សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រី​ម្នាក់​ត្រូវបាន​គេ​លួច​សម្លាប់​ដោយ​ចាក់ក​នឹង​វត្ថុ​រឹង​

​ស្រី​ម្នាក់​ត្រូវបាន​គេ​លួច​សម្លាប់​ដោយ​ចាក់ក​នឹង​វត្ថុ​រឹង​

​ក្រចេះ ៖ ករណី​ឃាតកម្ម​មួយ​ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​អំពើ​សម្លាប់​គិត​ទុកជា​មុន​ដោយ​ក្រោយ​ពី​ជនរងគ្រោះ​បាន​ស្លាប់​ជន​ដែល​ស្នាក់​នៅ​ជិត​ក៏​រត់គេចខ្លួន​បាត់​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ ។ ហេតុការណ៍​បាន​កើតឡើង​នៅ​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូ​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។​

​មន្ត្រី​នគរបាល​បានឲ្យដឹង​ថា​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​គ្រៀង​បានទទួល​ព័ត៌មាន​ថា​មាន​មនុស្ស​ស្លាប់​នៅក្នុង​ផ្ទះ ។ បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង កម្លាំង​ប៉ុស្តិ៍​អូរ​គ្រៀង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ពិនិត្យឃើញ​ថា​ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​អេង មេ​ង​ជា​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជាតិ​ខ្មែរ​រស់នៅ​ភូមិ​អូរគ្រៀ​ង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូ​ខេត្ត​ក្រចេះ​។​

​កន្លែងកើតហេតុ​សមត្ថ​កិច្ច​ពិនិត្យ​មើល​សាកសព​ដែល​ដេក​ស្លាប់​នៅក្នុង​បន្ទប់ទឹក គឺ​បាក់​.​ក និង​មាន​ស្នាម​ចាក់​ដោយ​ប្រើ​វត្ថុ​រឹង​ចំ​គុម្ពត្រចៀក ។ កម្លាំង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ។​

​ក្រោយពី​ពិនិត្យ​សាកសព​ទីកន្លែង​ហេតុ​និង​សាកសួរ ប្រមូល ព័ត៌មាន ជុំវិញ​រឿងហេតុ​ខាង​លើ​កម្លាំង​បានកំណត់​មុខសញ្ញា​គឺ​ជនសង្ស័យ ទៅលើ​ឈ្មោះ​កាន់​វណ្ណៈ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ទីលំនៅ​ភូមិ​អូរគ្រៀ​ង​ឃុំ​អូរ​គ្រៀងស្រុក​សំបូរ​។​ព្រោះ​ក្រោយពី​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​នាំ​ប្រពន្ធ  កូន​និង​រើ​យក​អ៊ី​វ៉ាន់​ចេញពី​ផ្ទះ​ដែល​គេ​ជួល​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ​ឡើង​រថយន្ត​ចេញពី​ចំណុចកើតហេតុ​ទៅ​បាត់​។

​បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​នឹង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​យក​ផ្តន្ទាទោស​តាមច្បាប់​៕

 

Filed in: សន្តិសុខសង្គម