សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ថា មន្ត្រី​បរិស្ថាន​អូរ​រ​វ៉ា​ក់នៅ​ព្រំប្រទល់​រតនគិរី និង​មណ្ឌលគិរី​ជា​មេ​ឈ្មួញ​ឈើ​

​ប្រជាពលរដ្ឋ​ថា មន្ត្រី​បរិស្ថាន​អូរ​រ​វ៉ា​ក់នៅ​ព្រំប្រទល់​រតនគិរី និង​មណ្ឌលគិរី​ជា​មេ​ឈ្មួញ​ឈើ​

​ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ចំណុច​អូរ​វ៉ា​ក់ ក្នុង​ស្រុក​លំផាត់​ជាប់​ព្រំប្រទល់​ខេត្ត​មណ្ឌល​គី​រី ប្រមូល​ទិញ​ឈើប្រណិត​ពី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​មក​លាក់​ស្តុក​ទុក​ក្នុង​ព្រៃ​ឫស្សី​ក្រោយ​ស្នាក់ការ​សំរាប់​ទុក​លក់​អោយ​ឈ្មួញ​។​

​ហេតុការណ៍​នេះ​បាន​គេ​សង្កេត​ឃើញ​ជាយួ​ខែ​មក​ហើយ  ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៣ ខែ​កុម្ភៈ នេះ​តែម្តង គេ​សង្កេតឃើញ​ឈើប្រណិត​ប្រភេទ​ធ្នុង​រាប់រយ​កំណាត់ និង​គោយន្ត​កន្ត្រៃ​ចំនួន​២​ទៅ​៣​គ្រឿង​លាក់ទុក​ក្នុងព្រៃ​ឫស្សី​ជាប់​ខាងក្រោយ​ទីស្នាក់ការ​នេះ​តែម្ដង​។​

​បើ​យោង​តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា រយៈពេល​ជាច្រើន​ខែ មក​ហើយ​គេ​សង្កេត​ឃើញ មន្ត្រី​បរិស្ថាន​ខាងលើ នេះ​មាន​គោយន្ត​កន្ត្រៃ​២-៣​គ្រឿង​បាន​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​ព្រៃ​ជ្រៅ មក​លាក់ទុក​នៅក្នុង​ព្រៃ​ឫស្សី​ខាងក្រោយ ទីស្នាក់ការ​ដើម្បី​ទុក​លក់​បន្ត អោយ​ឈ្មួញ​ដឹក​តាម​សាំ​យ៉ុង​នៅពេល​យប់​ស្ងាត់ ក្រោយពី​រថយន្ត​ចេញ​ចូល​ញឹកញាប់​ក្នុង​បរិវេន ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​ទាំងនោះ បាន​បូមទឹក​ស្រោច​ដី​តាមផ្លូវ រឺ​ក៏​កាប់​មែ​ឈើ​អូស​ពី​លើ ដើម្បី​លុបបំបាត់​ដាន​រថយន្ត​ទៀតផង​។​

​ពាក់ព័ន្ធ​ករណី​ដែល​មន្ត្រី​បរិស្ថាន​ប្រមូល​ទិញ​នឹង លាក់​ឈើប្រណិត​ទុក​ខាងក្រោយ​ទីស្នាក់ការ ដែន​ជម្រក​សត្វព្រៃ​នៅ អូរ​រ​វ៉ា​ក់​នោះ លោក​នូវ ថេរ អភិបាល​ស្រុក​លំផាត់ លោក​ថា​មិន​បានដឹង​ទេ ចាំ​លោក​សួរ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​សិន​
​ហើយ​ឈើប្រណិត​ទាំងអស់នេះ បន្ទាប់​ពី​បែកការណ៌​ម្ដង ក្នុងកា​លាក់​ទុក​ឈើ​ទាំងនោះ​បាន​ស្ងប់ស្ងាត់​មួយរយៈ​តែ​នៅ​ថ្ងៃ​ទី​២៣​នេះ​គេ​សង្កេត​ឃើញ​សកម្មភាព​នេះ​កក្រើក​ឡើង​វិញ​ទៀត​ហើយ ។

​ជុំវិញ​មន្ត្រី​ដែន​ជម្រក​ប្រមូល​ទិញ​ឈើប្រណិត​មក​ស្តុក​ទុក​ខាងក្រោយ​ស្នាក់ការ​ដើម្បី​ទុក​លក់​អោយ​ឈ្មួញ​នេះ​ដែរ​លោក អ៊ូ សុធី នាយក​ដែនជម្រកសត្វព្រៃ​លំផាត់ និង​កូនប្រុស​ដែល​ត្រូវជា​ប្រធាន​ស្នាក់ការ​ដែន​ជម្រក​មិន​អាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់