សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គេហ​ទំ​ពរ័​ដើមត្នោត​បង្ហាញ​ឈ្មោះ​ជំនួយការ​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​ចំនួន​២២​នាក់​!

គេហ​ទំ​ពរ័​ដើមត្នោត​បង្ហាញ​ឈ្មោះ​ជំនួយការ​លោក​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​ចំនួន​២២​នាក់​!

ភ្នំពេញ ៖ គេហ​ទំ​ពរ័​ដើមត្នោត​បង្ហាញ​ជំនួយការ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជា​បុត្រា​ច្បង​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៥​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០០៨​មក ។​

​បើ​តាម​ដើមត្នោ​តឲ្យដឹងថា​៖ យោងតាម​សំណើ​របស់​ឯកឧត្តម​នា​យ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្តេច​ហ៊ុន​សែន​ជា​ប្រមុខ​បានសម្រេច​ដំឡើង ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ជូន​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បម្រើ​ការងារ នៅ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ (​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៧១ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៣) ចំនួន​៣០​នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​ចំនួន​២២​នាក់​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា​ជា​«​ជំនួយការ​មេបញ្ជាការ បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​» ដោយ​អនុក្រឹត្យ​លេខ​១២៩៤ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤ ។

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មាន​ជំនួយការ​ចំនួន​២២​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) ដូច​មាន​រាយ​ឈ្មោះ​ខាងក្រោម ៖
១-​វរ​សេនីយ៍ ងិន ឃុន​ឌី អត្តលេខ​០១៩៧៨១ (​ជំនាញ​ខាង​ពេទ្យ​) ។​២-​វរ​សេនីយ៍ លឹម ថុង​អេង អត្តលេខ​០២២៣២៨ ។​៣-​វរ​សេនីយ៍ សែម នោ អត្តលេខ​២០៧៣៦៥ ។​
៤- វរ​សេនីយ៍ ធី ឆៃ​វិន អត្តលេខ​១៦០៦៤៨ ។​៥-​វរ​សេនីយ៍ ហ៊ុន ស៊ី​ណាត អត្តលេខ​១០៦៣០៨ ។​៦-​វរ​សេនីយ៍ មាឃ ពុទ្ធា​វី អត្តលេខ​១៣៦១១៥ ។​
៧-​វរ​សេនីយ៍ ខាត់ នី​ម អត្តលេខ​១០៩៤៤៨ ។​៨-​វរ​សេនីយ៍ សូ ភក្តី អត្តលេខ​២១៧៧១១ ។​៩-​វរ​សេនីយ៍ សៀន សាម៉េត អត្តលេខ​១១១៩៤០ ។​
១០-​វរ​សេនីយ៍ ជុំ ខឿន អត្តលេខ​១១១៥៧៤ ។​១១-​វរ​សេនីយ៍ ស៊ន សុភាព អត្តលេខ​១៥០៣៦៣ ។​១២-​វរ​សេនីយ៍ ស៊ឹម ចូច អត្តលេខ​១១៣៥៥៦ ។​
១៣-​វរ​សេនីយ៍ សាន សា​វី អត្តលេខ​២៣១៥៥៥ ។​១៤-​វរ​សេនីយ៍ អ៊ុង ភារម្យ អត្តលេខ​១០៤៦៤៥ ។​១៥-​វរ​សេនីយ៍ វ៉ន សុវណ្ណ អត្តលេខ​១៦០៦៤៨ ។​
១៦-​វរ​សេនីយ៍ យិន ឆន អត្តលេខ​១០៧១០១ ។​១៧-​វរ​សេនីយ៍ ផាន់ មករា អត្តលេខ​១៦០៦៤៨ ។​១៨-​វរ​សេនីយ៍ ជុំ កំសាន្ត អត្តលេខ​១៦២៥៣៧ ។​
១៩-​វរ​សេនីយ៍ កែវ សា​វ៉េ​ត អត្តលេខ​០២១២៣៥ ។​២០-​វរ​សេនីយ៍ គន់ គា​សុចិត្រ អត្តលេខ​១៣២៣៤៨ ។​២១-​វរ​សេនីយ៍ ចាន់ ឡេង អត្តលេខ​០១៩៤២៦ ។​
២២-​វរ​សេនីយ៍ ស៊ុំ បូរ៉ា អត្តលេខ​០០៩០១០ ។

 

Filed in: ព័ត៌មានជាតិ