សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះរាជអាជ្ញា​ឆែក​ហាង​ពិភព​សម្រស់ ខារ៉ាអូខេ​ឃាត់ខ្លួន​ស្រី​បំរើ​ផ្លូវភេទ និង​សេព​គ្រឿងញៀន ៣២​នាក់​បាន​មួយ​ដង្ហើម​ចង្រឹត​!

​ព្រះរាជអាជ្ញា​ឆែក​ហាង​ពិភព​សម្រស់ ខារ៉ាអូខេ​ឃាត់ខ្លួន​ស្រី​បំរើ​ផ្លូវភេទ និង​សេព​គ្រឿងញៀន ៣២​នាក់​បាន​មួយ​ដង្ហើម​ចង្រឹត​!

កំពង់ធំៈ ហាង​ខារ៉ាអូខេ ពិភព​សម្រស់​៩៩៩៩៩ មានឈ្មោះ​ល្បីល្បាញ​ខាង​បំរើ​សេវាកម្ម​ផ្លូវភេទ និង​សេព​គ្រឿងញៀន​ជា​ទីតាំង​ផ្តល់​សេវា ជាប់​លំដាប់ថ្នាក់​ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​បាន​ដំណើការ​ដោយ​រលូន ដែល​កន្លង​មក​ជាប់​មាន​ការសង្ស័យ​ថា​សមត្ថ​កិច្ច​ដែនដី ជា​អ្នក​ពេញចិត្ត និង​បាន​សើម​មាត់​សើ​មក ។​

​ថ្មីៗ​នេះ​គេ​បាន​ឃើញ​លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ដឹកនាំ​កំលាំង ចុះ​ឆែកឆេរ​និង​ឃាត់ខ្លួន​ស្រី​ខារ៉ាអូខេ​បាន ៣២​នាក់​តែ​បាន​តែ​មួយ​ដង្ហើម​ចង្រឹត​ប៉ុណ្ណោះ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​ធ្លាប់​ចេញចូល បានឲ្យដឹងថា ហាង​ពិភព​សម្រស់​ខារ៉ាអូខេ ហៅ ហាង​ប្របួន​៥​ដើម​(៩៩៩៩៩) គឺជា​ហាង​ដែល​មាន​ការជួញដូរ ផ្លូវភេទ ដោយ​ចំហរ មិន​ខ្លាចក្រែង​ច្បាប់ មិនតែប៉ុណ្ណោះ មាន​ការសេព​គ្រឿងញៀន​ដើម្បី​ឲ្យ​សេវា​ផ្ឡូ​វ​ភេទ​ដើរ​ស្រួល​ផងដែរ ផ្គើន បញ្ជារ​យ៉ាង​ក្តៅគគុគ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​លុបបំបាត់​គ្រឿងញៀន ។

​ជាក់ស្តែង​នៅក្នុង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប ខារ៉ាអូខេ ពិភព​សម្រស់ (​ហាង​៩៩៩៩៩) ដឹកនាំ​សម្របសម្រួល​ដោយ​លោក​អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់ កុម្ភះ ឆ្នាំ​២០១៧​លទ្ធផល​ក​ស្មើ​សូន្យ​។

​បើតាម លោក កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​បាន​អោយដឹងថា ក្រោយពី​ចាប់​ឃាត​ខ្លួន​ស្រី​ខារ៉ាអូខេ ទាំង​៣២​នាក់​រួច​មក​គេ មិន​បាន​ពិនិត្យ​ទឹកនោម រកសារ​ជាតិ​គ្រឿងញៀន​អី​នោះ​ទេ ដោយសារ​មនុស្ស​ច្រើនពេក រួច​ក៏​ដោះលែង​វិញ​អស់់​ទាំងយប់​តែម្ដង ចំណែក​សេ​វ៉ា​ផ្លូវភេទ​ក៏​រក​មិនឃើញ​ដែរ គឺ​រក​មិនឃើញ​អ្វី​ទាំងអស់​(​ស៊ិក​) ។​

​ការឆ្លើយ​ដោះសារ របស់លោក កែ ក​ញ្ច​នា អធិការរង​ស្រុក​បារាយណ៍ ថា​ការដោះលែង​មក​ពី​មនុស្ស​ច្រើ​ពេកថ្វើ​ឲ្យ​សកម្មភាព​ចុះ​ឆែក​ឆែរ​រក​បទល្មើស​ក្នុង​ហាង​ពិភព​សម្រស់​ខារ៉ាអូខេ ហៅ ហាង​ប្របួន​៥​ដើម​(៩៩៩៩៩) ដែល​អ្នក​ណា​ក៏​ដឹងថា​ជា​ហាង​ដែល​មាន​ការជួញដូរ ផ្លូវភេទ ដោយ​ចំហរ​នោះ​ទទួលបាន​លទ្ធផល​ស្មើ​សូន្យ​។​ជឿ​អត់ថា​លទ្ធផល​ស្មើ​សូន្យ​នោះ​??​។ ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​និយាយ​ថា​ចោលម្សៀត​ហ្ម៉ង​ប្រតិបត្តិការ​មួយ​នេះ ។​ព្រោះថា​បើ​ធ្វើ​រឿង​មួយ​អត់​បាន​ការណ៍​មានន័យថា​គ្មាន​សមត្ថភាព​និង​ផ្ទុយទៅវិញ​គឺ​ទទួលបាន​លាភសក្ការៈ​៕

 

Filed in: ព័ត៌មានជាតិ