សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្ដី​ប្រពន្ធ​ចែកចាយ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ប្ដី​ប្រពន្ធ​ចែកចាយ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​រតនគិរី ៖ ប្ដី​ប្រពន្ធ​ពីរ​នាក់ ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពេលដែល​ពួកគេ​ត្រូវ​សមត្ថកិច្ច​រកឃើញ​ថា បាន​រក្សាទុក ចែកចាយ និង​សេព​សារធាតុ​ញៀន​។​

​វរៈសេនីយ៍ត្រី ហៃ វណ្ណ​រ៉ា មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​បាន​លុង ក្រោម​ការសម្របសម្រួល និង​សហកា​រណ៍​ពី លោក រ៉ា​ប៉ូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​ការចង្អុលបង្ហាញ ពី​ឧត្ដមសេនីយ៍ត្រី គឹម​រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ផង​នោះ នៅវេល​ម៉ោង ៩​ព្រឹក​២០​កម្ភៈ​នេះ កម្លាំង​បាន​ឃាត់​មុខសញ្ញា​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​រក្សា​ទុក​ចែកចាយ និង​សេព​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​វត្ថុតាង​ដែល​ឃាត់​បាន​រួម​មាន មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ ឈៀង សំណាង អាយុ ៤៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប និង​ប្រពន្ធ​ឈ្មោះ ឈឿន សេងហុង អាយុ​៣៦​ឆ្នាំ មុខរបរ​មេផ្ទះ និង​វត្ថុតាង​សារធាតុ​ញៀន​ចំនួន ២​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច សរុប​១៤​កញ្ចប់ ម៉ូតូ​មួយ​គ្រឿង រួម​ទាំង​ថវិការ និង​សម្ភារៈ​សេព​មួយចំនួនទៀត​។​

​លោក ហៃ វណ្ណ​រ៉ា ឲ្យដឹងថា ដោយ​យោ​យ​តាម​យុទ្ធនាការ ស្ដី​ពិការ​ត្រួតពិនិត្យ និង​ផលប៉ះពាល់​នៃ ការប្រើប្រាស់ គ្រឿងញៀន​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​បទបញ្ជា​របស់​ឯក៉ត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បាន​ខិតខំ​ក្ដាប់​មុខសញ្ញា រួម​ទាំង​ផ្ដល់​ព័ត៌មាន និង​ការសហកា​រណ៍​ពី​ប្រជាពលរដ្ឋ​ផង​នោះ ទើប​ធ្វើឲ្យ​កម្លាំង​របស់​លោក​ឈាន​ទៅ​បង្ក្រា​ប នូ​មុខសញ្ញា​ខាងលើនេះ​។​

​ការឃាត់ខ្លួន​អ្នក​រក្សាទុក ចែកចាយ និង​សេព​សារធាតុ​ញៀន​នេះ គឺ​ស្របពេល​ដែល​មាន​ការផ្សព្វផ្សាយ ពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពី​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដែល​កំពង់​ធ្វើ​នៅតាម​បណ្ដា​ស្រុក​ផ្សេងៗ ទាំង​ស្រុក​៨​ស្រុក ក្រុង​មួយ ក្នុង​ខេត្ត​រតនគិរី ដើម្បីឲ្យ​ប្រជា​ពលរដ្ឋយ​ល់​កាន់តែ​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​សារធាតុ​ញៀន​នេះ ហើយ​ក្រោយ​ការផ្សព្វផ្សាយ គេ​រំពឹងថា នឹង​មាន​ការថយចុះ ពី​ការប្រើប្រាស់​គ្រឿងញៀន នៅ​ទូទាំង​ប្រទេស​៕
​ដោយ យឹម សារិទ្ធិ

 

Filed in: គ្រឿងញៀន