សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡិច​ស៊ី​ស​បួង​ចង្កូត​ជ្រុល​គេច​ពី​ម៉ូតូ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង នៅ​ស្រុក​ពារាំង​

ឡិច​ស៊ី​ស​បួង​ចង្កូត​ជ្រុល​គេច​ពី​ម៉ូតូ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង នៅ​ស្រុក​ពារាំង​

ខេត្ត​ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង បាន​បណ្តាលឲ្យ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង ព្រោះតែ​បួង​ចង្កូត​ជ្រុល​គេច​ពី​ម៉ូតូ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឬ​រងរបួស​ទេ គ្រាន់តែ​ខូចខាត​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​ពោធិ៍​សា​បាង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​2A-7394 បើក​ក្នុង​ទិសដៅ​ពី​កើត​មក​លិច ។ លុះ​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បួង​ចង្កូត​គេច​ពី​ម៉ូតូ​១​គ្រឿង ហើយក៏​ជា​ន់​ហ្វ្រាង​បង្ខំ​បណ្ដាលឲ្យ​ក្រឡាប់ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ ។​

​អ្នកបើករថយន្ត​ត្រូវបាន​ស្គាល់​ឈ្មោះ គង់ ឡុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ផ្សារ ឃុំ​ជ្រៃ​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូនស្រី អាយុ​៤​ឆ្នាំ ។​

​អធិការនគរបាល​ស្រុក​ពារាំង លោក ស៊ឹម កុសល បាន​ប្រាប់ឲ្យដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​មកពី​អ្នកបើកបរ​រថយន្ត បួង​ចង្កូត​បង្ខំំ គេច​ពី​ម៉ូតូ​១​គ្រឿង មិន​ស្គាល់​ម៉ាក ក៏​បណ្តាលឲ្យ​ក្រឡាប់​តែម្តង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ដោយ​គ្រាន់តែ ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ ៕

Filed in: គ្រោះថ្នាក់ចរាចរណ៍