សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ដោះលែង​ខ្មែរ ទុក​វៀតណាម​ករណី​បទល្មើស​ព្រៃឈើ​

​សមត្ថកិច្ច​ដោះលែង​ខ្មែរ ទុក​វៀតណាម​ករណី​បទល្មើស​ព្រៃឈើ​

ខេត្ត​មណ្ឌលគិរី ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អះអាងថា ជនជាតិខ្មែរ​៥​នាក់ ត្រូវបាន​អប់រំ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ខណៈ​ជនជាតិ​វៀតណាម​៧​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​លួច​ឆ្លងដែន​ខុសច្បាប់ នៅ​ខេត្ត​មណ្ឌលគិរី ។​

​ពាក់ព័ន្ធ​ករណី​នេះ គឺ​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មាន​កិច្ចប្រតិបត្តិការ​ទ្រុងទ្រាយ​ធំ​មួយ បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ភូមិ​កូន​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដោយ​ចាប់​យក​វត្ថុតាង​ឡាន​រេ​វ​ចំនួន​៨​គ្រឿង រណារយន្ត​១​គ្រឿង និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​បាន​១២​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​៧​នាក់ ។​

​លោក អេង ហ៊ី អ្នកនាំពាក្យ PM ថ្លែងថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការរង នាយ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង និង​ដឹកនាំ​កម្លាំង​ចូល​ក្នុង​ព្រៃ​ប្រមាណ​១៣០​នាក់ ដោយ​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​លោក អេង ហ៊ី បញ្ជាក់ថា នៅ​ព្រលឹម​ស្រា​ងៗ ថ្ងៃទី​២១ ខែ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ បាន​ចូល​ក្នុង​ព្រៃ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ចំណុច​អូរ​ហ៊ុច បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ជា​ករណី​បទល្មើស​ជាក់ស្តែង​។ ក្នុងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ត្រូវបាន​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ ។ ចំណែក​ជនជាតិ​ខ្មែរ​ចំនួន​៥​នាក់ បាន​ធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​៕

 

Filed in: ព័ត៌មានជាតិ