សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​រតនគិរី​

ឯកឧត្តម អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី​៖ ប្រធាន​គណៈប្រតិភូ  ឯកឧត្តម អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ចាត់តាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​អញ្ជើញ​មក​ បំពេញ​បេសកកម្ម​ក្នុង​ទឹកដី​ខេត្ត​រតនគិរី ដើម្បី​បើក​ការអង្កេត ស្រាវជ្រាវ​លើ​ករណី​សំណើរ​សូម​អន្តរាគមន៍ របស់ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​​និង​ជា​ប្រធាន​សមាគមន៍​អ្នកសារព័ត៌មាន​អាស៊ាន ប្រចាំ​កម្ពុជា ក្នុង​ដំណើរ​រឿង មាន​ក្រុម​ឈ្មួញ​មួយក្រុម​ក្នុង​ខេត្ត​រតនគិរី ប៉ុនប៉ង​ធ្វើ​មនុស្សឃាត មក​លើ​អ្នកសារព័ត៌មាន​ ​និង​វាយ​កំទេច​រថយន្ត​អ្នកសារព័ត៌មាន ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែ កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​នូវ​ភូមិសាស្ត្រ ឃុំ​កោះ ពាក្យ ស្រុក វើន​សៃ ខេត្ត​រតនគិរី​។​

​ក្នុងឱកាស​នៃ​ការចុះ​បំពេញភារកិច្ច របស់​ប្រធាន​គណៈប្រតិភូ ចំពោះ​កិច្ច​ខាងលើ អស់​រយៈពេល​១​ថ្ងៃ ម្សិលមិញ​នេះ រួចមក នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ កុម្ភៈ ឆ្នាំ​២០១៧​នេះ​ នៅក្នុង​បរិវេណ មន្ទីរ​ព័ត៌មាន​ខេត្ត​ខេត្តរតនគិរី​ឯកឧត្តម អ៊ុក គឹម​សេង ប្រធាន​គណៈប្រតិភូ អមដំណើរ​ដោយ មន្ត្រី​ជាច្រើន​រូប​ទៀត រួម​ទាំង​សមាគមន៍​អ្នកកាសែត និង ក្លឹប​អ្នកកាសែត​ប្រចាំ​កម្ពុជា បាន​ឈ្លៀត​ឱកាស​ជួបជុំ​ជាមួយ អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​រតនគិរី ប្រមាណ​ចំនួន​៥១​នាក់​នៅ​ទូទាំង​ខេត្ត ដើម្បី​សំណេះសំណាល​ដោយ​បាន​សួរ​សុខទុក្ខ និង​ផ្តល់​ឱកាស​អោយ​អ្នកសារព័ត៌មាន​បាន​ឆ្លើយឆ្លង និង​បញ្ចេញមតិ យោបល់ ក្នុង​ការសាកសួរ​ក្នុង​ដំណើរ​កាលដែល​លោក​បាន​ចុះ​អញ្ជើញ​មក​បំពេញ​ភារៈកិច្ច ក៍​ដូច​បើក​អោយ​មាន​ការ​ថ្លែង​អោយដឹង​នូវ​ផល​លំបាក និង​បញ្ហា​ផ្សេងៗ​ដែល​អ្នកសារព័ត៌មាន​មក​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​រតនគិរី​បាន​លើកឡើង​យក​មក​ធ្វើការ​បង្ហាញជូន និង​បាន​ផ្តល់នៅ​ដំបូន្មាន ណែនាំ​ដើម្បី​ទទួលបាន​នូវ​គុណ​តម្លៃ​ក្នុង និង​ការតម្រង់ទិស ការបំពេញ​ភារកិច្ច​បន្ត អោយមាន​សេចក្តីថ្លៃថ្នូរ និង​ក្រម​សីល​ធ​ម៍ ប្រកប​ដោយ​វិជ្ជាជីវៈ ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​។​

​ឯកឧត្តម ប្រធាន បាន​សង្កត់ធ្ងន់​ថាៈ​ជុំវិញ​ការបើក​សើ​ប​អង្កេត​ស្រាវជ្រាវ លើ​ដំណើររឿង លោក សុខ​សុវណ្ណ និង​អ្នកសារព័ត៌មាន​ដែល​ជួប​បញ្ហា​កន្លងមក​នោះ មិនអាច​ទាន់​បង្ហាញ​បាន​ពី​លទ្ធផល​នៅឡើយ​ទេ ដោយ​ឯកឧត្តម បានបញ្ជាក់​ថាៈ រឿង​នេះ​រង់ចាំ​ប្រធាន​សមាគមន៍​អ្នកាកសែត ក្លឹម​អ្នកកាសែត និង​មន្ត្រី របស់លោក ប្រមូល​បណ្តុំ​​ឯកសារ​ដាក់ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួ​ង​ព័ត៌មាន ដើម្បី លោក រដ្ឋមន្ត្រីក្រសួង  សម្រេច​សិន ទើប​អាច​ដឹង​ពី​លទ្ធផល​យ៉ាង​ណា​ជា​ក្រោយ ។​

​ជាមួយ​និង​ការជួប​សំណេះសំណាល​នេះ​ដែរ ឯកឧត្តម អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក៍​បាន​ថ្លែងថាៈ សម្រាប់​ខេត្ត​រតនគិរី មាន​អ្នកសារព័ត៌មាន​ចុះមក​បំពេញ​បេសកកម្ម​ច្រើន គួរអោយ​កត់សម្គាល់​យ៉ាង​នេះ សង្ស័យ ក្នុង​ខេត្ត​មួយ​នេះ​សំបូរ​រឿង​ច្រើន​ហើយ​មើលទៅ ទើប​មាន​អ្នកសារព័ត៌មាន​យើង​ច្រើន​យ៉ាង​នេះ​? ​ហើយ ឯកឧត្តម អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក៍​មាន​មតិ​ក្រើនរំលឹក​ទៅកាន់​អ្នកសារព័ត៌មាន​ផងដែរ​ថាៈ អ្នកសារព័ត៌មាន​ត្រូវ​ចេះ​ស្រលាញ់គ្នា សាមគ្គីភាព​គ្នា ក្នុងការ​​បំពេញ​កត្តព្វកិច្ច វិជ្ជាជីវៈ ហើយ​លោក​ថា​បើ​ល្អ អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​នេះ​គួរតែបង្កើត​អោយមាន​ជា​មាសគ​មន៍​អ្នកសារព័ត៌មាន​១​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការចេះ​ជួយ​ការពារ​គ្នា​ក្នុង​ការរំលោភ​បំពាន​ពី​ខាងក្រៅ ក៍​ដូច​បង្កើតបាន​នូវ​សម្ពន្ធភាព​ជិតស្និត​រវាង​គ្នា និង​គ្នា បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​ងាយ​ក្នុង​ការផ្តល់​ព័ត៌មាន​ពី​ទុក្ខ​កង្វល់ ឫ​ស្ថានភាព​តាម​តម្រូវការ​ទៅ​ក្រសួង​បាន​លឿន និង​រហ័ស​ទាន់​ចិត្ត​ផងដែរ …​។​

ជា​ចុងបញ្ចប់ ឯកឧត្តម ប្រធាន​គណៈប្រតិភូ ចំពោះ​កិច្ច បាន​អញ្ជើញ​អ្នកសារព័ត៌មាន ដែល​បាន​ចូលរួម​ថត​រួមគ្នា ទុក​ជា​កម្រង់​អនុស្សាវរីយ៍ និង​ជាការ​បាន​បង្ហាញ​នូវ​ភក្តីភាព​ស្រលាញ់គ្នា និង​ចេះ​ជួយ​គ្នា ដើម្បី​ជា​ក្តីសង្ឃឹម​រីង​មាំ ក្នុងការ​ចាប់ដៃគ្នា​បំពេញភារកិច្ច ជា​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន អោយបាន​ល្អ​បន្ត​ទៅមុខ​ទៀត​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ