សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេព្រៃ​ខេត្តបាត់ដំបង​ចាប់រ​ម៉ក​ដឹក​ឈើ​តែ​លាក់ ព័ត៌មាន​សង្ស័យ​ចង់ទុក​ស៊ី​

មេព្រៃ​ខេត្តបាត់ដំបង​ចាប់រ​ម៉ក​ដឹក​ឈើ​តែ​លាក់ ព័ត៌មាន​សង្ស័យ​ចង់ទុក​ស៊ី​

​បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង​បាន​ស្ទាក់​ចាប់​បាន​រ៉ឺម៉ក់​សណ្តោង​មួយគ្រឿង ដែល​មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នុង​ជាង​ដប់​ដុំ​ដឹក​ចេញ ពី​សំឡូត​មក​លក់​ត្រង់​ចំណុចម្តុំ​ផ្ទះល្វែង​ថ្មី​ស្ថិតក្នង​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​.​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។ តែ​អ្វី​ដែល​គួ​ឲ្យ​ឆ្ងល់​នៅត្រង់ថា ក្នុង​ការបង្ក្រាប​កំលាំង​ជំនាញ ចាប់​តែ​រ៉ឺម៉ក​ដឹក​ឈើ ឯ​ម្ចាស់​បាន​លែងឲ្យ​ទៅ​ដោយ​សម្រួល​ហើយ​មិន​ឲ្យ​កាសែត​ដឹង​ទៀត ។​

​អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹងថា ៖ ក្បាល​អូសរ​ម៉ក​ដឹកឈើ​គឺជា​ប្រភេទ​ម៉ូតូ​ទំនើប​ម៉ាក​HONDA​ស៊ូ​មមឺ​អិច​(ZOOMERX)​គ្មាន​ស្លាក​លេខ​ប្រភេទ​ម៉ូតូ​ក្មេងស្ទាវ​និយម​ជិះ ។ ពេល​កំពុង​ចាប់​ឃាត់​នោះ​ក៏​មាន​ការ​រដ្ឋការ​មក​សុំ​សម្រួល​ដែរ​តែ​មន្ត្រី​រូប​នោះ​ប្រាប់ថា​ចាំ​ជួប​មេ​ទៅ ។ ដោយ​ចាំ​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង​ហើយ​ដឹង​ដល់​អ្នកកាសែត​ផង​ក៏​បញ្ជូន​មក​ខណ្ឌ័​រដ្ឋបាល​តែ​ម្តង​។

​បើតាម​សំដី​របស់​ពលរដ្ឋ​អ្នក​បាន​ឃើញ​ហេតុ​កាណ៍​នោះបាន​និយាយថា ៖ ចាប់​តែ​ឈើ​និងរ​ម៉ក​ម្ចាស់​មិន​ចាប់​ឬ​មួយ​ទុក​ម្ចាស់​អោយទៅ​រត់ការ​ដល់​ទីកន្លែង​ពួកគាត់​?​។​

​សូមបញ្ជាក់​ថា ៖ សកម្មភាព​ដឹកឈើ​និង​ជួញ​ឈើ​តាម​រូបភាព​តូចៗ​ដូច​ដូច​សត្វ​កណ្ឌៀ​មានមាន​ច្រើនហើយ​ជា​រៀង​រាល់ថ្ងៃ​ទៀត​ផង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​តែ​សមត្តកិច្ច​មិន​ដែល​បង្ក្រាប់​ទេ​ពី​សេស​មេព្រៃ​។​

​ករណី​ចាប់​រ៉ឺម៉ក​ឈើ​ហើយ​លែង​អ្នក​ប្រព្រឹត្ត​នោះ​បើ​ទោះ​ជា​ភ្នាក់ងារ​យើង​សុំ​និង​ទាក់ទង​ក្នុង​ការបំភ្លឺ​ចាប់តាំងពី​ថ្នាក់​តូច​ដល់​មេ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង​ផ្ទាល់​មិន​ថា​លេខ​ទូរ​សព្ទ័​ឬអ្វី​ដែល​ពាក់​ពន្ធ​ក្នុង​ការបង្ក្រាប​ន​រះ​ក៏ដោយ​ក៏​ចម្លើយ​គឺ​លោក​ប្រធាន​រដ្ឋបាល​និយាយថា​លោក​បាន​ធ្វើ​និង​រាយ​ការ​ទៅ​លើ​តាម​(​តេ​ឡេ​ក្រាម​)​ប៉ុណ្ណោះ​….? ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់