សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​រ៉េវ​លួច​ដឹក​ឈើ​ចូល​ក្រុមហ៊ុន​រដ្ឋ​សា​ខន​ត្រូវ​កងរាជអាវុធហត្ថ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​

រថយន្ត​រ៉េវ​លួច​ដឹក​ឈើ​ចូល​ក្រុមហ៊ុន​រដ្ឋ​សា​ខន​ត្រូវ​កងរាជអាវុធហត្ថ​ចាប់​ប្រគល់​ឲ្យ​ជំនាញ​

ខេត្តរ​​តន​គិរី ៖ រថយន្ត​បង្កុង​មួយ​គ្រឿង​ដឹក​បទល្មើស​ព្រៃឈើ​និ​X​ង​គោយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​និង​កងរាជអាវុធហត្ថ​បរ​កែវ ចាប់​បង្ក្រាប​ខណ​រថយន្ត​នោះ​លួច​ដឹក​បទល្មើស​ព្រៃឈើ​ចូលទៅ​ក្នុង​ក្រុមហ៊ុន​មួយ​។​

​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ម្សិលមិញ ដឹកនាំ​កំលាំង​ដោយ​វរៈសេនីយ៍ត្រី ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ​អាវុធហត្ថ​ខេត្ត ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ។​

​របាយការណ៍​អោយដឹងថា កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​០៣​នាក់ និង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ​ចំនួន​០៤​នាក់ បាន​ចុះ​បង្ក្រាប​រថយន្ត​បង្កុង​មួយគ្រឿង​ដឹកឈើ ប្រភេទ​សុក្រ​ម និង​ប្រភេទ​ផ្ចឹក ចំនួន​០៦​កំណាត់​ស្មើនឹង ៧.១៤៤​ម៉ែត្រ​ត្រីគុណ ។​

​របាយការណ៍​អោយដឹងថា ការបង្ក្រាប​គឺធ្វើឡើង​នៅ​ភូមិ​សមុទ្រ​លើ  ឃុំ​សេ​ដា ស្រុក​លំផាត់ ក្នុង​ទឹកដី​ក្រុមហ៊ុន​ហ្ស៊ូ​មវ៉ា​ង ខេ​ម​បូឌា អ៊ិន​វេ​សម៉ិន ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន​រ័ត្ន​សា​ខន ។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី បាន​ថ្លែង​ក្នុង​បទសំភាសន៍ នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ​នេះថាៈ ទម្រាំ​ឈានដល់​ការបង្ក្រាប រថយន្ត​ដឹក​បទល្មើស​ឈើ​មួយ​គ្រឿង​នេះ គឺ​បាន​ជួប​ឧបសគ្គ​ជាមួយ​ប្រជាពលរដ្ឋ ដែល​អាច​និយាយបាន​ថា ជា​អ្នក​កាង​បទល្មើស​អោយ​ឈ្មួញ ធ្វើ​សកម្មភាព​រារាំង​ជាមួយ​កំលាំង​សមត្ថកិច្ច ដូចជា​ធ្វើការ​ឡោម​ព័ទ្ធ ផឹកស្រា​ស្រវឹង​អុកឡុក​សមត្ថកិច្ច ក្នុង​គោលបំណង​រំដោះ​វត្ថុតាង​។​

​លោក​បញ្ជាក់ថា កំលាំង​សមត្ថកិច្ច​មាន​តែ​ចំនួន​០៧​នាក់ ពុំ​អាច​រំដោះ​វត្ថុតាង​បាន​ឡើយ ទើប​បញ្ជា​អោយ​បន្ថែម​កំលាំង ដោយ​ប្រើប្រាស់​រយៈពេល​ពីរ​ថ្ងៃ ទើប​អាច​រំដោះ​វត្ថុតាង​នោះបាន ។​

​លោក​បញ្ជាក់ថា ភូមិ​ចំនួន​ពីរ​ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​លំផាត់ និង​ស្រុក​អូរយ៉ាដាវ ពលរដ្ឋ​នៅ​តំបន់​នោះ​តែង​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​នីតិវិធី​ច្បាប់ ដូចជា មាន​ប្រដាប់​ដោយ​ដំបង កាំបិត ពូថៅ និយាយ​រួម​សំភារៈ​ប្រើប្រាស់​បទល្មើស​យ​ក​ទៅ​គំរាមកំហែង ឬ​ឡោមព័ទ្ធ និង​វាយ​ទៅលើ​រថយន្ត​សមត្ថកិច្ច​ឬ​រថយន្ត​អ្នកកាសែត​ជា​ដើម ។

​ជាក់ស្តែង កន្លងមក មន្ត្រី​បរិស្ថាន​ធ្លាប់​ត្រូវ​ពួក​នេះ​ធ្វើ​សកម្មភាព​ចាប់​វាយ ចាប់​ចងវាយ​បណ្តើរ​ជាមួយ​យោធា និង​ធ្លាប់​ឡោម​ព័ទ្ធ​រថយន្ត​អ្នកកាសែត និង​វាយ​រថយន្ត​អ្នកកាសែត​ជា​ដើម​។ រួច​ហើយ​ពួកគេ​តែងតែ​ចាប់​មនុស្ស​ដែល​គ្រាន់តែ​ជា​មនុស្ស​សង្ស័យថា​ជា​សមត្ថកិច្ច​ឬ​ថា​ជា​អ្នកកាសែត​ប្រគល់​ទៅ​រដ្ឋបាល​គ្រប់គ្រង​ជា​ដើម ដែល​សកម្មភាព​ខាងលើ​វា​ហាក់បីដូចជា​ធ្វើឡើង​ស្រប​ទៅតាម​នីតិវិធី​ច្បាប់​អញ្ចឹង ?​។

​ឧត្តមសេនីយ៍ត្រី គឹម រស្មី បាន​រៀបរាប់​ថា មុន​នឹង​ឈាន​ទៅ​បង្ក្រាប​រថយន្ត​ដឹក​បទ​ល្មើ​ឈើ និង​រថយន្ត​កែច្នៃ​ខាងលើនេះ គឺ​សមត្ថកិច្ច​បាន​ប្រើប្រាស់​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​ទាំងអស់ ធ្វើយ៉ាងណា​រឹបអូស​យក​វត្ថុតាង​អោយខាងតែបាន បើ​ទោះ​បី​ត្រូវ​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ទើបនឹង​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃទី​២៤ កុម្ភៈ ថាៈ មាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​យ៉ាង​រង្គាល ហើយ​ពលរដ្ឋ​មួយចំនួន​ធំ​នៅ​ទី​នោះ​តែង​ធ្វើការ​តវ៉ា និង​មួយចំនួន​តូច​ត្រូវ​ឈ្មួញ​ទិញ​ទឹកចិត្ត ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្រឆាំង​រារាំង​ជាមួយ​សមត្ថកិច្ច នៅពេលដែល​មាន​ការចុះ​បង្ក្រាប​ម្តងៗ​។​

​ឧត្តមសេនីយ៍ត្រី គឹម រស្មី បាន​មានប្រសាសន៍​ម៉ឺងម៉ាត់​ថាៈ នឹង​ធ្វើ​ការបង្ក្រាប​នូវ​រាល់​បទល្មើស​ព្រៃឈើ​ទាំងឡាយ ស្របតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ធ​ន​ធាន​ធម្មជាតិ ខណៈ​មាន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​គ្រប់​រូបភាព​ណាមួយ​។ ចំណែក​វត្ថុតាង​រថយន្ត​និង​ឈើ បាន​ប្រគល់​ទៅឲ្យ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ហើយ​៕
​ដោយៈ យឹម សារិទ្ធ​

 

Filed in: ព័ត៌មានជាតិ