សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្វើ​អនាម័យ​សំអាត​បរិស្ថាន ក្រោយ​ពិធីបុណ្យ​អ៊ុំ​ទូក​រួច​

ធ្វើ​អនាម័យ​សំអាត​បរិស្ថាន ក្រោយ​ពិធីបុណ្យ​អ៊ុំ​ទូក​រួច​

ដើម្បី​ថែរក្សា​ការពារ រាល​សមិទ្ធិផល​ទាំងឡាយ ដែល​ខេត្ត​បាត់ដំបង​សម្រេច​បាន​ពិសេស លើ​សកម្មភាព​ការងារ ប្រឡង ប្រណាំង​ទីក្រុង​ស្អាត ដែល​ទទួលបាន​ពិន្ទុ​នាំមុខ​ទូទាំងប្រទេស ផ្កា​រំដួល ៣​ទង ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ក្រោម​ការចូលរួម​ពី​មន្ត្រី​សាលាខេត្ត សាល​ក្រុង លោកគ្រូ សិស្ស​និស្សិត សហការ​សហព័ន្ធ​យុវជន កីឡា ខេត្ត​បាត់ដំបង​ជា​ច្រើន រូប​បាន​ចូលរួម​ធ្វើ​អនាម័យ​សំអាត​បរិស្ថាន រើស​សំរាម​នៅតាម​ទីធ្លា សួនច្បារ ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ត្រើយ​ខាងកើត​ដងស្ទឹង​សង្កែ ពេល​ព្រឹក​ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ​២០១៤ នេះ​។​

​ក្រោយ​ពី​ពិធី​ប្រណាំង​ទូក អបអរសាទរ បុណ្យ​ចេញ​ព្រះវស្សា​បណ្តែតប្រទីប ដែល​ជា​ប្រពៃណី​របស់​ប្រជាពលរដ្ឋ រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ យើង​មើលឃើញ​យ៉ាងច្បាស់ ពី​ទិដ្ឋភាព​នៅ​តាម​ទីធ្លា ទាំង ខាងលិច និង​ខាងកើត ដងស្ទឹង​សង្កែ ពោរពេញ​ទៅដោយ​សំរាម​កាកសំណល់ យ៉ាងច្រើន​ឥត​គណនា ដែល​ស្តែង​ចេញ​មកពី​ការ យល់ដឹង នៅ​មាន​កំរិត​របស់​ប្រជាពលរដ្ឋ​យើង​។​

​សកម្មភាព​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាលខេត្ត​ដែល​កន្លង​មក​ស្ទើរតែ​ពុំ​មាន​សោះ​នូវ​សកម្មភាព ដែល​ថ្នាក់ដឹកនាំ​ខេត្ត ធ្វើ​អនាម័យ​ដើរ​រើស​សំរាម​ផ្ទាល់ ក្រោយ​ពី​ពិធី​ប្រណាំងទូក​រួច​។​ដូចនេះ​សូមឱ្យ​គ្រប់​មជ្ឍដ្ឋាន​នៃ​ព្រជា​ពលរដ្ឋ យុវវ័យ​សូមមេត្តា​ចូលរួម​បាន​យ៉ាង​សស្រាក់សស្រាំ ជាមួយ​អាជ្ញាធរ​យើង ពេល​ដើរ​កំសាន្ត រឺ នៅតាម​ផ្ទះ​រាល់​កាកសំណល់​សំរាម កុំ​បោះចោល​ពាស​វាល​ពាស​កាល ត្រូវ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ​ដាក់ចូល​ក្នុង​ធុងសំរាម ឱ្យបាន​គ្រប់ៗ​គ្នា​។ សកម្មភាព​នេះ មិន​ត្រឹតែ ធ្វើ​ឱ្យ​ពិន្ទុ នៃ​ការ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ផ្កា​រំដួល​៣​ទង ស្ថិតស្ថេរ​គង់វង្ស​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ទីក្រុង​បាត់ដំបង​យើង មាន​សោភ័ណភាព​ស្រស់បំព្រង ទាក់ទាញ​ភ្ងៀវទេសចរណ៍ កាន់តែច្រើន ធ្វើឱ្យ​ជីវភាព​ធូ​ធារ ពិសេស​ផ្តល់នូវ​សុខភាព​យ៉ាង​ល្អ​ដល់ យើង​គ្រប់ៗ​គ្នា ទៀតផង ៕​

DSC_1406 DSC_1409

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី