សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​នៅ​ដាច់ស្រយាល​ឬ​ចុងកាត់មាត់ញក​នៅ​ភាគ​ឥសាន​កម្ពុជា កាន់តែ​មាន​ឳ​កាស​ស្តាប់​នូវ​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​

​អ្នក​នៅ​ដាច់ស្រយាល​ឬ​ចុងកាត់មាត់ញក​នៅ​ភាគ​ឥសាន​កម្ពុជា កាន់តែ​មាន​ឳ​កាស​ស្តាប់​នូវ​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​

ខេត្ត​រតនគិរី ៖ មនុស្ស​ប្រមាណ​ជិត​៤០០​នាក់​មកពី​ភូមិ​ដាច់ស្រយាល​ឬ​ចុងកាត់មាត់ញក និង​មក​ពី​ក្នុង​ទីរួមស្រុក​ផង​នោះ ត្រូវ​គេ​អញ្ជើញ​អោយ​ចូលរួម​ស្តាប់​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​សារធាតុ​ញៀន​ឬ​ហៅ​ថា​ថ្នាំញៀន ។​

​ការជួបជុំ​នៃ​ក្រុមមនុស្ស​ទាំងនោះ គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​នេះ នៅក្នុង​សាលប្រជុំ​សាលាស្រុ​កវើន​សៃ​ក្នុង​ខេត្ត​រតនគិរី ក្រោម​វត្តមាន​អភិបាលស្រុកវើន​សៃ លោក ជុំ ងិល និង​លោក​វរៈសេនីយទោ គិន វណ្ណា ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត រួម​និង​អាជ្ញាធរ​ផង​ទៀត ។​

​កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ​កន្លងទៅនេះ ការជួបជុំ​ហ្វូងមនុស្ស​ដូចនេះ ត្រូវ​គេ​រៀបចំ​ធ្វើ​នៅ​ទី​រួម​ក្រុង​បាន​លុង ក្នុង​ទី​រួម​ខេត្ត ដែល​មាន​មនុស្ស​ចំនួន​៤៦៥​នាក់ បាន​ស្តាប់​អំពី​គ្រោះថ្នាក់​ចំពោះ​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន​នេះ​ផងដែរ ។​

​លោក​វរៈសេនីយទោ គិន វណ្ណា ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​នេះ ក៏​ត្រូវ​គេ​ឃើញ​ថា​បាន​មានប្រសាសន៍​ទៅកាន់​ហ្វូង​មនុស្ស​មាន​ទាំង​សិស្សានុសិស្ស​ទៀតផង អោយ​ពួកគេ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ធ្វើយ៉ាងណា​កុំ​អោយ​ក្លាយទៅជា​មនុស្ស​ដែល​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន គឺ​ត្រូវតែ​ជា​មនុស្ស​ស្អាតស្អំ និង​ជា​ពលរដ្ឋ​ដ៏​ល្អ​ក្នុងសង្គម ។​

​លោក​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ស្តាប់​ថា ប្រសិន​បើ​ដឹង​ថា​ខ្លួន​បាន​រងគ្រោះថ្នាក់​ដោយសារ​តែ​សារធាតុ​ញៀន​ហើយ ត្រូវ​ប្រញាប់​កែខ្លួន​ឬ​ដកថយ​អោយបាន​ទាន់ពេលវេលា ឬ​អាច​ទៅកាន់​កន្លែង​មណ្ឌល​កែប្រែ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ សារធាតុ​ញៀន​នឹង​ពង្វក់ស្មារតី ឬ​អាច​អោយ​ខ្លួន​យើង​ក្លាយទៅជា​មនុស្ស​វិកល​ចរិក​ទៀតផង​។ លោក​ថា មិន​តែប៉ុណ្ណាះ ប្អូនៗ​ដែល​ជា​សិស្សានុសិស្ស ឬ​អ្នក​ដែល​បាន​បញ្ចប់​ការសិក្សា ហើយ​នឹង​ត្រៀម​ចូល​ទៅ​បំរើ​ការងារ​តាម​គ្រឺះស្ថាន​ឯកជន​នានា ឬ​គ្រឺះស្ថាន​របស់​រដ្ឋ​ជា​ដើម ក៏​នឹង​ត្រូវ​តម្រូវអោយ​ពិសោធ​ឬ​ធ្វើ​តេស​រក​សារធាតុ​ញៀន​មុននឹង​ចូល​ទៅ​បំរើ​តាម​គ្រឹះស្ថាន​ឯកជន ឬ​គ្រឹះស្ថាន​រដ្ឋ បើ​មិន​ដូច្នោះ​មិន​ត្រូវបាន​ទទួល​អោយ​ចូល​ទៅ​បំរើ​ការងារ​នោះ​ឡើយ​។​

​លោក​វរៈសេនីយទោ គិន វណ្ណា បាន​ស្នើ​អោយ​សមត្ថកិច្ច​មូលដ្ឋាន​តាមដាន ស្រាវជ្រាវ ស៊ើបអង្កេត និង​ស្នើ​អោយ​អាជ្ញាធរ​មូលដ្ឋាន ឬ​ឪពុកម្តាយ​បងប្អូន រាយការណ៍​ទៅ​សមត្ថកិច្ច​ជា​បន្ទាន់​នៅពេល​ដឹងថា មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ដោយសារ​សារធាតុ​ញៀន ។​

​លោក​បញ្ជាក់ថា ៖ ខេត្តរតនគិរី​មាន​ចំនួន​៩​ក្រុង ស្រុក នឹង​ត្រូវ​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នេះ​ជា​បន្តបន្ទាប់ ដើម្បី​អោយ​ប្រជាពលរដ្ឋ បានដឹង បាន​យល់ និង​យក​រឿងរ៉ាវ​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​គ្នា នៅ​តាម​ទី​ដាច់ស្រយាល​ផ្សេងៗ​ទៀត ដែល​ពួគគេ​មិនទាន់​បាន​ដឹង​អំពី​រឿងរ៉ាវ​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​សារធាតុ​ញៀន​នេះ ៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ