សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អតីត​សិស្ស​គ្រប់​ជំនាន់ ជួបជុំ​គ្នា​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​៦០​ឆ្នាំ ថ្ងៃ​បង្កើត​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ​

អតីត​សិស្ស​គ្រប់​ជំនាន់ ជួបជុំ​គ្នា​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​៦០​ឆ្នាំ ថ្ងៃ​បង្កើត​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ​

​ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​គុម្ភៈ ឆ្នាំ​២០១៧ អតីត​សាស្ត្រាចារ្យ សិស្ស​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ គ្រប់​ជំនាន់​បាន​ជួបជុំគ្នា ប្រារព្ធ​ធ្វើ​ខួប​លើក​ទី ៦០​ឆ្នាំ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្ស​ធម្មនុញ្ញ និង​ជា​អឌិត​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ​ជំនាន់​ទី​១ ឆ្នាំ​១៩៥៧ ។ ដោយ​មាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​សុទ្ធសឹង​ជា​អតីត​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ ។​

​លោក ហេ ប៊ុនឈី នាយក​វិទ្យាល័យ​កុសមៈ បានឲ្យដឹងថា វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ គឺ​ជា​គ្រឹះស្ថាន​មធ្យមសិក្សា​ដំបូង​គេ​នៅ​ខេត្ត​ក្រចេះ ដែល​បាន​សាងសង់​ឡើង​តាំងពី​ឆ្នាំ​១៩៥៦ នា​សម័យ​សង្គមរាស្ត្រនិយម គិត​មកដល់ពេលនេះ​មាន​អាយុកាល ៦០​ឆ្នាំ​ហើយ ។ វិទ្យាល័យ​ព្រះកុសមៈ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​/​ខេត្ត​ក្រចេះ ។

​លោកនាយក បាន​បន្តថា នៅ​ក្រោយ​ឆ្នាំ​១៩៧០ វិទ្យាល័យ​នេះ​រង​ការខូចខាត​យ៉ាង​ខ្លាំង​ដោយសារ​សង្គ្រាម (១៩៧០-១៩៧៥) បន្ទាប់​មក​របប​ប្រល័យ​ពួជ​សាសន៍ ប៉ុល ពត បាន​យក​ធ្វើជា​កន្លែង​ឃុំ​ឃាង ក្រោយ​មក​ធ្វើជា​កន្លែង​ផ្ទុក​សព្វាវុធ និង​គ្រាប់រំសេវ ។ នៅ​ឆ្នាំ​១៩៧៩ វិទ្យាល័យ បាន​ក្លាយជា​កន្លែង​ហ្វឹកហាត់​កងទ័ព្ធ ។​

​នៅ​ឆ្នាំ​១៩៨៦ វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ ត្រូវ​បាន​បើកទ្វារ​ទទួល​សិស្ស​ឲ្យចូល​រៀន តាំងពី​ពេលនោះ​មក​ចំនួន​សិស្ស​មាន​ការកើនឡើង​ខ្លាំង រដ្ឋអំណាច​ខេត្ត​ក៏​បាន​បង្កើតឲ្យមាន​គណកម្ម​ការ​ទ្រទ្រង់សា​លាដោយ​មាន​ការចូលរួ​ម​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មាតាបិតា​សិស្ស ដើម្បី​រៀបចំ​ជួសជុល​ឡើង​វិញ​នូវ​អគា​ទាំងឡាយ ដែល​ខូច​ដោយ​សង្គ្រាម ។

​ដោយ​មាន​ការជួយជ្រោមជ្រែង​ឧបត្ថម្ភ​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហេង សំរិន និង​លោកជំទាវ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី លោកជំទាវ ម៉ែន សំអន ឯកឧត្តម អ៊ឹម ឈុនលឹម និង​លោកជំទាវ ឯកឧត្តម ទូច ណា​រុថ ឯកឧត្តម ខាំ ភឿន និង​លោកជំទាវ​ឯកឧត្តម ហេង វាសនា និង​លោកជំទាវ និង​អតីត​សិស្ស​វិទ្យាល័យ​កុសមៈ ឆ្នាំ​សិក្សា​១៩៨៩-១៩៩២ ។​

​លោក ហេ ប៊ុនឈី នាយក​វិទ្យាល័យ បានបញ្ជាក់​ថា សព្វថ្ងៃ​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ មាន​អគារ​ចំនួន ១៤​ខ្នង ស្មើនឹង​៤៧​បន្ទុប់ លោកគ្រូ អ្នកគ្រូ ៧៤​នាក់ ក្នុង​ស្រី​៣៥​នាក់ និង​មាន​សិស្ស​សរុប​ចំនួន ១៣៤៩​នាក់ ក្នុងនោះ​ស្រី ៧២៨​នាក់ និង​មាន​បី​ក​ម្រឹត ។​

​នៅក្នុង​ពិធី​រំលឹក​ខួប​ទី ៦០​ឆ្នាំ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​សម្ដែង​នូវ​ការរំភើប​រីករាយ​ក្រៃលែង​ដែល​បាន​ចូលរួម​ជាមួយ​អតីត​សិស្ស​ជំនាន់​ទី​មួយ និង​ជំនាន់​បន្តបន្ទាប់​នៃ​អនុវិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ ក្រោយមក​ប្រែក្លាយជា​វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ និង​បាន​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដើម​របស់​វិទ្យាល័យ​នេះ និង​អនុស្សា​វីយ៍​ចំណង​មិត្តភាព​របស់​អតីត​សិស្ស​គ្រប់​ជំនាន់ ព្រមទាំង​រំលឹក​ឡើងវិញ​នូវ​ស្មារតី​ល្អៗ​ទាំងឡាយ​ដែល​ត្រូវបាន​កសាង​ឡើង​រួមគ្នា​កន្លងមក ។​

​ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ថ្លែង​នូវ​អំណរ​អ​គុណ និង​កោតសរសើ​ដោយស្មោះ ចំពោះ​ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​រំលឹក​ខួប​ដ៏​មាន​សារសំខាន់​នេះ​ឡើង ដែល​ជា​ពិធី​លើកដំបូង ។​

​ឯកឧត្តម បាន​មានប្រសាសន៍​រំលឹក​ឡើងវិញ​នូវ​ស្ថានភាព​ចាប់ផ្ដើម​របស់​វិទ្យាល័យ​មួយ​នេះ​ថា យើង​ពិតជា​ចងចាំ​នូវ​បញ្ហា​ប្រឈម​នានា​មួយចំនួន ដូចជា​បញ្ហា​ពុំទាន់​មាន​សាស្ដ្រាចារ្យ​គ្រប់គ្រាន់ បញ្ហា​មូលដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៅ​ខ្វះ​ខាត់ ជាក់ស្ដែង​ដើម្បី​បំពេញ​ឲ្យ​កម្មវិធីសិក្សា​នៅពេលនោះ គេ​ត្រូវ​យក​ប្រធាន​មន្ទីរ​សុខាភិបាល និង​ប្រធាន​មន្ទីរ​សា​ធាណៈ​ការ​ខេត្ត មក​ជួយ​បង្រៀន​មុខវិជ្ជា​មួយចំនួន ។

​អាស្រ័យហេតុនេះ ទាំង​គ្រូ​ទាំង​សិស្ស​នៅពេលនោះ សុទ្ធតែ​មាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ខិតខំ​បង្រៀន និង​ខំរៀន ធ្វើឲ្យ​កម្រិត​ចំនេះដឹង​របស់​សិស្សអ​នុ​វិទ្យាល័យ​កុសមៈ មិន​ចាញ់​កំរិត​សិស្ស​នៅ​សាលា​ធំៗ​ជាពិសេស​នៅ​ទស្សវត្ស​ឆ្នាំ​១៩៦០ ក្នុង​រយៈពេល​មុន​សង្គ្រាម វិទ្យាល័យ​ព្រះមហាក្សត្រី​យានី​កុសមៈ ថែមទាំង​មាន​ឈ្មោះ​ល្បី​ថា​មាន​សាស្ដ្រាចារ្យ​និង​សិស្ស​ពូកែ​ខាង​គណិតវិទ្យា និង​រូបវិទ្យា ជា​អត្តសញ្ញាណ​របស់​ខ្លួន​ថែមទៀត​ផង ៕

 

Filed in: ព័ត៌មានជាតិ