សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការបើក​ដៃ​អោយ​បទល្មើស​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​ពី​មន្ត្រី​ជំនាញ កងកំលាំង និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ផ្គើន​បទបញ្ជា​សម្តេច​ប្រមុខ​រដ្ឋ​?

ការបើក​ដៃ​អោយ​បទល្មើស​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​ពី​មន្ត្រី​ជំនាញ កងកំលាំង និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ផ្គើន​បទបញ្ជា​សម្តេច​ប្រមុខ​រដ្ឋ​?

​ខេត្ត​រតនគិរី ៖ បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី និង​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​សាមុទ្រ​លើ សមុទ្រ​ក្រោម ភូមិ​ខ្វែង និង​ភូមិ​កែង​សាន់​និង​ យោង​តាម​ការចុះ​ផ្តឹតរូប​ភាពី​ក្រុមអ្នកសារព័ត៌​មាន​បានបង្ហាញ​អោយដឹងថា ៖ ការកាប់បំផ្លាញ​ព្រៃ​សហគម​ន៍​និង​ព្រែ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​នៅ​តំបន់​ជាច្រើន​កន្លែង​ក្នុង​ស្រុក​លំផាត់ និង​ស្រុក​បរ​កែវ ស្រុក​អូរយ៉ាដាវ ពី​សំណាក់​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម​កំពុង​ដឹកចេញទៅ​វៀតណាម តាម​ច្រករបៀង​មួយចំនួន​ជាប់​ព្រំប្រទល់​កម្ពុជា​វៀតណាម ដែល​សកម្មភាព​នេះ​បាន​កើត​ឡើង​ខ្លាំង​តែ​ក្នុង​រយៈ​ពេក​ជាង​១​ខែ​មកនេះ​។​

​ក្រោយ​ពី​ការ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ដូចខាងលើ ក្រុម​អ្នកសារព័ត៌មាន ប្រចាំ​ខេត្ត​រតនគិរី បាន​ចុះ​ផ្តឹត​យក​រូបភាព តាម​ទីតាំង​ដែល​ប្រជាពលរដ្ឋ​និង​ប្រជា​សហគមន៍​រាយការណ៍​ជូន​ក៍​បាន​ប្រទះឃើញ​ស្ថានភាព​គំនរ​ឈើ​និង​រថយន្ត​ក្រុម​ជនល្មើស​ប្រព្រឹត្ត​រង្គាល​លន់​លឺ​ទ្រហឹង​ពេញ​ព្រៃ ដូច​ការលើក​ឡើង​របស់​ប្រជាពលរដ្ឋ​យ៉ាង​ប្រាកដ​មែន ដែល​ស្ថានការណ៍​ជាក់ស្តែង និង​ការចុះ​អង្កេត ពី​ក្រុម​អ្នកភូមិ​បាន​បង្ហាញ​នៅ​ប្រភព​ខ្លះៗ អោយ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា បទល្មើស​នៃ​ការកាប់ ផ្តួលរំលំ​ឈើ​មូលៗ​ក្នុង​ដែន​ព្រៃ​សហគមន៍ និង​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ គឺ​ចាប់ពី​ចំណុច​អូរ​ជីប រហូត​ដល់​ចំណុច​ឃុំ​កែង​សាន់ ស្រុក​លំផាត់​និង​ចាប់ពី​ចំណុច​ព្រៃ​ក្នុង​ឃុំ យ៉ា​ទុង មាន អូរ​តាង  ចេញ​តាម​ច្រក​អូ​លា​វ  អូរ​ថ្ម  ប៉ុស្តិ៍​ខ្លាធំ​និង​ច្រកល្បៀង​ជាច្រើនទៀត​នៅក្នុង​ស្រុក​លំផាត់ និង​ស្រុក​អូយ៉ាដាវ ដែល​ចំណុច​នៃ​ក្រុម​បទល្មើស​នី​មួយៗ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បញ្ជាក់ថា គឺ​ក្រុម​ឈ្មួញ​បាន​កំណត់​បរិវេណ​សី​ចទ័​រដោយ​ដាក់គំនូស សញ្ញា ចែក​ខណ្ឌ​ព្រៃ​ចែកគ្នា កាប់​យក​ឈើ​ទៅ​លក់​ទៀត​ផង ។​

​បើ​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ថា ៖ យ៉ាង​តិច​មាន​ក្រុម​ជនល្មើស​ចំនួន​ ៣-៥​ក្រុម ដែល​ក្រុម​នីមួយៗ​សុទ្ធតែ​មាន​ចំណែក សមត្ថកិច្ច​លូកដៃ ដោយ​ចំ និង​ដោយ ប្រយោល​នៅ​ពីក្រោយ ដើម្បី​ជា​អ្នក​សម្រប់សម្រួល​ដល់​ការប្រកប​មុខរប​រ​នេះ​។ ហើយ​អ្វី​ដែល​មើលឃើញ និង​ផ្អែកលើ​ការរៀបរាប់​ពី​ប្រភព​ផ្ទៃក្នុង នៃ​ក្រុម​ជន​ប្រព្រឹត្ត​ល្មើស​បាន​ខ្សឹប​អោយដឹងថា ៖ ក្នុង​ការប្រព្រឹត្ត​របស់​ក្រុម​នេះ​ គឺ​ពួកគេ​បាន​រត់ការ​សុំ​ធ្វើ​ឈើ​តាំង​ពីលើ​ដល់​ក្រោម ដែល​ជា​មេៗ​អស់ហើយ ទើប​ទាំង​ជំនាញ និង​កងកំលាំង រួម​ទាំង​អាជ្ញាធរ​ក្នុង​តំបន់​មិនធ្វើ​ការរំខាន​នោះឡើយ ។ តែ​ខណៈ​បើ​ក្រុម​អ្នកសារព័ត៌មាន​តាម​ទាន់ ឫថ​ត​បាន​ស្តែងៗ​និង​រាយការណ៍​​យ៉ាង​ជ្រក់ជ្រិញៗ ទើប​កងកំលាំង​បង្ខំចិត្ត​ចាប់​១​ក្នុងចំណោម​នោះ​ទៅ​។​

​តែ​យ៉ាងណា​ថ្មីៗ​នេះ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រី ទទួលបន្ទុក​បេសកម្ម​ពិសេស​តំណាង​ដ៍​ខ្ពង់ខ្ពស់​ របស់​សម្តេច​នាយក​ចុះ​ជួយ​ខេត្ត​រតនគិរី បាន​លើក​ក្នុង​អង្គប្រជុំ​ធំ​នៅ​សាលប្រជុំ​ខេត្តរតនគិរី​ថា​៖ “​បញ្ហា​ព្រៃឈើ​ល្មម​ឆ្អែតឆ្អន់​ហើយ​សូម​គិត ​ដល់​ជាតិ ប្រជាជន​និង​កូនចៅ​ជំនាន់​ក្រោយៗ​ផង​!”​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦​និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្តរ​តន​គិរី ឯកឧត្តម លី ធុជ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​រតនគិរី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី  នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ទៅកាន់​អង្គសន្និបាត​ទាំងមូល​ថា​៖​បញ្ហា​បទល្មើស​ព្រៃឈើ​នៅតែ​ជា​បញ្ហា​ប្រឈម​គួរអោយ​ព្រួយ​បារ​ម្មណ៍​ដែល​មួយ​រយៈពេល​ចុង​ក្រោយ​ថ្មីៗ​នេះ​មាន​សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន ចេញពី​ចំណុច​ស្រុក​លំផាត់ និង​ស្រុក​អណ្តូង​មាស ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​យ៉ាវ​ឡេ​ថាញ់​ហាក់បីដូច​ជា​មិន​មាន​ការបង្ក្រាប​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ឬ​អង្គភាព​ជំនាញ ឬ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ហើយ​ត្រូវបាន​អ្នកសារព័ត៌មាន​ថត​រូបភាព និង​វីដេអូ យកមក​ ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ជាពិសេស​គឺ​ការជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សមត្ថកិច្ច មន្ត្រីរាជការ ដែល​ជា​អ្នកប្រព្រឹត្តិ​ល្មើស​ផ្ទាល់​និង​ប្រយោល លើ​ករណី​បទល្មើស​ព្រៃឈើ​នេះ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា វា​គួរតែ​ល្មម​ឆ្អែតឆ្អន់​ហើយ ចង់មានចង់បាន​ដល់​ណា​ទៀត អាណិត​ដល់​ជាតិ ប្រជាជន និង​អ្នកជំនាន់ក្រោយៗ​ផង ព្រោះ​វា​ជា​សម្បត្តិ​ធម្មជាតិ ជា​កេរ្តិ៍ដំណែល​ដែល​ដូនតា  និង​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុក​អោយ ដូច្នេះ​ ​យើង​ត្រូវមាន​កាតព្វកិច្ច​ថែរ​រក្សា​អោយបាន​គង់វង្ស និង​ស្ថិតស្ថេរ​ចីរកាល មិនគួរ​ដើម្បី​តែ​ប្រយោជន៍​បុគ្គល និង​បក្ខពួក នាំ​គ្នា​កាប់​បំផ្លាញ​យ៉ាង​ដូច្នេះ​ទេ ។​

​ដោយឡែក នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ដឹកនាំ​ប្រជុំ​ដើម្បី​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​សាលប្រជុំ​សាលា​ខេត្តរតនគិរី ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ  ឯកឧត្តម​អភិបាលខេត្ត ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក ក្រុង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ឲ្យបាន​នូវ​វិធាន​ចំនួន​៥​ចំណុច​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត  ។​

​វិធានកា​រទាំង​០៥ ចំណុច​រួមមាន ៖
១.​ទប់ស្កាត់​ឲ្យបាន​នូវ​ការកាប់​រាន​ដី​ព្រៃឈើ ការជីក​គាស់​រ៉ែ​ខុសច្បាប់​
២.​ត្រួតពិនិត្យ​នៅ​តាម​ឃ្លាំង​ស្តុប និង​រោង​សិម្បកម្ម​កែច្នៃ ដេប៉ូ ឃ្លាំង កន្លែង​សន្និធិ​ឈើ​នានា​
៣.​ត្រួតពិនិត្យ ទប់ស្កាត់​ឲ្យបាន​នូវ​ការដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​
៤.​ត្រួតពិនិត្យ​ឧបករណ៍ មធ្យោបាយ​គ្រប់​កាប់​ឈើ​ប្រភេទ​
៥.​ត្រួតពិនិត្យ​ប្រភព​ឈើ​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​បន្ថែម​ឲ្យ​គ្រប់​ស្រុក​ជាប់​ព្រំដែន​ត្រួតពិនិត្យ​ឡើងវិញ​នៅ​តាម​ច្រករបៀង​នានា និង​ការ​លួច​ចូល​កាប់​ឈើ​ខុសច្បាប់ (​ជៀសវាង​ការប្រើ​អំពើហិង្សា​ក្នុង​ករណី​កើតមាន​) ដោយឡែក ស្រុក​ជាប់​ព្រំប្រទល់​និង​បណ្តា​ខេត្ត​ដ៏ទៃទៀត រួម​ទាំង​កម្លាំង​គណៈកម្មកា​រ​ទាំងអស់​ត្រូវ​ធ្វើការ​សហការ​គ្នា​ឲ្យបាន​ល្អ​នូវ​ការអនុវត្តវិ​ធានកា​រ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នេះ ដោយ​មិន​ត្រូវ​ជះ​ទឹក​ដាក់គ្នា​នោះទេ ។​

​ជុំវិញ​មាន​បទល្មើស​ដូច​លើកឡើង​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ កុម្ភៈ ឆ្នាំ​២០១៧​នេះ លោក នូ ថេ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​លំផាត់​បាន​ប្រាប់អោយដឹង​ថា ៖ តំបន់​ទាំងនេះ​ជា​តំបន់​ស្នូល ដែល​បាន​ចេញ​អនុក្រឹត្យ​ហើយ​បាន​បង្កើត​គណៈកម្មការ​ចុះ​ទប់ស្កាត់​ហើយ ។​

​លោក នូ ថេ​បន្តថាៈ ក្នុង​តំបន់​ដូច​លើកឡើង​ខាងលើ​ត្រូវ​លោក​បាន​បញ្ជាក់ថា ក្រុម​រុករាន​ព្រៃ​យក​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ត្រូវបាន​គេ​ចុះ​ណែនាំ​អោយ​បញ្ឍប់​អស់ហើយ តាំងពី​១​ខែ​មុន​ម្លេះ​! ។ តែ​ខណៈដែល​ត្រង់​សំនួរ​ទៅលើ​បញ្ហា​ឈ្មួញ​ចូល​កាប់​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ គឺ​លោក​បាន​ប្រាប់​អោយ​ខាង​ព័ត៌មាន​យើង​សួរ​ទៅ​ខាង​បរិស្ថាន​ទៅ ?​។​

​ដោយឡែក លោក ភូ ខែម​រិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​រតនគិរី មិនអាច​សុំ​ការពន្យល់​បាន​ទេ​ក្នុង​ថ្ងៃ​ដដែល​នេះ​ខណៈ​ទួរស័ព្ទខល​មិន​ចូល ។ ចំណែក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែ កុម្ភៈ ឆ្នាំ​២០១៧​នេះដែរ មិនអាច​សុំ​ការពន្យល់​បាន​ទេ​ខណៈ​ខ​ល​ចូល​លោក​ប្រាប់ថា ជាប់រវល់​ប្រជុំ​។​

​គួរបញ្ជាក់​ថាៈ​ឯកឧត្ត​ម ទេសរដ្ឋមន្ត្រី លី ធុជ តែងតែ​ចាត់ទុក​អ្នកសារព័ត៌មាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ការពិត​សង្គម និង​ជា​ក្រុម​ដែល​សរសេរ​របាយការណ៍​ពិត ឥត​លម្អៀង​ជូន​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយផ្ទាល់ ។ ក្នុងនាម​គណបក្ស​ប្រជាជន​ជា​គណបក្ស​កាន់​អំណាច​មិន​ចង់អោយ​គណបក្ស​ប្រឆាំង​គេ​ចោទប្រកាន់​មកលើ​យើង​ថា បើកដៃ​អោយ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ឡើយ ដែល​ជា​ការ​កេងចំណេញ​ផ្នែក​នយោបាយ​ទៅ​វិញ​។​

​យ៉ាងណា សង្ឃឹមថា រួម​ទាំង​ប្រសាសន៍ សម្តេច​ប្រមុខ និង ការលើកឡើង របស់ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រី​បន្ទុក និង​ត្រូវបាន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក្រុង​ស្រុក រួម​ទាំង​កងកំលាំង និង​ស្ថាប័ន​ជំនាញ​មាន​ការ​ភ្ញាក់រលឹក​និង​យក​ត្រចៀក​ស្តាប់ ហើយ​អនុវត្ត​អោយមាន​ប្រសិទ្ធិភាព កុំអោយ​ដូច​ពាក្យ​ថា សម្រួច​ឈើពុក ឫក៍​ ​ដូច​ពាក្យ​ថា គ្មាន​គ្រូបាចារ្យ​ណា​ប្រដៅ​បាន​នោះ​វា​ខ្មះ​គេ​និង​នាំអោយ​មាន​ការ​ប៉ះ​ពល់​ធ្ងន់ធ្ងរ​នៅ​ប្រសិទ្ធិភាព ប្រសិទ្ធិ​ផល​នៃ​ការដឹកនាំ របស់  សម្តេច ប្រមុខ ដែល​សម្តេច លះបង់​ទាំង​កំលាំ​ ​ង​កាយ​ចិត្ត​នោះ​ត្រូវ​ខកចិត្ត​ដោយសារ​អស់លោក​អោយ​សោះ​៕

 

Filed in: ព័ត៌មានជាតិ