សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ខេត្ត​រតនគិរី​

កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី ៖ ឈើប្រណិត​រាប់រយ​កំណាត់ ត្រូវ​គេ​ប្រទះឃើញ​ម្តងទៀត​ហើយ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ គឺ​នៅ​ក្រោយពេល​២​ថ្ងៃ ដែល​ក្រុមមន្ត្រី​បរិស្ថាន​បាន​រង​ការចោទប្រកាន់ថា បាន​ជាប់​ទាក់ទិន​ក្នុង​ជំនួញ​បទល្មើស​ព្រៃឈើ​យ៉ាងសកម្ម​នៅក្នុង​ខេត្ត​រតនគិរី​នោះ​។​

​កាល​ពី​ម្សិលមិញ ថ្ងៃ​សៅរ៍ ទី​១៨ កុម្ភៈ គំនរ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ លាយ​ឈើ​នាងនួន​រាប់រយ​កំណាត់ បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​នោះ ។​

​ក្រោយ​ការប្រទះឃើញ​ឈើប្រណិត​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ គេ​បាន​ស្វែងរក​ការបំភ្លឺ​ពី​ក្រុម​មន្ត្រី​បរិស្ថាន​នៅ​ទីនោះ​ផងដែរ ប៉ុន្តែ​ពុំ​មាន​ចម្លើយ​ជា​វិជ្ជមាន​នោះទេ​។ ការរង់ចាំ​ចម្លើយ​ពី​ក្រុម​មន្ត្រី​បរិស្ថាន បាន​ជម្រុញ​អោយ​មាន​ការចុះ​បង្ក្រាប​មួយ​កើតឡើង ពី​កំលាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោក ហឹម សាមឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​លំផាត់ ដែល​ធ្វើឡើង​ក្រោម​បញ្ជា​ផ្ទាល់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី គឺ​ឧត្តសេនីយ៍ត្រី គឹម រស្មី ។​

​លោក ហឹម សាមឿន ដែល​ជា​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ស្រុក បាន​ដកស្រង់​សម្តី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ថាៈ ករណី​បង្ក្រាប​នេះ គឺ​នឹង​ធ្វើឡើង​ក្នុង​កំណត់ហេតុ​រួមគ្នា​មួយ ជាមួយ​មន្ត្រី​បរិស្ថាន​នៅ​ទីនោះ ដោយ​ទទួលបញ្ជា​ម៉ឺងម៉ាត់​ថា នឹង​មិន​ធ្វើអោយ​បាត់បង់ សូម្បី​វត្ថុតាង​ឈើ​មួយ​កំណាត់​សោះឡើយ​។​

​សូមជម្រាបថាៈ ការប្រទះឃើញ​កំណាត់ឈើ​ដ៏​ច្រើន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ គឺ​ក្រោយ​រយៈពេល​៣​ថ្ងៃមុន​ការបង្ក្រាប ដែល​មន្ត្រី​បរិស្ថាន​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​នោះ បាន​រង​ការចោទប្រកាន់​ថា គឺជា​អ្នកជំនួញ​ឈើ​ប្រណីត​ដ៏​លេចធ្លោ ដែល​មាន​មន្ត្រី​ចំនួន​៣​រូប ក្នុងនោះ​មាន​ឈ្មោះ សុខ ឡេង ជា​ប្រធាន​ក្រុម​ល្បាត និង​ពីរ​នាក់​ទៀត​ឈ្មោះ ធី និង​ឈ្មោះ រ៉ុន ។​

​ប្រភព​ប្រជាពលរដ្ឋ​បញ្ជាក់ថា បើ​ពលរដ្ឋ​ណា​ម្នាក់​មិន​លក់​ឈើ​អោយ​ទៅ​មន្ត្រី​៣​នាក់​ខាងលើ​នេះ​ទេ ឈើ​របស់​ពួកគេ​នឹងរង​ការចាប់ ហើយ​នឹង​អាច​ទទួល​រង​គំរាម​ផ្នែក​ច្បាប់​ទៀត​ផង​។​

​ការបង្ក្រាប​ឈើ​ចុង​ក្រោយ​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ គឺ​បាន​ធ្វើអោយ​មាន​ចំណោទ​សួរថា មូលហេតុ​អ្វី​បទល្មើស​ព្រៃឈើ​អាច​នឹង​កើតឡើង​ទៅបាន​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​នោះ  ពីព្រោះ​វា​ជា​តំបន់​ការពារ​យ៉ាង​ហ្មត់ចត់​ពី​ក្រុម​មន្ត្រី​បរិស្ថាន​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ មាន​ទាំង​ការដើរ​ល្បាត​ពេល​ថ្ងៃ និង​មាន​ទាំង​ការដើរ​ល្បាត​នៅពេល​យប់​ផង​នោះ ហើយ​ការណ៍​នេះ​បាន​ធ្វើអោយ​មាន​ចម្ងល់​យ៉ាងខ្លាំង ដល់​មហាជន​ទូទៅ​ដែល​បាន​ដឹង​អំពី​រឿង​នេះ ។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​លំផាត់ លោក ហឹម សាមឿន បាន​ប្រាប់​អំពី​តួរ​លេខ​នៃ​ការបង្ក្រាប​នៅ​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ​នេះ​ថា កំណាត់ឈើ​ទាំងនោះ​មាន​ចំនួន​សរុប ៤២៣​កំណាត់ ជា​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​នាងនួន កំលាំង​បាន​ជញ្ជូន​ទៅ​តម្កល់ទុក​នៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​អូរ​ល្វា​ក់ ស្រុក​លំផាត់​រួចរាល់​ហើយ​។ កំណាត់ឈើ​ទាំងនោះ​នឹង​ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ពី​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ​នា​ពេល​ក្រោយ​។​

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដោយ​កំលាំង​កងរាជអាវុធហត្ថ​នេះ គឺជា​លើក​ទី​មួយ​ហើយ ដែល​កន្លងមក​មិន​មាន​ស្ថាប័ន​ប្រដាប់​អាវុធ​ណា ឬ​សមត្ថកិច្ច​រដ្ឋបាល​ណាមួយ ហ៊ាន​ចូល​បង្ក្រាប​ក្នុង​ទីតាំង​ដែន​ជម្រក​សត្វ​នោះទេ ដូច្នេះ​យូរ​ខែ​យូរ​ឆ្នាំ​កន្លង​ទៅ​ហើយ  រាល់​បទល្មើស​បាន​កើត​ឡើង​នៅ​ទីនោះ គឺ​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​រឿង​ឡើយ ពីព្រោះ​ស្ថាប័ន​បរិស្ថាន​នេះ វា​ហាក់ដូចជា​កំលាំង​ឯករាជ្យ​មួយ​ដែល​មិន​មាន​នរណា​ម្នាក់​ហ៊ាន​លូកលាន់​៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ