សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ល្បី​ប៉ូលីស សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​បង្កើត​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ពី​អ្នក​ដឹក​ទំនិញ​ចិញ្ចឹម​មេ​!

ល្បី​ប៉ូលីស សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​បង្កើត​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ពី​អ្នក​ដឹក​ទំនិញ​ចិញ្ចឹម​មេ​!

បន្ទាយ​មានជ័យៈ មន្ត្រី​ប៉ូលីស សេដ្ឋកិច្ច​ខេត្ត បន្ទាយមានជ័យ​ម្នាក់ ឈ្មោះ រស់​អៀម​ត្រូវបាន​គេ​រាយការណ៍​ថា​៖​កំពុង​ល្បី​ខ្លាំង  ពូកែ​ខាង​ជំរិត​ទារប្រាក់ ពី​ម្ចាស់​ឃ្លាំង​ស្តុបឥ​វ៉ា​ន់ក្នុង​ខេត្ត​និង​ស្ទាក់​ចាប់​រថយន្ត​ដឹក​ទំនិញ​ឲ្យ​បង់លុយ​ប្រចាំ​ខែ​និង​ដេញ​រថយន្ត​ដឹក​គ្រញូង​យ៉ាង​កក្រើក​តែ​មិនដែល​ឃើញ​មាន​ការបង្ក្រាប​អ្វី​ឡើយ​។​

​ប្រភពព័ត៌មាន ក្រុមអាជីវករ​ម្ចាស់​ស្តុប​ទំនិញ​ក្នុង ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ប្រាប់ថា រាល់ថ្ងៃ​នេះ​ពួកគាត់ ពិបាក រកស៊ី​ណាស់​ព្រោះ​តែ​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ផង​ហើយ​បែ​ជាមាន មន្ត្រី ប៉ូលីស សេដ្ឋកិច្ច​ខេត្ត បន្ទាយមានជ័យ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ រស់​អៀម​ដែល​ជា​កូនចៅ​លោក​ចាប​សុ​ផា​រិទ្ធ​ប្រធានការិយាល័យ​នគរ​បាល​សេដ្ឋកិច្ច​ខេត្ត បានមក កោស​រូស ទារប្រាក់​ពី​ពួកគាត់​ទៀត ។ មន្ត្រីប៉ូលិស​រូប​នេះ​គេ​គិត​ពី​ម្ចាស់​ឃ្លាំង ក្នុង​រថយន្ត​១​គ្រឿង​១០​ដុល្លា ក្នុង​១​ខែ ។ បើ​ចឹង​នៅក្នុង​ឃ្លាំងមួយៗ មាន​រថយន្ត​មិនតិច​ជាង​១០​គ្រឿង​ឡើយ​ហើយ​បើ​គិត​ឃ្លាំង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​មិន ក្រោម ៣០​ឃ្លាំង​នោះឡើយ​ដែលជា​ចំណូល​របស់​លោករ​ស់​អៀម​សំរាប់​ចែក​ជា​មួយ​មេ​កើយ​។​

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ក្រៅ​តែ​ពី​ដើរ​កោស​រូស ទារប្រាក់​ប្រចាំខែ​ពី​ម្ចាស់​ឃ្លាំង​ស្កុប​ទំនិញ​ក្នុង​ខេត្ត ក្រុម​ប៉ូលីស​សេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​លោករ​ស់​អៀម​នោះ​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឬ​ហៅ​ថា​កុងត្រូលជជុះ​នៅ​ចំណុច​ជិត​មន្ទី​ពន្ធដារ​បន្ទាយមានជ័យ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​ដើម្បី ស្ទាក់​ចាប់​រថយន្ត​ដឹកឈើរ គ្រញូង និង​រថយន្ត​ដឹកទំនិញ ផ្សេងៗ​ដើម្បី​អោយ​ចូល​បង់​លុយ​កាក់ ហើយ​រថយន្ត​ណា​បើក​ហួស មិន​បាន​ចូល​បង់ គឺ​ក្រុម​ប៉ូលីស សេដ្ឋកិច្ច ខេត្ត​នេះ​ដេញ​ចាប់​ដូច​ចោរ​អញ្ចឹង​។​

​អ្នកបើកបរ​រថយន្ត​ដឹក ឥ​វ៉ាន់ និង​ផ្លែឈើរ​បន្តិចបន្តួច​បាន​ត្អូញត្អែរថា ពួកគាត់​រាល់ថ្ងៃ​នេះ​រក​ប្រាក់ចំណេញ​មិនឃើញ​ទេ​ព្រោះ​តែ​ត្រូវ​បង់​លុយ​កាក់​ជូន​សមត្ថកិច្ច​តាម​ដងផ្លូវ​ស្ទើរ​គ្រប់​ស្ថាប័ន ទៅ​ហើយ​បែ​ជា​លោករ​ស់​អៀម​ដែលជា​ប៉ូលីស​សេដ្ឋកិច្ច នេះ​បាន​ចាប់​រថយន្ត​និង​គំរាមកំហែង​ទារប្រាក់​ចំនួន​៥០​ម៉ឺន រៀល​បើ​មិន​ព្រម​បង់​អោយ​នឹង​បញ្ជូនទៅ​តុលាការ​ហើយ​មិន​ចង់​វែងឆ្ងាយ​នាំ​ឲ្យ​ខាតកា​ងារ​ពួកគាត់ក៏​សម្រេចចងកា​រ​ប្រាក់​គេ​មក​បង់​ជូន​ទើប​លោក​អៀម​ដោះលែង ។​

​ដោយឡែក កន្លងមក​មាន​ព័ត៌មាន​លេចលឺ​ថា លោក រស់ អៀម​នេះ​បាន​ជំរិត​ទារប្រាក់​ពី​ថៅកែ​ទំនិញ​ក្នុង​ក្រុង​សិរីសោភ័ណ​ម្នាក់​ដោយ​ទារប្រាក់​៤០០​ដុល្លា​ទៀត​ផង ។​

​ជុំវិញ​ករណី​នេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោករ​ស់​អៀម​បានទេ ។ លោក​អាត់​ខែម​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា ជុំវិញ​បញ្ហា​ដាក់​កុងត្រូល​កាក់​ទារប្រាក់ ខាងលើនេះ វា​មិនមែន​ជា​គោលការណ៍​របស់​នគរបាល​ជាតិ​ឲ្យ​ដាក់ ប៉ុស្តិ៍​ខុសច្បាប់​ទេ គួរតែ​អ្នកសារព័ត៌មាន​ទៅ​សួរ​លោក រស់ អៀម ផ្ទាល់​តែម្តង​ទៅ ។ ហើយ​ក្រែង​លោក​អ្នករកស៊ី​ខុសច្បាប់​ដឹង​ទើប​គេ​ចាប់​ឲ្យ​បង់លុយ​(​ស៊ិក​) ។ បើ​អ្នក​រក​ស៊ីណា​ថា​ទារ​ប្រាក់​ខុស​ច្បាប់​គួរតែ​ដាក់​ប្តឹង​មក ។ ទោះជា​យ៉ាង យើង​រង់ចាំ​ទទួល​ការបកស្រាយ​របស់​លោក រស់ អៀម​ពិសេស លោក ចាប សុ​ផា​រិទ្ធ ប្រធានការិយាល័យ​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ជុំវិញ​ការចោទប្រកាន់​ជានិច្ច ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់