សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើ​ស្តុក​ទុក​ក្រោយ​ស្នាក់កា​បរិស្ថាន​បង្វែរ​ជា​ឈើ​បង្ក្រាប​

ឈើ​ស្តុក​ទុក​ក្រោយ​ស្នាក់កា​បរិស្ថាន​បង្វែរ​ជា​ឈើ​បង្ក្រាប​

ខេត្ត​រតនគិរី ៖ មន្ត្រី​បរិស្ថាន​ប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ បាន​រង​ការចោទប្រកាន់​ថា ជា​មន្ត្រី​ក្នុង​ជំនួញ​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​ក្នុង​ខេត្ត​រតនគិរី​។​

​ការចោទប្រកាន់​នេះ គឺ​នៅក្រោយពេល​ដែល​គេ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ កាលពី​ថ្ងៃ​ទី​១៥ ខែ​កម្ភៈ ឆ្នាំ​២០១៧ ដែល​ដាក់ពង្រាយ​ក្នុង​ព្រៃ​នៅ​ខាងក្រោយ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់ ចំងាយ​ប្រហែលជា​១៥០​ម៉ែត្រ​ទៅ​២០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អូរ​ល្វា​ក់ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ត្អូញត្អែ​ថា បទល្មើស​ព្រៃឈើ មាន​ប្រភេទ​ឈើ​ធ្នង់ និង សុ​ក្រំ ត្រូវ​គេ​ដឹក​ជញ្ជូន​ជា​រៀងរាល់ថ្ងៃ ទៅ​លាក់​ពង្រាយ​នៅ​ខាងក្រោយ​ស្នាក់​ដែនជម្រកសត្វព្រៃ ដើម្បី​លក់​ទៅឲ្យ​ក្រុម​ឈ្មួញ​។ ពួក​គាត់​បញ្ជាក់​ថា អ្នក​ដែល​ដឹក​ទៅ​ដាក់ពង្រាយ​នោះ គឺ​មិន​ក្រៅពី​បក្សពួក សាច់សាលោហិត​របស់​មន្ត្រី​បរិស្ថាន​ដែល​មានឈ្មោះ សុខ ឡេង មាន​តួនាទី​ជា​ប្រធាន​ក្រុម​ល្បាត ប្រចាំ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់ ព្រមទាំង​បក្សពួក​២​នាក់​ទៀត​ដែល​មានឈ្មោះ ធី និង ឈ្មោះ រ៉ុន ជា​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ទីនោះ​ជាមួយ​គ្នា​។ ប្រជាពលរដ្ឋ​បន្តថា គំនរ​ឈើ​ដែល​ដាក់ពង្រាយ​នៅក្រោយ​ស្នាក់ការ​នោះ គឺជា​ឈើ​ដែល​មន្ត្រី​បរិស្ថាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​បើសិនជា ប្រជាពលរដ្ឋ​ណា មិន​លក់​ឈើ​ឲ្យ​ក្រុម​មន្ត្រី​បរិស្ថាន​ខាងលើ​នេះ​ទេ ឈឺ​ទាំង​នោះ ត្រូវបាន​គេ​ចាប់​ឃាត់​ទុក ហើយ​ម្ចាស់​ឈើ​ក៏​ប្រហែល​នឹង​ត្រូវ​រង​ទុក្ខ​ផ្នែក​ច្បាប់​ផង​ដែរ​។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់ទៀតថា ក្រោយពី​មាន​ការ​បែកធ្លាយ​ពី​ការ​ស្តុក​ឈើ​នេះ ដើម្បី​ដោះ​បន្ទុក ក្រុម​បរិស្ថាន​ទាំងនោះ បាន​បង្វែរ​ឈើ​នោះ​ទៅ​ជា​ឈើ​បង្ក្រាបបាន​វិញ​។​

​ទាក់ទិន​នឹង​ករណី​ប្រជាពលរដ្ឋ​ចោទប្រកាន់​ខាងលើ​នេះ ប្រធាន​ក្រុម​ល្បាត​បរិស្ថាន ប្រចាំការ​ដែនជម្រកសត្វព្រៃ​លំ​ផាត លោក សុខ ឡេង បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៦ កម្ភៈ នេះ​ថា ឈើ​ទាំង​នោះ មិនមែន​លោក​ជា​អ្នក​រកស៊ី​ទិញដូរ​អី​ទេ ប៉ុន្តែ​ឈើ​ទាំងនេះ ត្រូវបាន​ចាប់​ឃាត់​ពី​ក្រុម​ឈ្មួញ ដែល​យក​មក​លាក់​ក្បែរ​ផ្លូវ​ចូល​ភូមិ​អូរ​ល្វា​ក់ ចម្ងាយ​ប្រហែល​៧​គីឡូម៉ែត្រ ពី​ទីស្នាក់ការ​ដែន​ជម្រក​។ លោក​បញ្ជាក់ទៀតថា ឈើ​ទាំង​នោះ ត្រូវបាន​ពួក​លោក​រាប់​មួយចំនួន​ហើយ នៅសល់​មួយចំនួន​ទៀត​មិនទាន់​បាន​រាប់ លោក​ថា បើ​តាម​ការប៉ាន់ប្រមាណ ចំនួន​ឈើ​មាន​ប្រហែល​ជាង​៣០០​ដុំ ហើយ​ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​សុ​ក្រំ​។ (​សុំ​ស្ដាប់​សំដី​ដើម​លោក សុខ ឡេង​)

​អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ នៅ​ព្រឹក​ថ្ងៃទី​១៦ កម្ភៈ នេះ​ថា ឈើ​នោះ ក្រោយពី​មាន​សេចក្ដីរាយការណ៍ លោក​បាន​ដឹកនាំ​កម្លាំង​អនុគណៈកម្មការ​ថ្នាក់ស្រុក ចុះទៅពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​រួច​ហើយ ប៉ុន្តែ​លោក​កំពង់តែ​ស្នើ​ឲ្យ​មន្ត្រី​បរិស្ថាន ធ្វើ​កំណត់ហេតុ​វត្ថុតាង ទិន្ន័យ ទីតាំង​បង្ក្រាប ព្រមទាំង​ជនល្មើស ឲ្យបាន​ច្បាស់លាស់ ដើម្បី​លោក​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ថ្នាក់​ខេត្ត​។ លោក​ថា​កន្លងមក សកម្មភាព​បទល្មើស​ទាំងឡាយ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​នោះ អាជ្ញាធរ​ស្រុក​មិនមាន​អំណាច​ទេ ទើបតែ​ថ្មីៗ​នេះ ខេត្ត​បាន​បង្កើត​គណកម្មការ​ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ​ថ្នាក់ស្រុក​។​

​បើទោះជា​យ៉ាងណា ក៏​នៅតែ​មាន​សេចក្ដីរាយការណ៍​ថា រថយន្ត​ដឹកឈើ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ចូល ជា​រៀងរាល់ថ្ងៃ យូរ​ខែ យូរ​ឆ្នាំ​មកហើយ នៅក្រោយ​ស្នាក់ការ​បរិស្ថាន​នេះ​។ ម្យ៉ាងទៀត ក្រោយ​ពី​បែកធ្លាយ​កន្លែង​ស្តុក​ឈើ ក្រោយ​ស្នាក់​បរិស្ថាន​នេះ​មក នៅ​យប់​ថ្ងៃទី​១៥ ខែ​កម្ភៈ ត្រូវ​គេ​រាយការណ៍​ថា ឈើ​ទាំង​នោះ ត្រូវបាន​គេ​ជម្លៀសចេញ​មួយចំនួន​ហើយ​ផងដែរ​៕
​ដោយ សុខ គឹម​សន

 

Filed in: ព័ត៌មានជាតិ