សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បើក​វគ្គ​បណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច និង​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ម្ហូបអាហារ និង​ភេសជ្ជៈ​

មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បើក​វគ្គ​បណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច និង​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ម្ហូបអាហារ និង​ភេសជ្ជៈ​

ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​គុម្ភៈ ឆ្នាំ​២០១៧ មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ មាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី បដិសណ្ឋារកិច្ច និង​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ម្ហូបអាហារ និង​ភេសជ្ជៈ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត​ក្រចេះ ។​

​វគ្គ​សិក្ខាសាលា​នេះ មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ១៣១​នាក់ មកពី​គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នានា ផ្នែក​ឯកជន និង​សិស្ស​និស្សិត​នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ជាច្រើន​នាក់ ប្រព្រឹត្តិណ៍​ទៅ​មាន​រយៈពេ​ល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​គុម្ភៈ ឆ្នាំ​២០១៧ នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​ក្រចេះ ។​

ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ខេត្ត​ក្រចេះ ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរ​យ៉ាងច្រើន ហើយ​ត្រូវបាន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំណត់​យក​វិស័យ​ទេសចរ​ជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​សំខាន់ៗ ជា​អាទិភាព​របស់​ខេត្ត ។ ជា​ពិសេស​ខេត្ត​ក្រចេះ មាន​សត្វ​ផ្សោត​ទន្លេមេគង្គ មាន​អាគារ​ពី​សម័យ​បារាំង ផ្ទះ​ខ្មែរ​បុរាណ ។ ទន្ទឹមនឹងនោះ វិស័យ​ទេសចរ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការចូលរួម​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត និង​ចូលរួម​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ តាម​សហគមន៍​ទេសចរ តំបន់​រមណីយដ្ឋាន​ទេសចរ និង​តាមរយៈ​ការផ្ដល់​ឱកាស​ការងារ និង​មុខរបរ បាន​ចូល​រួន​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សំដៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នា​នោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍​លើកឡើងថា ក្រសួង មន្ទីរ​ទេសចរណ៍​ខេត្ត ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន បើក​វគ្គ​សិក្ខាសាលា​នេះ​ឡើង គឺ​ក្នុង​គោលបំណង់​ពង្រឹង​ចំនេះដឹង​ជូន​ដល់​ម្ចាស់​និង​អ្នក​បម្រើ​ការងារ​តាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ដូចជា ភោជនីយដ្ឋាន អាហារ​រដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ និង​សេវាកម្ម​ផ្សេងៗ​ដែល​បម្រើឲ្យ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​សេវា​ល្អ​ប្រកបដោយ​គុណភាព​ប្រសទ្ធិភាព ទាំង​ចំណេះដឹង និង​ចំណេះធ្វើ ឆ្លើយតប​ទៅនឹង​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ ដើម្បី​ពង្រឹង​គុណភាព​អប់រំ​បណ្ដុះបណ្ដាល និង​ពង្រឹង​ស​ត្ថភាព​ដល់​ម្ចាស់ អ្នកគ្រប់គ្រង និង​បុគ្គលិក​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ផ្ទាល់ ហើយក៏​ជា​ការបង្កើត​ធនធានមនុស្ស​ក្នុង​វិ ស័យ​ទេសចរណ៍ ទទួលបាន​នូវ​ភាព​ទាក់ទាញ​ភ្ញៀវ​ចូល​មក​កាន់​ខេត្តក្រចេះ​កាន់តែ​ច្រើនឡើងៗ ៕

Filed in: ព័ត៌មានជាតិ