សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណៈការ ខេត្ត​កំពង់ធំ លេងល្បែង​ឆ្ពិន​ភ្នែក កឹ​បកេង​ថវិកាជាតិ​២​ឆ្នាំ​ជាប់​គ្នា​!

លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណៈការ ខេត្ត​កំពង់ធំ លេងល្បែង​ឆ្ពិន​ភ្នែក កឹ​បកេង​ថវិកាជាតិ​២​ឆ្នាំ​ជាប់​គ្នា​!

​កំពង់ធំ​ ៖ ​មាន​សេចក្តីរាយការណ៍​ថា​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ​ក្រោយពី​ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ជាង​២​ឆ្នាំ​មកនេះ បាន​លេងល្បែង​ឆ្ពិន​ភ្នែក កឹ​បកេង​ថវិកាជាតិ ក្លាំង​ជាង សម័យ​លោក ម៉ៅ ឡាំង​ប្រធាន​មន្ទីរ​ចាស់​ទៅ​ទៀ ។ រាល់​ថវិកា​ចំណាយ​របស់​មន្ទីរ គឺ​លោក ប្រធាន​មន្ទីរ ជូ កុ​ល្លា តែង​សម្លឹង​រកមើល​ចំណុច​ណា ដែល​គាត់​អាច​ស៊ី​បាន​គឺ​វាត់​ហើយ មិន​លើកលែង​ឡើយ​។ ក្រៅពី​នោះ​ការងារ​ណា​ដែល​បាន​ផលប្រយោជន៏ លោក​ប្រធាន​មន្ទីរ​ផ្ដល់​អោយ​តែ​បក្ខពួក​ខ្លួន ដោយ​នឹក​អំពី​គុណសម្បត្តិ​របស់​មន្ត្រី​ដែល​ខំតស៊ូ​ពីមុន​មក​ទាល់តែសោះ​។ ប្រភព​ចំណូល​របស់​លោក ជូ កុ​ល្លា សព្វថ្ងៃ​គឺ​បាន​ពី​ការកឹបកេង​ថវិកា​ចំ​ណា​យ លើ​ផ្នែក​ថែទាំ​នឹង​ជូ​ស​ជុល​ផ្លូវ​មួយផ្នែកធំ ការថែទាំ​នឹង​ជុស​ជុល​អាគារ នឹង​សម្ភា​រះ​បច្ចេកទេស ការចំណាយ​លើ​ផ្នែក​រដ្ឋបាល សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ទៅ​បី​ថវិកា​សោហ៊ុយ​ទូទាត់​ក្នុង​ប្រទេស​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​គណនេយ្យ​ធនាគារ តែ​ប្រាក់​ដែល​គេ​ខ្ចី​ចុះ​បេសកម្ម​គឺ​គេ​នៅតែ​មាន​ឱកាស​កឹបកេង ដោយ​គ្រាន់តែ​មិន​ច្រើន​ដូច​សម័យមុន​។

​សូម្បី​ប្រេង​ក៏​លោក​ប្រធាន​មន្ទីរ​ក៏​លោក ជូ កុ​ល្លា យក​មួយ​ផ្នែក​ធំ​ទៅ​បំរើ​ប្រយោជន៏​ផ្ទាល់​ខ្លួន​ដែរ​។ សូម​បញ្ជាក់​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក លោក ជូ កុ​ល្លា គឺ​មាន​ចូលរួម​ពី មន្ត្រី​មួយចំនួន​ទៀត ដែល​មនុស្ស​ស្និទ​នឹង គាត់ ។ សកម្មភាព លោក ជូ កុ​ល្លា ត្រូវបាន​គេ​វាយតម្លៃថា បានធ្វើអោយ​បាត់​ប្រាក់​ដោយ​អំពើពុករលួយ​រយះពេល​ជាង​២​ឆ្នាំ​មកនេះ​មិនតិច​ជាង​៤០០​លាន​រៀល ទៅ​៥០០​លាន​រៀល ហើយ​មួយផ្នែកធំ​បាន​ទៅ​លើ​លោក ជូ កុ​ល្លា ផ្ទាល់​នឹង​មួយផ្នែក​បាន​ទៅ​មន្ត្រី​ជំនិតៗ​។

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​ឲ្យដឹងថា​៖ កន្លង​ទៅ​លោក ជូ កុ​ល្លា នឹង​បក្ខពួក​មាន​វាសនា​ខ្ពស់​ដោយ​ក្រុម​សវនកម្ម ក្រសួង​សា​ធារ​ណះ​ការ របស់​លោកស្រី ផាត់ សូលី​នី នឹង​អគ្គារធិការ លោក គីម សាន់ រក​មិនឃើញ​ដោយសា​ក្រុម​ដែល​ចុះ​ទៅ​យក​បេសកម្ម ប្រែក្លាយ​ជា​ដំណើរ​ទេសចណ៏​ចឹង​ហើយ​បានជា រឿង​ខ្មៅ​ប្រែ​ទៅជា​ស អាក្រក់​ទៅ​ជា​ល្អ ល្អ​នោះ​។ ករណី​នេះ​គួរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នៃ ក្រសួង​សា​ធារ​ណះ​ការដែល​ល្បី​ថា​ជា​មនុស្ស​ស្អាតស្អំ និង អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង បើក​កា​រសើប​អង្កេត​ចំពោះ​សេចក្តីរាយការណ៍​ពី​អំពើពុករលួយ​ក្នុង​មន្ទីរ​សាធារណៈការ ខេត្ត​កំពង់ធំ​ក្នុង​រជ្ចកាល​លោកជូ​កុល្លា​ទើបបាន​៕

 

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណៈ​ការ

លោក ជូ កុល្លា រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណៈ​ការ

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់