សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​តាម​កាណូត​ទទឹង​កំពង់ឆ្នាំង កំពង់លែង​របស់​ក្រុមហ៊ុ​នលឹ់ ស្រីអូន​

​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​តាម​កាណូត​ទទឹង​កំពង់ឆ្នាំង កំពង់លែង​របស់​ក្រុមហ៊ុ​នលឹ់ ស្រីអូន​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ៖ ពួកគាត់​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ រំពឹងទុក​ថា​នឹង​មាន​បញ្ចុះ​តំលៃ ធ្វើដំណើរ​នៅ​ឆ្នាំ​២០១៧​នេះ ព្រោះ​ត្រូវ​ផុត​អណត្តិ​របស់​ក្រុមហ៊ុនចាស់​របស់លោ​កលឹម​ចាន់​(​ស្លាប់​)​បច្ចុប្បន្ន​មាន​កូនស្រី​ឈ្មោះ លឹម ស្រី​អូន​និង ឈ្មោះ ស៊ីម ជា​តំណាង​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​ពី​រដ្ឋ​តាំងពី​ឆ្នាំ​២០០៨​ហើយ​ត្រូវ​ចប់​អណត្តិ​នៅ​ឆ្នាំ​២០១៦​នេះ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​គេ​នៅតែ​ឃើញ​ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​ដដែល​មិន​ដឹង​បាន​ដេញថ្លៃ​បន្ត​ឬក៏​បញ្ចុះ​តម្លៃ​ចម្លង​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​សង្ស័យថា​៖​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ឬ​មន្ត្រី​ជំនាញ​?​។​

​មន្ត្រី​ម្នាក់​មាន​ទីលំនៅ​ក្រុង​កំពង់ឆ្នាំង​ប៉ុន្តែ​ធ្វើការ​នៅ​ស្រ​ស្រុក​កំពង់លែង បាន ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា​៖​សព្វថ្ងៃ​បើ​សិន​ជា​ថ្លៃ​សំបុត្រ​ចម្លង​រថយន្ត​មាន​តម្លៃ​ទាប​គាត់​នឹង​ជិះ​រថយន្ត​របស់​គាត់​ទៅ​ធ្វើការ​ហើយ ប៉ុន្តែ​សព្វថ្ងៃ​ថ្លៃ​សំបុត្រ​ឆ្លង​រថយន្ត​នោះ​វា​ថ្លៃ​ហួសហេតុ​ពេក ។​

​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​កំពង់លែង​គឺ​ទឹក​ព័ទ្ធជុំវិញ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ដោយ​កាណូត​ដរ ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​ផ្សេងៗ និង​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​ស្រុក​របស់​ខ្លួន ទៅ​កាន់​ទី​រួម​ខេត្ត​។​

​ការធ្វើដំណើរ​តាម​ផ្លូវទឹក បាន​ក្លាយ​ជា​ទម្លាប់​របស់​អ្នកស្រុក​ទៅហើយ ប៉ុន្តែ​មាន​អ្នកស្រុក​មួយចំនួន​ក៏​នៅ​មាន​ការ​ត្អូញត្អែរ​អំពី​ផល​លំបាក នៃ​ការធ្វើ​ដំណើរ​របស់​ពួកគាត់​ដែរ អំពី​តម្លៃ​សំបុត្រ​ឆ្លង​រថយន្ត​ដែល​ក្រុមហ៊ុន​នៅតែ​យក​តម្លៃ​ថ្លៃ​ដដែល​បើទោះជា​មាន​ការ​សម្រប សម្រួល​ពី​អាជ្ញាធរ​ខេត្ត​និង​មន្ទី​ជំនាញ​ហិរញ្ញវត្ថុ​អោយ​បន្ធូ​បន្ថយ​តម្លៃ​យ៉ាងណាក៏ដោយ​។​

​ជា​រៀងរាល់ថ្ងៃ​ការធ្វើ​ដ​ណើ​រតា​ម​រថយន្ត​ឆ្លង​ទៅ​មក​ពី​ស្រុក​កំពង់លែង ទៅ​ខេត្ត​កំពង់ឆ្នាំង​និង​ពី​កពង់​ឆ្នាំង​ទៅ​កំពង់​លែង គឺ​មាន​រថយន្ត​តិចតួច​ណាស់​ដែល​ហ៊ាន​ឆ្លង​ទៅ​មក​ដោយសារ​តែ​ក្រុមហ៊ុន​យក​តម្លៃ​សំបុត្រ​ឆ្លង​រថយន្ត​ថ្លៃ​ពេក​ហើយ​រថយន្ត​ដែល​ឆ្លង​ទៅ​មក​នេះ​លុះត្រាតែ​មាន​កិច្ចការ​សំខាន់​ទើប​ហ៊ា​ទិញ​សំបុត្រ​ឆ្លង ចំណែក​អ្នក​ដែល​មាន​ការងារ​ល្មមៗ​ឬ​ចង់​ដើរ​ទេសចរណ៍​កំសាន្ត​នោះ​មិន​អាច​ហ៊ាន​ឆ្លង​រថយន្ត​ទៅ​មក​នោះ​ឡើយ​។​

​ប្រភព​បាន​បន្ត​ថា​ប្រសិនបើ​ក្រុមហ៊ុន​យក​តម្លៃ​ទាប​ដូច​សាឡាង​ឆ្លង​រថយន្ត​នៅ​តាម​បណ្ដារ​ខេត្ត​នានា​នោះ មួយថ្ងៃៗ​អាច​មាន​រថយន្ត​រាប់សិប រាប់រយ​គ្រឿង​ដែល​ត្រូវ​ឆ្លង​ទៅ​មក​។​ប៉ុន្តែ​សព្វថ្ងៃ ការធ្វើ​ចរាចរ​មមាញឹក​នេះ​មាន​តែ​នៅពេល​ថ្ងៃ ចំណែក​នៅ​ពេលយប់​មាន​តិចតួច ឬ​គ្មាន​តែម្ដង​។ ប្រសិនបើ​គ្មាន​ការចាំបាច់​បង់ថ្លៃ​កាណូត​ដ​ខ្ពស់​ឬ​ពូក​គាត់​អត់​មាន​លុយ​បង់ ឬ​ត្រូវ​បញ្ជូន​អ្នកជំងឺ​ធ្ងន់ធ្ងរ​ឡើង​មក​ទី​រួម​ខេត្តកំពង់ឆ្នាំង ឬ​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះបន្ទាន់​នោះ​។​

​កាណូត​ដ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ខ្ពស់​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​កំពង់លែង មានប្រសាសន៍ថា កន្លងទៅ​អ្នក​ភូមិ​របស់​លោក​ធ្លាប់​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ​ដោយសារ​ក្រុមហ៊ុន​កាណូត​ដ​មួយ​នេះ​យក​ថ្លៃ​ខ្ពស់​ពេក​អ្នកស្រុក​ត្រូវ​បង្ខំចិត្ត​ជួល​ទូក​ជិះ​ក្នុង​១​គ្រឿង​តម្លៃ ១២​ម៉ឺន​រៀល នៅពេល​មាន​ការប្រញាប់ ឬ​ត្រូវ​បញ្ជូន​សាច់ញាតិ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ឬ​មន្ទីរពេទ្យ​នៅ​ក្រុងភ្នំពេញ​៖ «​សព្វថ្ងៃ​នេះ​ចង់​បាន​ស្ពាន ស្រួល​យើង​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ក៏​យើង​ស្រួល ហើយ​អ្នក​ដំណើរ​មក​ពី​ឆ្ងាយ​ចង់​ប្រញាប់ ក៏​គ្នា​ទាន់ពេលវេលា ឧបមា​ថា កូនក្មួយ ឬ​មួយ​ក៏​កូនបង្កើត​ឈឺ​កន្លែង​ណាមួយ យើង​បាន​ទៅ​ទាន់​កាណូត ជួនកាល​ផុត​ម៉ោង​គ្នា​ទៅ​អត់​ទាន់​ទេ បាន​ស្ពាន​ហ្នឹង​អ​រណាស់​»​។​

​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ក្រៅពី​ការលំបាក​ធ្វើដំណើរ​នៅពេល​យប់ ឬ​ខុស​ម៉ោង​កាណូត​ដរ​ដំណើរ​នោះ គឺ​ត្រូវ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព ឬ​គ្រូខ្មែរ​ក្នុងស្រុក​ឲ្យអស់​លទ្ធភាព​ជា​មុន ទើប​ត្រូវ​បញ្ជូន​មក​ទី​រួម​ខេត្តកំពង់ឆ្នាំង ឬ​រាជធានី​ភ្នំពេញ​។ ដើម្បី​ព្យាបាល​ឲ្យ
​ស្របពេល នៃ​ការចេញដំណើរ​កាណូត​ដរ​ដែល​មាន​តែ​នៅពេល​ថ្ងៃនោះ ការ​យក​តម្លៃ​សំបុត្រ​ពី​ប្រពល​រដ្ឋ​នេះ​ចំពោះ​អ្នកដំណើ​ថ្មើរជើង​ឬ​តាម​ម៉ូតូ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​ចំពោះ​រថយន្ត​និង​ទំនិញ សម្ភា​រះ​ផ្សេង​ជាដើម​គឺ​មាន​បញ្ហា​តែ​ម្ដង​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​យក​តម្លៃ​ថ្លៃ​នេះ​ឯង​។ ការ​យក​តម្លៃ​សំបុត្រ​ធ្វើដំណើរ​តាម​កាណូត​ដ​រ គឺ​មនុស្ស​ម្នាក់​តម្លៃ ១.០០០​រៀល ម៉ូតូ​១​គ្រឿង ២.០០០​រៀល និង​ឡានតូច​១​គ្រឿង​តម្លៃ ២០​ដុល្លារ ហើយ​ត្រូវ​ចំណាយ​រយៈពេល​ប្រហែល​កន្លះ​ម៉ោង តែ​ភាព​ពិត​មិន​បាន​កំណត់​ដូច​អ្វី​ចុះ​កិច្ច​សន្យជា​មួយរ​ដ្ឋនោះ​ទេ​ក្នុង​ឆ្នាំ 2017​នោះទេ​។​

​ថ្លៃ​កាណូត​ដ​នៅ​តៃ​ថ្លៃ​ខ្ពស់​គ្រប់​ទំនិញ​សំភារៈ​គេ​យក​គ្នា​ទាំងអស់ ហេតុ​ដូច្នោះ​មាន​រាជរដ្ឋាភិបាល​ជា​ពិសេស​មាន​តែ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជានិច្ចកាល​សម្ដេច​តែង​យល់​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ដូចនេះ សូមមេត្តា​ជួយ​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ​ផង ។​

​ប្រជាពលរដ្ឋ​ភាគច្រើន ចង់បាន​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធ​រួយ ស្ថាបនា​ស្ពាន​សម្រាប់​ឆ្លងកាត់​ស្រុក​ណា​ដែល​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ ប៉ុន្តែ​បើ​មិន​អាច​គឺ​សុំ​ត្រឹម​ជួយ​សម្រួល​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ សូម​សំណូមពរ​អោយ​សម្ដេច​តេជោ​មេតា​ជួយ​សម្រួល​បញ្ចុះ​តំលៃ​ទាប​ជាង​នេះ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ផង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់