សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ហាក់ដូច ឡើងដើមឈើ​ពី​ចុង​មក​គល់​សង្ស័យ​អាច​និង​ត្រូវ​ACU​សួរសុខទុក្ខ​?

អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ហាក់ដូច ឡើងដើមឈើ​ពី​ចុង​មក​គល់​សង្ស័យ​អាច​និង​ត្រូវ​ACU​សួរសុខទុក្ខ​?

ខេត្ត​រតនគិរី​៖ វិវាទ​ដីធ្លី​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី រវាង លោក សេង ប៊ុនធឿន​(​ប្រជាពលរដ្ឋ​) និង ឯកឧត្តម វ៉ាន់ សោភា ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​រតនគិរី និង​ជា​ទីប្រឹក្សា ក្រសួង​មុខងារសាធារណៈ ដែល​ទើប​តែងតាំង មាន​ឋានៈ​ស្មើនឹង​អគ្គនាយក បាន​ចាប់ផ្តើម​កើតឡើង​ចាប់តាំងពី ដើម​ខែ​មករា ឆ្នាំ​២០១៧ ដោយសារ ឯកឧត្តម​រូបនេះ មិន​បាន​គោរព​ទៅ​តាម​ការសន្យា​របស់​ខ្លួន​ចំពោះ​ការប្រគល់ ប្រាក់​បង្គ្រប់​ចំនួន ១០២.០០០​ដុល្លារ​អាមេរិក ជូន​ភាគី​ម្ចាស់​ដី (​លោក សេង ប៊ុនធឿន​) តាម​កាលកំណត់ និង​បាន អូសបន្លាយ​ពេល​ម្តង ពីរដង ជា​បី​ដង មិនចេះចប់ ។ នៅ​ក្នុង​កិច្ចសន្យា ដែល​រៀបចំឡើង​ដោយ​ភាគី ឯកឧត្តម វ៉ាន់ សោភា ដែល​គេ​ដាក់​ការសង្ស័យថា ជា​កិច្ចសន្យា​ដែល​មិន​មាន​សង្គតិភាព​ជាមួយ​ច្បាប់​បានចែង​ថា “​លិខិត​ទទួល ប្រាក់​កក់ ខ្ញុំបាទ​ឈ្មោះ សេង ប៊ុនធឿន ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៦០ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​កាន់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ២៤០១០៣៦៩៨ និង​ឈ្មោះ ឈុន អេង ភេទ​ស្រី កើត​នៅ​ឆ្នាំ​១៩៨១ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ត្រូវជា​ប្រពន្ធ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​មាន​លេខ​ប្លង់​កាន់កាប់​លេខ AIII 026០ ដែល​មាន​ទំហំ ១៤៣.១១២ ម៉ែត្រការ៉េ  បាន​ទទួល​ប្រាក់​កក់ ថ្លៃ​ដី​ពី​ឈ្មោះ វ៉ាន់ សោភា ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៨៣ និង​ប្រពន្ធ​ឈ្មោះ យាន ប្រាថ្នា ភេទ​ស្រី កើត​នៅ​ឆ្នាំ​១៩៨៥ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។ ដែល​មាន​ទឹកប្រាក់​សរុប ១០២.០០០$(​ដប់​ម៉ឺន​ពីរ​ពាន់​ដុល្លារ​អាមេរិក​) ប្រាក់​កក់​ចំនួន ១០.០០០$ ជា​អក្សរ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ហើយ សង​បង្គ្រប់​នៅ​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៧ អ្នកទិញ​នឹង​ចូល​គ្រប់គ្រង​បន្ត​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៦ ។ កិច្ចសន្យា នេះ ត្រូវបាន​ធ្វើឡើង​ដោយ​មាន​ការព្រមព្រៀង​ពី​ភាគី​ទាំងសង្ខាង ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​ឡើយ ដើម្បី​ជា​ការទុកចិត្ត​ទាំងអស់គ្នា ខ្ញុំបាទ​/​នាង​ខ្ញុំ សូម​ផ្តិតមេដៃ​ស្តាំ​ទុក​ជា​ភស្តុតាង ។ ធ្វើ​នៅ​រតនគិរី ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ស្នា​មេដៃ​របស់​៖ អ្នក​លក់​ដី សេង ប៊ុនធឿន​(​ប្តី​) ឈុន អេង​(​ប្រពន្ធ​) អ្នកទិញ​ដី វ៉ាន់ សោភា​(​ប្តី​) យាន ប្រាថ្នា​(​ប្រពន្ធ​) សាក្សី​ទី​១ ស៊ឹម ស៊ី​បញ្ញា សាក្សី​ទី​២ ងួន សុធា​។​” (​មាន​ឯកសារ​ជូន​ភ្ជាប់​) ។​

​គួរ​បញ្ជាក់ដែរថា​៖​លោក សេង ប៊ុនធឿន និង​ឈ្មោះ ឈុន អេង ជា​ភរិយា ជា​ម្ចាស់​កម្មសិទ្ធិ​អចលនវត្ថុ​(​ដីធ្លី​)​លេខ AIII 026០ ស្មើ​នឹង​ទំហំ​ផ្ទៃដី​សរុប ១៤៣.១១២ ម៉ែត្រការ៉េ នៅ​ចំណុច​ភូមិ​២ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​បាន​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ។ ឈ្មោះ សេង ប៊ុនធឿន និង​ឈ្មោះ ឈុន អេង ជា​ភរិយា បាន​ធ្វើ​ការដាំដុះ​កៅស៊ូ​ចាប់តាំងពី​ឆ្នាំ​២០០៩ រហូតមកដល់​ពេលនេះ កៅស៊ូ​មាន​អាយុកាល​ប្រមាណ ជាង ០៦​ឆ្នាំ​ហើយ និង​បាន​ប្រមូល​ផល​នៅក្នុង​អំឡុង​ឆ្នាំ​២០១៣ រហូតដល់​បច្ចុប្បន្ន ។

​តាម​ការបញ្ជាក់​អះអាង​ពី លោក សេង ប៊ុនធឿន និង​ឈ្មោះ ឈុន អេង ជា​ភរិយា ថា ពួកគាត់​អក្ខរកម្ម​ភាសា​ខ្មែរ និង​មាន​មនោសញ្ចេតនា ច្រើន ម្យ៉ាង​ដោយ​ភាព​ទំនុកចិត្ត ទើប​មាន​ការធ្វេសប្រហែស​ចំពោះ​ខ្លឹមសារ​នៃ​កិច្ចសន្យា​នេះ ពួកគាត់​បាន​ចាត់ទុក កិច្ចសន្យា​នេះ​ជាការ​ឆបោក ដើរ​ខ្សែលើ និង​បាន​ចែង​យក​ប្រៀប​ឈ្នះ ទៅលើ ០៣ ចំណុច​គឺ ទី​១.​មិន​មាន​ចែង​អំពី កាលបរិច្ឆេទ​នៃ​ការ​អាសារ​បង់ប្រាក់​កក់ ប្រសិន​បើ​ភាគី​អ្នកទិញ​បង់ប្រាក់​បង្គ្រប់​លើស​ពេលវេលា​កំណត់ ទី​២.​ភាគី អ្នកទិញ​ចូល​គ្រប់គ្រង​មុន​ពេល​វេលា​បង់ប្រាក់​បង្គ្រប់​រយៈពេល ០១​ខែ ទី​៣.​សាក្សី​ទាំង​០២​រូប គឺជា​មនុស្ស​របស់​ភាគី អ្នកទិញ ។​

​ពួកគាត់​បាន​បន្ត​ទៀត​ថា​៖ ឯកឧត្តម វ៉ាន់ សោភា បាន​លើក​ពេល​បង់ប្រាក់​បង្គ្រប់​ចំនួន ០៣​លើក ដែល លើស​រយៈពេល​ដែល​ត្រូវ​បង់​បង្គ្រប់​ចំនួន ០៩ ថ្ងៃ ដូច្នេះ​ពួកគាត់​មិនអាច​រង់ចាំ​បន្ត​ទៅ​
​ទៀត​បាន​ទេ ដោយសា​រមូល ហេតុ ឯកឧត្តម វ៉ាន់ សោភា មិន​គោរព​តាម​កាលបរិច្ឆេទ​ដែល​ត្រូវ​បង់ប្រាក់​បង្គ្រប់ ១០២.០០០​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៧ ទើប​នៅ​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៧ ពួកគាត់​បាន​ត្រឡប់​ចូល​ទៅ​គ្រប់គ្រង​លើ ដី​ចំការ និង​កៅស៊ូ​របស់ខ្លួន​ជា​ប្រក្រតី​ឡើងវិញ ពីព្រោះ​កិច្ចសន្យា​នោះ ត្រូវ​បាន​អស់​សុពលភាព​ផ្លូវច្បាប់​(​មោឃភាព ដោយ​ស្វ័យប្រវត្តិ​តាម​អំណាច​នៃ​ច្បាប់​ស្តីពី​កិច្ចសន្យា​) ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៧ មកម្ល៉េះ ដូច្នេះ ឯកឧត្តម វ៉ាន់ សោភា មិនទាន់​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការគ្រប់គ្រង ឬ​ចាត់ចែង​អ្វី​ទាំងអស់​នៅលើ​ទីតាំង​ដីចំការ​កៅ ស៊ូ​នោះ ។​

​ពួកគាត់​បាន​បន្ត​ទៀត​ថា​៖ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧ ពួកគាត់​បាន​ចូល​ទៅ​គ្រប់គ្រង ចំការកៅស៊ូ​របស់​ពួកគាត់​វិញ និង​បាន​ចាត់ចែង​លក់​ជ័រកៅស៊ូ​ដូច​ធម្មតា ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​ជា ០៣៖៣០ នាទី​រសៀល មាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង ដឹកនាំ​ដោយ លោក ហៃ វណ្ណា​រ៉ា មេបញ្ជាការ​PM​ក្រុង​បាន​លុង បាន​ចុះ​មក​ដល់​ទីតាំង​ចំការកៅស៊ូ​របស់​ពួកគាត់ និង​បាន​ចោទ​ពួកគាត់​ថា​ជា ចោរលួច​ជ័រកៅស៊ូ​របស់ ឯកឧត្តម វ៉ាន់ សោភា តាម​ការប្តឹង​ផ្ទាល់មាត់​តាម​ទូរស័ព្ទ​របស់ ឯកឧត្តម វ៉ាន់ សោភា ទៅវិញ និង​បាន​ហាមឃាត់​ពួកគាត់​មិន​ឲ្យ​លក់​ជ័រកៅស៊ូ​នោះទេ ។

​សំណួរ​សួរថា​៖ តើ​ធ្វើ​ដូចម្តេច​ទើប​កម្លាំង PM ក្រុង​បាន​លុង អាច​ដឹង​បាន​ថា អ្នកណា​ជា​ម្ចាស់ ហើយ​អ្នក​ណា​ជា​ចោរ​

​បើ​គ្មាន​ឯកសារ​គតិយុត្តិ​សម្អាង​ផ្លូវច្បាប់ ផង​ហ្នឹង​? ហេតុអ្វី​បាន​PM​ក្រុង​បាន​លុង ហ៊ាន​សន្មត់​ថា​៖ លោក សេង ប៊ុនធឿន ដែល​ជា​ម្ចាស់​កម្មសិទ្ធិ អចលនវត្ថុ​(​ដីធ្លី​)​លេខ AIII 026០ ថា​ជា​ចោរ ហើយ​សន្មត់​ថា ឯកឧត្តម វ៉ាន់ សោភា គឺ​ជា​ម្ចាស់​នៃ​អចលនវត្ថុ​នេះ​?

​ផ្តើមចេញ​ពី​ការរំលោភ​លើ​កិច្ចសន្យា រំលោភ​លើ​ទំនុកចិត្ត និង​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់ ទៅ​រំលោភ​បំពាន និង រារាំង​ដល់​ម្ចាស់​អចលនវត្ថុ​ស្របច្បាប់ ទើប​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៧ លោក សេង ប៊ុនធឿន បានសម្រេច ចិត្ត​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ប្តឹង ឯកឧត្តម វ៉ាន់ សោភា ប្រធាន​មន្ទីរ​មុខងារ សាធារណៈ​ខេត្ត​រតនគិរី និង​ជា​ទីប្រឹក្សា​ក្រសួង​មុខងារសាធារណៈ ពីបទ “​ប៉ះពាល់​កម្មសិទ្ធិ និង​សិទ្ធ​ស្របច្បាប់ ផ្សេង​ទៀត​លើ​អចលនវត្ថុ និង​ប្រើ​អំពើ​ហឹស្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​” និង ប្តឹង លោក ហៃ វណ្ណា​រ៉ា មេបញ្ជាការ PM ក្រុង​បាន​លុង ពីបទ “​ប្រើ​អំណាច​ដោយ​រំលោភ ទោះ​មាន​បញ្ជា ឬ​គ្មាន​បញ្ជា ដើម្បី ដក​ហូរ​អចលនវត្ថុ​ពី​អ្នកកាន់កាប់​ដោយ​សន្តិភាព​” ។ (​មាន​ឯកសារ​ភ្ជាប់​)

​កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧ នា​ថ្ងៃ​កើតហេតុ យុវជន​ខ្មែរ​ព័ត៌មាន ក៏​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ជាក់ស្តែង ទាន់​សភាពការណ៍​ផងដែរ និង​បាន​ថត​ផ្តិត​យក​រូបភាព​ពី​សកម្ម​ភាព​របស់​ក្រុម​កងកម្លាំង​PM​ក្រុង​បាន​លុង ចុះមក ចាប់​ហាមឃាត់​ការ​អាស្រ័យ​ផល​(​លក់​ជ័រកៅស៊ូ​)​របស់ លោក សេង ប៊ុនធឿន ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់ លើ​អចលនវត្ថុ យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧ ។ បន្ទាប់​ពី​ការចុះផ្សាយ យុវជន​ខ្មែរ​ព័ត៌មាន (​លោក ទិ​ត្យ ឦសាន​) ត្រូវបាន ឯកឧត្តម វ៉ាន់ សោភា ប្តឹង​ពី​បទ “​បរិហាកេរ្តិ៍​ជា​សាធារណៈ​” ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ត​រតនគិរី ដែល​រឿងក្តី​នេះ កំពុងតែ​ដំណើរការ​នីតិវិធី​មិនទាន់​ចប់​សព្វ​គ្រប់​ផង ក៏​ស្រាប់តែ​លេច ចេញ​នូវ​ការប្តឹង​មួយ​ករណី​ផ្សេង​ទៀត​ផ្ទួនៗ មកលើ លោក ទិ​ត្យ ឦសាន ដោយ​ចោទ​ពីបទ “​លួច​” ទៀត ចំណែក ខាង​អយ្យការ​វិញ ចំណាត់ការ​បណ្តឹង​របស់ ឯកឧត្តម វ៉ាន់ សោភា លឿន​ដូច​ផ្លេកបន្ទោរ ខណៈ​ដែល​បណ្តឹង​របស់ លោក សេង ប៊ុនធឿន ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​អចលនវត្ថុ ប្តឹង ឯកឧត្តម វ៉ាន់ សោភា ជាង​មួយ​ខែ​មក ហើយ ប៉ុន្តែ​ខាង​អយ្យការ​នៅ​សម្ងំ​ស្ងៀម​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ ? សំណួរ​សួរថា​៖ តើ​រវាង​ពាក្យបណ្តឹង របស់ លោក សេង ប៊ុនធឿន និង​បណ្តឹង​របស់ ឯកឧត្តម វ៉ាន់ សោភា ពាក្យបណ្តឹង​ណាមួយ​គួរ​មាន​ចំណាត់ការ ជា​អាទិភាព​មុន​? ខណៈ​ដែល លោក សេង ប៊ុនធឿន មាន​ប័ណ្ណ​រឹង ចំណែក ឯកឧត្តម វ៉ាន់ សោភា មានតែ​កិច្ច សន្យា​មិន​ប្រក្រតី និង​អស់​សុពលភាព​ផ្លូវច្បាប់​មួយ​សន្លឹក​តែប៉ុណ្ណោះ ហើយ​បាន​តាំងខ្លួន​ជា​ម្ចាស់​ដី​ស្របច្បាប់ ? បើរ​ក​ម្ចាស់​ដី​ស្រប​ច្បាប់​មិន​ទាន់​ឃើញ​ផង ហេតុម្តេច​ក៏​ខាង​អយ្យការ​វែក​រក​មុខ​ចោរ​ជាមុន​? តើ​របស់​ដែល​អ្នក​អនុវត្ត ច្បាប់​ចោទថា​ចោរ​លួច​នោះ ការពិត​ជា​របស់​អ្នកណា​? ឬ​មួយ​ចោរ​ស្រែក​ឲ្យ​ចាប់ចោរ​???

​លោក ទិ​ត្យ ឦសាន ត្រូវ​បាន​រង​ការបោទប្រកាន់​ផ្លូវច្បាប់​ចំនួន ០២ ករណី ផ្សេងគ្នា ពី​សំណាក់ ឯកឧត្តម វ៉ាន់ សោភា ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​រតនគិរី និង​ជា​ទីប្រឹក្សា​ក្រសួង​មុខងារសាធារណៈ ប្តឹង​នៅ​ក្នុង​រឿង​វិវាទ​ដី ធ្លី​តែ​មួយ​រវាង លោក សេង ប៊ុនធឿន និង​ឯកឧត្តម វ៉ាន់ សោភា ដែល​ខាង​តុលាការ​ខេត្ត​រតនគិរី ដោយ​ចៅក្រម ឈ្មោះ​………………………. នឹង​កោះហៅ​ឲ្យចូល​ខ្លួន ក្នុង​សវនាការ នា​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ ពីបទ “​បរិហាកេរ្តិ៍​ជា​សាធារណៈ​” និង​ចូល​ខ្លួន​តាម​ដីកា កោះ​របស់​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត ដោយ​ព្រះរាជ អាជ្ញា​រង ម៉ម វណ្ណដា បំភ្លឺ​ពី​បទ “​លួច​” នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ផងដែរ ។

​ពាក់ព័ន្ធ​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​រតនគិរី ត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ខេត្តរតនគិរី​នេះ ចាត់ទុក​ជា​សត្រូវ ជា​ឆ្អឹង​ទទឹង​ក និង​ជា​បន្លាក្នុងកែវភ្នែក ដែល​ត្រូវតែ​កម្ចាត់​ចោល និង​ត្រូវ​តែ​ដកចេញ ឲ្យខាងតែបាន ហើយ​ចំពោះ លោក ទិ​ត្យ ឦសាន អគ្គនាយករង ទទួលបន្ទុក​និពន្ធ​នាយក ប្រចាំការ​នៅ​ក្នុង​ខេត្ត​រតនគិរី គឺជា​មុខសញ្ញា​ក្តៅ​ក្នុង ការសរសេរ​ព័ត៌មាន​បកអាក្រាត​រឿងអាស្រូវ​នានា​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត រាយការណ៍​ជូន សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហើយ​ក៏​ត្រូវ​ទទួលរង​នូវ​ការ​គម្រាមកំហែង​សុខ​សុវត្ថិភាព​គ្រប់​រូបភាព​មកលើ​រូបលោក ពី​សំណាក់​កងកម្លាំង សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ច្បាប់ ។ គ្រប់​ទង្វើ​របស់​ថ្នាក់ដឹកនាំ ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មកលើ​ក្រុម​អ្នកសារព័ត៌មាន ពិសេស មក​លើ​រូប លោក ទិ​ត្យ ឦសាន គឺ​អាច​ចាត់ទុកថា​ជា ចេតនា​មួយ​ដើម្បី​គម្រាមកំហែង ក្នុង​គោលដៅ​វាយ​បំបាក់ស្មារតី​អ្នកសារព័ត៌មាន ដែល​យើង​អាចដាក់​ការសង្ស័យ បាន​ថា ករណី ឯកឧត្តម វ៉ាន់ សោភា ប្តឹង​លោក ទិ​ត្យ ឦសាន ០២​ករណី ផ្ទួនៗ​គ្នា​លើក​នេះ ក៏​អាច​មាន​ការជាប់ ពាក់ព័ន្ធ​ជាមួយ​ករណី​ផ្សេងៗ​ទៀត ដែល​ធ្វើ​មក​លើ​ក្រុម​អ្នកសារព័ត៌មាន​នា​ពេលកន្លងមក ?

​ក្នុងនាម​ជនរងគ្រោះ​ម្នាក់ សង្ឃឹមទុក​ជាមុន​ថា ខាង​អយ្យការ ក៏ដូចជា​តុលាការ​នឹង អនុវត្ត​ច្បាប់​ដោយ​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌​(​នៅ​ត​) ៕

 

Filed in: ព័ត៌មានជាតិ