សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលខេត្ត​បញ្ជា​ឲ្យ​ដក​ដីព្រៃ​ដែល​លោក យន់ សារ៉ោម កាប់​រាន​ដីព្រៃ​សហគមន៍​

អភិបាលខេត្ត​បញ្ជា​ឲ្យ​ដក​ដីព្រៃ​ដែល​លោក យន់ សារ៉ោម កាប់​រាន​ដីព្រៃ​សហគមន៍​

មណ្ឌលគិរី ៖​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជារ​ជំនាញ​បរិស្ថាន​ដក​ដីព្រៃ​សហគមន៍​ចំនួន​២៣​ហិកតា ដែល​លោក យន់ សារ៉ោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​នេះ បាន​កាប់​រាន​យក​ធ្វើជា​កម្មសិទ្ធិ​។

​ការ​បញ្ជាការ​របស់​ឯកឧត្តម​អភិបាលខេ​ត្ត​នេះ បាន​ធ្វើឡើង​តាមរយៈ​ចំណារ​លើ​របាយការណ៍រ​បស់​មន្ទីរ​បរិស្ថាន បន្ទាប់​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ករណី​លោក​យន់ សារ៉ោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​កាប់​រាន​ដីព្រៃ​សហគមន៍ នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​រកឃើញថា លោក​យន់ សារ៉ោម បាន​កាប់​រាន​ដី​ព្រៃ​របស់​សហគមន៍​ចំនួន​២៣ ហិកតា​។​

​សូមបញ្ជាក់​ថា លោក​យន់ សារ៉ោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​មណ្ឌលគិរី រង​ការចោទប្រកាន់​ពី​សហគមន៍​ចំនួន​២ នៅ​សង្កាត់ រ​មនា ក្រុង​សែន​មនោ​រម្យ ថា ដី​ព្រៃ​សហគមន៍ ជាង​១០០​ហិច​តា នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី កំពុង​ប្រើ​អំណាច​កាប់​រុករាន​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​យ៉ាង​រំភើយ​គ្មាន​ញញើត​ច្បាប់​ឡើយ  បើទោះបី​ដីព្រៃ​នោះ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ឬ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ក៏ដោយ​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា លោក​ពិតជា បានទទួល​ចំណារ​របស់​ឯកឧត្តម​អភិបាលខេត្តឲ្យដ​កដី​ព្រៃ​ពី​លោក​យន់ សារ៉ោម ដែល​គណៈកម្មការ​ចម្រុះ​បាន​រកឃើញ​ចំនួន​២៣ ហិកតា​នេះ​មែន​។​

​ទោះបីយ៉ាងណា លោក​ប្រធាន​មន្ទីរ​បរិស្ថាន បានបញ្ជាក់​ថា មន្ទីរជំនាញ​បរិស្ថាន​របស់​លោក​បាន​ធ្វើ​របាយការណ៍​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​រួចហើយ​។ ជាមួយគ្នានេះ លោក​កែវ សុភគ៌ បានបញ្ជាក់​ថា លោក​នឹង​បញ្ជូន​សំណុំរឿង​ពាក់​ពន្ធ័ការ​កាប់​រាន​ដី​ព្រៃ​របស់លោ​ក​យន់ សារ៉ោម ទៅតាម​ផ្លូវច្បាប់​។​

​ទាក់ទង​ករណី​ខាងលើ​នេះ​លោក សូ សុ​វិទ្យា ព្រះរាជអាជ្ញារង​តុលាការ​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា តំណាង​អយ្យ​បាន​ទទួល​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​រួចហើយ ។ ប៉ុន្តែ មិនទាន់​បាន​ទទួល​បាន​សំណុំរឿង​ដែល​មន្ទីរ​ជំនាញ​បញ្ជូន​មក​នៅ​ឡើយ​៕ ឌឺ​ម សឿន

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់