សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី្ត​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង រងរបួស​ក្បាល​ជា​ទម្ងន់​

ស្រី្ត​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង រងរបួស​ក្បាល​ជា​ទម្ងន់​

​ក្រចេះ ៖ អំពើហិង្សា​បង្កឡើង​ពី​ជន​មិន​ស្គាល់​មុខ បាន​លប​វាយ​ស្ត្រី​ចំណាស់​ម្នាក់​នឹង​ដំបង​ឈើ​ជ្រុង បណ្តាលឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។​ ​ហេតុការណ៍​បាន​កើតឡើង​នៅ​ភូមិ​អំពិល​ទឹក​ឃុំ​កំពង់ចាម​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​ស្រង់​សម្តី​សាក្សី​បានឲ្យដឹងថា មុន​កើតហេតុ​ឈ្មោះ អ៊ាប គឹម​ហេង ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក​ឃុំ​កំពង់ចាម​ស្រុក​សំបូរ​ខេត្តក្រចេះ​កំពុង​អង្គុយ​ច្រក​ស្ករ​នៅលើ​ផ្ទះ​ហើយ​ឈ្មោះ​វង ណាន​ភេទ​ស្រី អាយុ​៨៨​ឆ្នាំ (​ជរា​) ត្រូវ​បងប្អូន​ជា​ជីដូនមួយ​ហើយ​បាន​ដេក​ជាមួយ នៅផ្ទះ​ឈ្មោះ​អ៊ាប គឹម​ហេង​។ តែ​ដេក​រាន​ផ្ទះ​ខាងក្រោយ ខណៈ​ឈ្មោះ វង ណាន ដេកលក់ ឈ្មោះ​អ៊ាប​គឹមហេង  ស្រែកហៅ​វង ណាន ឲ្យជួយ ព្រោះ​ត្រូវ​គេ​វាយ​នឹង​ដំបង​ចំ​ក្បាល​បណ្តាលឲ្យ​បែក​។​

​ប្រភព​បាន​បន្តថា ពេលនោះ ឈ្មោះ​វង ណាន អត់​ឮ ព្រោះ​ត្រចៀក​ថ្លង់ ឈ្មោះ​អ៊ាប គឹម​ហេង ក៏​លូន​ទៅ​កន្លែង ឈ្មោះ​វង ណាន​ដេក ហើយ​ឈ្មោះ​វង ណាន បាន​ចាប់ដៃ​ឈ្មោះ អ៊ាប​គឹមហេង មាន​សភាព​ត្រជាក់​និង ស្ទាប​ក្បាល មាន​ឈាម ក៏​បាន​ស្រែកហៅ​កូន​ក្មួយ​ដែល​រស់នៅ​ជិត​គ្នា​អោយ​ជួយ ហើយ និង​បញ្ចូន ឈ្មោះ អ៊ាប គឹម​ហេង (​ជនរងគ្រោះ​) មក​មន្ទីរពេទ្យ​សំបូរ ដោយ​ស្ថានភាព​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ ក៏​ត្រូវ​បញ្ចូនបន្ត​ទៅ​មន្ទីរ​បង្អែក​ខេត្តក្រចេះ​តែម្ដង​។

​បន្ទាប់​ពី​ករណី​ខាងលើ​នេះ​កើតឡើង កម្លាំង​នគរបាល​ជំនាញ​ស្រុក​សំបូរ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់ចាម បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា ដែល​វាយ​ឈ្មោះ អ៊ាប គឹម​ហេង​ឲ្យ​រងរបួសអ​ត់​ដឹង​មូលហេតុ ។ នៅ​កន្លែងកើតហេតុ​មាន បន្សល់​ឈើ​បួន​ជ្រុង​លើ​ផ្ទះ​ជនរងគ្រោះ​មួយ​កំណាត់ និង នៅ​កាំជណ្ដើរ​មួយ​កំណាត់​៕

Filed in: សន្តិសុខសង្គម