សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទិវា​មនុស្ស​ចាស់​កម្ពុជា និង​អន្តរជាតិ​

ទិវា​មនុស្ស​ចាស់​កម្ពុជា និង​អន្តរជាតិ​

​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ ត្រូវបាន​ប្រារព្វ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២ ខែតុលា នោម​ន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវតី សម្បទា​ខេត្តបាត់ដំបង ដោយ​មាន​ការ ចូលរួម​ពី​លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាល ខេត្ត​បាត់ដំបង​។​

​ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់ អន្តរជាតិ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ បានឱ្យដឹងថា ក្នុងនាម​រាជ​រដ្ឋភិបាល​កម្ពុជា ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​ដែង​នូវ​អំណរ សាទរ យ៉ាង​ស្មោះស្ម័គ្រ​ជាមួយ លោកតា លោកយាយ ព្រឹទ្ធាចារ្យ និង​បងប្អូន​រួម​ជាតិ​ទាំងអស់ ក្នុងឱកាស​នៃ​ទិវា​មនុស្ស​ចាស់ ក្រោម ប្រធានបទ​សមាគម​មនុស្ស ជា​យន្តការ​ដ៏​សំខាន់​ជួយ​អភិវឌ្ឍន៍ និង​សង្គមជាតិ ដែល​ជា​ទិវា​មួយ​សម្រាប់ រំលឹក​គុណ​ដល់ មនុស្ស​ចាស់ កម្ពុជា ក៏​ដូចជា​មនុស្ស​នៅ​ទូ​ទាំង​សកលលោក និង​លើក​កំពស់ ទទួលខុសត្រូវ​របស់​យើង ក្នុង​ការចូលរួម​កសាង​សង្គមជាតិ​មួយ ដែល មាន​ការយកចិត្តទុកដាក់​កាន់តែ​ខ្ពស់ ចំពោះ​សុខមាលភាព របស់​ប្រជាជន​គ្រប់​វ័យ​ពិសេស​ចំពោះ មនុស្ស​ចាស់​។ ជា​ការពិត​ការ​ប្រារព្វ ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់ អន្តរជាតិ គឺ​ស្រប​ទៅ​និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ស្រប​តាម​សេចក្តីសម្រេច របស់​អង្គការសហប្រជាជាតិ​។​

​ជារួម​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍ នៃ​សង្គម​នីមួយៗ​បាន​បង្ហាញឱ្យឃើញថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃ​ប្រជាជាតិ​មួយ អាច​ប្រព្រឹត្តទៅបាន​ប្រកប​ដោយ​វីរភាព និង​សមធម៌ ទាមទារ​ឱ្យមាន​ការអភិវឌ្ឍន៍​ផ្នែក​អប់រំ សីលធម៌  គុណធម៌ និង​វប្បធម៌ អហឹង្សា​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ចំពោះ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវតិ សម្បទា គណកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ គ្រប់​ក្រសួង ស្ថាប័ណ្ណ និង​អាជ្ងាធរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​បាននិងកំពង់​យកចិត្តទុកដាក់​អនុវត្ត​គោ​នយោបាយ​ជាតិ ចំពោះ​មនុស្ស​ចាស់​ទូទៅ និង​សូម កោតសរសើរ ចំពោះ​កាកបាទក្រហមកម្ពុជា ដៃគូរ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រាជរដ្ឋាភិបាល និង​សមាគមន៍​នានា ដែល​បាន​ធ្វើ​សកម្ម ភាព គាំទ្រ​ប្រកប​ដោយ​មនុស្សធម៌ និង​សាមគ្គីធម៌ ចំពោះ​មនុស្ស​ចាស់​នៅតាម​សហគមន៍​នានា​។ ជាង​នេះ​ទៀត​សូម​ឱ្យ​ក្រសួង​ពាក់ ព័ន្ធ ទាំងអស់​ត្រូវ​បង្កើន​យកចិត្តទុកដាក់ និង​គាំទ្រ​គ្រប់​មធ្យោបាយ ក្នុង​ការលើកស្ទួយ​សុខមាលភាព​មនុស្ស​ចាស់​ឱ្យបាន​កាន់តែ​ល្អ ប្រសើរឡើង ។​

​គួរ​បញ្ជាក់​ផង​ដែរ​, មនុស្ស​មក​ចូលរួម ២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ភួយ ០១ ក្រ​ម៉ា ០១ សាប៊ូ ថ្នាំ​ដុសធ្មេញ និង ថវិការ មួយ​ម៉ឺន​រៀល ៕
​    ​

2014_10_24a (2) 2014_10_24a (3) 2014_10_24a (4) 2014_10_24a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី