​ថា​អនុវត្តន៍​ការងារ​ស្តង់ដារ​ពី​រ​នោះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់