ឧត្តរមានជ័យ៖ លោកអ៊ឹងហេងទីជាមន្ត្រីនគបាលប៉ុស្ដឹនគរបានរដ្ឋបាលសំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យមានឋានន្តរសក្តិត្រឹម ព្រន្ទបាលទោ អត្តលេខ ៧៤ ១០១ ទេ តែឬកម៉ាបាវមិនគោរពវិន័យ ហើយថែមទាំងមានសារធាតុញៀនក្នុងខ្លួនទៀតតែគ្មានអ្នកណាហ៊ានក្អកជាមួយឡើយ ។
ព័ត៌មានច្បាស់ការពីសមត្តកិច្ចមួយបានឲ្យដឹងថា៖ លោក អ៊ឹង ហេងទី មានបញ្ហាមួយចំនួនក្នុងការងារជាមន្ត្រីនគបាល៖ ០១ មិនគោរពវិន័យ អង្គភាព ០២ មិនគោរពថ្នាក់ដឹងនាំ ០៣ មិនមកធ្វើការក្នុងអង្គភាព ០៤ មានសារជាតិគ្រឿងញៀនក្នុងខ្លួន
។
ករណីនេះភ្នាក់ងារយើងសួរលោក អ៊ូច ម៉ៅ មេប៉ុស្ដឹសង្កាត់សំរោង ពីករណីមានសេចក្តីរាយករណ៍ថា៖ លោក អ៊ឹង ហេងទី ប្រព្រឹត្យខុសវិន័យ និងមានសារជាតិញៀន លោក ម៉ៅ ឆ្លើយទទួលស្គាល់់ថា ពិតជាមានការខុសវិន័យមែន ។ លោកមេប៉ុស្តិ៍បានឲ្យដឹងថា លោកបានបញ្ជូន ឈ្មោះ អ៊ឹងហេង ជូនលោកអធិការក្រុង សំរោងសំរេចហើយ។
លោក ស៊ុន សាន អធិការក្រុងសំរោង ពេលអ្នកសារព័ត៌មានសុំការបំភ្លឺអំពីករណីថា លោកទីមិនគោរពវិន័យ មិនចូលធ្វើការ និងមានសារជាតិ គ្រឿងញៀន ហេតុអីមិនដកចេញ ទុកនៅបើកប្រាក់ខែរដ្ឋបែបចឹង? តើរឿងនេះយ៉ាងម៉េចដែរ? លោក សាន ឆ្លើយថា លោកបានបញ្ជូនកំណត់ហេតុទៅឯកឧត្ដមស្នងការហើយ លោកមិនមានសិទ្ធិអ្វី ដកឈ្មោះ អ៊ឹង ហេងទី ចេញពីនគរបាលទេ ។
ករណីមាននគរបាលខឹលខូចមិនគោរពវិន័យញៀនគ្រឿងញៀនបែបនេះមហាជន សង្យ័យថា អាចមានអំពើពុករលួយឃុបឃឹតគ្នាហ្ម៉ង បានជាគេឃើញមន្ត្រីនគរបាលរូបនោះនៅបង្ហាញឬកម៉ាបាវចឹងនោះ ។
ទាក់ទងនិងសេចក្តីរាយការណ៍បែបនេះ សារព័ត៌មានយើងមិនអាច សុំការ ប្រតិកម្ម ពីលោកអ៊ឹងហេង ទី បានទេកាលពី ល្ងាចថ្ងៃទី១៨ខែកម្ភះកន្លងមកនេះ ៕