សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ប៉ុស្ដិ​អន្សា​ចំបក់​ចាប់ខ្លួន​បុគ្គលិក​«​អង្គការ​សហការ​ការពា​រ​សម្បត្តិ​ធ​ម៍​ជាតិ​»​ចំនួន​០៧​នាក់ ពី​បទ​ជម្រិត​ទារប្រាក់ ព្រោះ​ប៉ះចំ​ឆ្នាំ​បាយ​និង​ខ្ទះ​ឆា​របស់គេ​

​មេ​ប៉ុស្ដិ​អន្សា​ចំបក់​ចាប់ខ្លួន​បុគ្គលិក​«​អង្គការ​សហការ​ការពា​រ​សម្បត្តិ​ធ​ម៍​ជាតិ​»​ចំនួន​០៧​នាក់ ពី​បទ​ជម្រិត​ទារប្រាក់ ព្រោះ​ប៉ះចំ​ឆ្នាំ​បាយ​និង​ខ្ទះ​ឆា​របស់គេ​

ខេត្ត​ពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ កុម្ភះ ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​៤០​នាទី ប្រជាពលរដ្ឋ​ចំនួន​០២​នាក់ បាន​មក​ដាក់​ពាក្យបណ្ដឹង​ទៅ ប៉ុស្តិ​នគ​បាល​រដ្ឋបាល អន្សា​ចំបក់ បាន​ប្ដឹង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​០៧​នាក់​ពី​បទ​ចាប់​ជម្រិត​ទារប្រាក់​។​មន្ត្រី​អង្គកា​រដែ​សត្រូវ​ចាប់ខ្លួន​នោះ​មាន​៖ ០១.​ឈ្មោះ កែវ សារុន ភេទ​ប្រុស អាយុ 78​ឆ្នាំ​ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ ជា​ប្រធាន​អង្គការ​
០២.​ឈ្មោះ សុ វឿន ភេទ​ប្រុស អាយុ 37​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ក្បាលដំរី ឃុំ​អន្សា​ចំបក់​ស្រុក​ក្រគរ​។​
០៣.​ឈ្មោះ សំ សារ៉ាត់​ភេទ​ប្រុស​អាយុ 48​ឆ្នាំ​រស់នៅ​ភូមិ​ថ្កោល​តូច ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោ​ធ៌សាត់​។​
០៤.​ឈ្មោះ ជា សា​ត់ ភេទ​ប្រុស អាយុ 36​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ ចក ឃុំ​ចក ស្រុក​បរិបូរណ៍​។​
០៥.​ឈ្មោះ សាក់ ថូ ភេទ​ប្រុស​អាយុ 37​ឆ្នាំ​។​
០៦.​ឈ្មោះ​ឡាយ សារឿ​ន ភេទ​ប្រុស​អាយុះ​41​ឆ្នាំ​។​
០៧.​ឈ្មោះ សុក សុខុម ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ អ្នក​ទាំង​០៣​នាក់​រស់នៅ ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។​

​ប្រភព​សម្ថ​កិច្ច​បាន​បន្ដថា ៖ សម្ថ​កិច្ច​នគ​បាល​ប៉ុស្ដិ៍ ទទួលបាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៧​នាក់​ជា​បុគ្គលិក អង្គការ​«​សហការ​ការពារ​សម្បត្តិ​ធម្មជាតិ​» និង​ដកហូត​លុយ​ជាង​១០​ម៉ឺន​រៀល​ម៉ូតូ​៤​គ្រឿង​។

​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ឆ្នាំ ដដែល​នោះ នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ក្រគរ បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទាំង​០៧​នាក់ ទៅ​តុលាការខេត្ត​ពោធ៌សាត់ផ​ង​ដែរ​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​អ្នក​ដឹង​រឿង​បានអោយដឹងថា រឿងហេតុ​កើតឡើង​ដំបូង​ប្រជាពលរដ្ឋ​២​នាក់​នោះ​ត្រូវបាន​ខាង​បុគ្គ​លឹក​អង្គការ​ខាងលើ​ចេញប្រ​ត្តិ​ការ​ទៅ​ប្រទះឃើញ​នៅ​ក្នុង​ព្រៃ​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ដោយ​ប្រើរ​ណា​យន្ត​អារឈើ និង​មាន​ប្រដាប់​ដោយ​កាំភ្លើង​កែឆ្នៃ​(​ទំនើប​មាន​បង់​)១​ដើម​ផង សម្រាប់​បាញ់​សត្វព្រៃ​ឬ​អាច​បាញ់​សម្លាប់​មនុស្ស​បាន​ផងដែរ​។​ឃើញ​ដូច្នេះ​ក្រុម​បុគ្គ​លឹក​អង្គការ​ក៏បាន​ចាប់​ដកហូត​យក​ម៉ាស៊ីនរ​ណា​យន្ត​និង​កាំភ្លើង​ខ្យល់​នោះ​បម្រុង​យកទៅ​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​មេព្រៃ​និង​សមត្ថកិច្ច​នគ​បាល​ប៉ុស្ដិ ប៉ុន្តែ​ត្រូ​បាន​ម្ចាស់រ​ណា​យន្ត​អង្វរ​សុំ​យមរ​ណា​យន្ត​វិញ ដោយ​ជូន​សា​គុណ​ជា​ថ្លៃ​បាយ​ទឹក​ប្រមាណ​៨០០០០​ម៉ឺន​រៀល ។​

​ចំណែក​កាំភ្លើង​កែឆ្នៃ​មន្ត្រី​អង្គការ​បាន​ដក​យក​ដើម្បី​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ ប៉​ន្តែ​មិនទាន់​បានយ​កទៅប្រគល់​ផង ស្រាប់តែ​ខាង​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ​អន្សា​ចំបក់ ស្រុក​ក្រគរ បាន​ចាប់ខ្លួខ​បុគ្គលឹក​អង្គការ​ទាំង​៧​នាក់​នោះ​ពី​បទ​ជំរិត​ទា​ប្រាក់​។

​ប្រភព​បាន​បង្ហើប​អោយដឹង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​២​នាក់​ដែល​ប្ដឹង​បុគ្គ​លឹក​អង្គការ​នោះ​ជា​មិត្ត​ភ័ក្ដិ​ជាមួយនឹង​មេ​ប៉ុស្ដិ​អន្សា​ចំបក់ ឈ្មោះ​ធី ដែល​ជា​រៀងរាល់​លើក​គេ​តែង​ឃើញ​ប្រជាពលរដ្ឋ​ខាងលើ​តែ​បាន​សាច់​សត្វព្រៃ​ដូចជា​សាច់​ឈ្លូស​ឬ​សាច់​ជ្រូកព្រៃ​យក​មក​ផ្ញើ​មេ​ប៉ុស្ដិ​នោះ និង​មាន​ពេលខ្លះ​គេ​ឃើញ​មាន​ហូបចុក​ជាមួយ​គ្នា​ទៀត​ផង​។​

​បច្ចុប្បន្ន​មន្ត្រី​អង្គការ​ទាំង​៧​នាក់​នោះ ត្រូវបាន​តុលាការ​សាកសួរ​និង​ដោះលែង​អោយ​មក​ជួបជុំ​ប្រពន្ធ​កូន​នៅ​ផ្ទះ​វិញ​ហើយ ។ ដោយឡែក ម៉ូ​តួ​៤​គ្រឿង​នៅ​មិន​ទាន់​ប្រគល់​ទៅអោយ​ម្ចាស់​វិញ​នៅ​ឡើយ​ទេ ។
​មហាជន​ឆ្ងល់​ហើយ​រិះគន់ថា ដោះលែង​ម្ចាស់​ហើយ តើ​មូតូ​ទុក​ធ្វើ​អ្វីឬ​មួយ​ទុក​គោះ​យកលុយ​ទៀត ។ បច្ចុប្បន្ន​ក្រុម​បុគ្គ​លឹក​អង្គការ​ខាងលើ​បាន​រៀបចំ​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​២​នាក់​ដែល​បាន​ប្ដឹង​បុគ្គ​លឹក​អង្គការ​និង​ប្ដឹង​មេ​ប៉ុស្ដិ​អន្សា​ចំបក់​នោញ​ទៅ​តុលាការវិញ​ផងដែរ​ពី​បទ​ផ្សំគំនិត​។​

​តើ​លោក សារុន ច​ន្ធី ស្នងការ​នគ​បាល​ខេត្ត​និង​លោក​តុ​ន សីហ​តេជៈ​ព្រះរាជអាជ្ញាអម​សាលាដំ​បូង​ខេត្តពោធិ៍សាត់​គួរ​ដោះស្រាយ​បែប​ណា​ចំពោះ​ជនល្មើស​ប្រព្រឹត្ត​ខុសច្បាប់​ប្រើ​ម៉ាស៊ីនរ​ណា​យន្ត​អា​ឈរ​ឈើ​ខុសច្បាប់​និង​ប្រី​កាំភ្លើង​កែឆ្នែ​ខុសច្បាប់​ហើយ​ប្ដឹង​គេ​ពី​បទ​ជំរិទា​ប្រាក់​ទៀត​នោះ ៕

 

Filed in: ព័ត៌មានជាតិ