សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​រង​ការចោទប្រកាន់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជាង​១០០​ហិកតា​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​រង​ការចោទប្រកាន់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជាង​១០០​ហិកតា​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ខេត្ត​មណ្ឌលគិរី ៖ លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​មណ្ឌលគិរី រង​ការចោទប្រកាន់​ពី​សហគមន៍​ចំនួន​២ នៅ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ថា​ដី​ព្រៃ​សហគមន៍ ជាង​១០០​ហិកតា នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី សព្វ​ថ្ងៃ​ត្រូវ​អ្នកមាន​អំណាច​ម្នាក់​មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត​មណ្ឌលគិរី  ឈ្មោះ យន់ សារ៉ោម កំពុង​ប្រើ​អំណាច​កាប់​រុករាន​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសឹទ្ធ​ផ្ទាល់​ខ្លួន​យ៉ាង​រំភើយ​គ្មាន​ញញើត​ច្បាប់​ឡើយ  បើទោះបី​ដីព្រៃ​នោះ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ឬ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ក៍ដោយ ។ ព័ត៌មាន​ខាងលើ​នេះ​ត្រូវបាន​បែកធ្លាយ​ដឹងលឺ​ដល់​អាជ្ញាធរ័​ខេត្ត​មណ្ឌលគិរី​ហើយ​នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៧​នេះ​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី​កំពុង​រៀបចំ​គាណៈ​កម្ម​ការ​ចំរុះ​របស់​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ក្នុង​តំបន់​ដី​ព្រៃ​កំពុង​រង​ការកាប់បំផ្លាញ​នោះ​ហើយ និង​ចាត់វិធានកា​រណ៍​តាម​ផ្លូវ​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ស្អែក​នេះ​។​

​ស្របពេល​ដែល​ព័ត៌មាន​នេះ​ត្រូវបាន​បែកធ្លាយ មហាជន​ទូទាំង​ខេត្ត​ស្នើរ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ ជួយ​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធ្វើការ​ស្រាវជ្រាវ​និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​បើ​ពុំ​ដូច្នោះ​ទេ​តំបន់​ដែន​ជម្រក​ខាងលើ​ចេះតែ​រួម​តូច​ទៅៗ​ក៍​ដូចជា​ដីព្រៃ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ​រង​ការ​រុករាន​យ៉ាង​អនាធិបតេយ្យ ដោយសារ​មន្ត្រី​មាន​អំណាច​ខិលខូច​មួយចំនួន​ធ្វើ​ព្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​។​

​លោក រ​យើ​ម ផ្យើល ប្រធាន​សហគមន៍​សហ​គ​មន៍​ជនជាតិភាគតិច​ព្នង​សហគមន៍​ការពារ ព្រៃឈើ​នៅ​ភូមិ​ពូ​ត្រុំ​ទី​២ លោក ត្រក់ ពើក ប្រធាន​សហគមន៍​ចុះបញ្ជី​ដីធ្លី​ជនជាតិដើម​ភាគតិច​ព្នង​ស្រែ​អ៊ី​និង​លោក​មេភូមិ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ​ខាងលើ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​រឿង​បាត់បង់​ដីព្រៃ​សហគមន៍ ដោយសារ​មន្ត្រី​មាន​អំណាច​ដូចជា​លោក​យន់ សារ៉ោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​កំពុង​កាប់​រុករាន​ទន្រា​នយកដី​ខាងលើ​រហូត​ជាង​១០០​ហិច​តា​ហើយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ឡើយ​។​

​ទាក់ទង​ករណី​ខាងលើ​នេះ​លោក យន់ សារ៉ោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ដែល​រង​ការចោទប្រកាន់ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយសារ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។​

​លោក ស្វាយ​សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​នេះ​ថា រដ្ឋបាល​សាលាខេត្ត​នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​និង​រៀបចំ​ក្រុម​គណៈកម្មការ​ចំរុះ​របស់​ខេត្ត ក្នុងនោះ​មាន​មន្ត្រី​សាលាខេត្ត ក្រុង និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​នៅ​ទីតាំង​នោះ​និង​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​នេះ​ថា លោក​និង​មន្ត្រី​របស់​លោក​នៅ​ថ្ងៃស្អែក​នេះ​និង​ចុះ​ទៅ​ទីនោះ​ដើម្បី​ពិនិត្យ​ឲ្យបាន​ជាក់លាក់​ឈាន​ទៅ​អនុវត្ត​តាម​និតិ​វិធី​ច្បាប់​បន្ត ៕
​ឌឹ ម​សឿន

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់