សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដឹង​មុខ​អ្នក​ដែល​បើករថយន្ត​បុក​ម​នុស្ស​ស្លាប់​២​នាក់​ហើយ ជា​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​

ដឹង​មុខ​អ្នក​ដែល​បើករថយន្ត​បុក​ម​នុស្ស​ស្លាប់​២​នាក់​ហើយ ជា​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ  ៖​យោងតាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឲ្យដឹងថា នៅ​យប់​ថ្ងៃទី​១៣​កុម្ភៈ​វេលា​ម៉ោង​២២ និង​៥០​នាទី មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៏​មួយ​នៅ​ផ្លូវលំ​ចាក់​បេតុង​ត្រង់ចំណុច​ស្តង់​ជ្រូក​ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២​សង្កាត់​និង​ក្រុង ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ រវាង​រថយន្ត​ម៉ាក PICKUP FORD RANGER បាន​បើក​បុក​ម៉ូតូ​ចំនួន​01​គ្រឿង ហើយ​ខ្ទាត​ទៅ​បុក​ម៉ូតូ និង​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ ម្នាក់​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ។

​សេចក្តី​រាយ​ការណ៏​បាន​បន្តថា មុន​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​01​គ្រឿង​ម៉ាក PICKUP FORD RANGER) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-0808 អ្នកបើកបរ ជា​មន្ត្រី​នគរបាល ឈ្មោះ ប៉ី​ណា ស៊ី បើកបរ​ក្នុង​គោលដៅ​ពី​ទិស​ខាងលិច​ទៅ​កើត ដល់​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1M-2410 បើកបរ​ដោយ​ឈ្មោះ ស្រី នី​ភេទ​ស្រី​មាន​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ ដឹក​មនុស្ស​២​នាក់​ផង ហើយ​ត្រូវបាន​រថយន្តបុក​ពេញទំហឹង​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​កង់​៣​ដែល​បាន​ចត​ចោល​នឹង​កន្លែង ។

​សូមបញ្ជាក់​ថា ហេតុ​ការណ៏ដ៏​រន្ធត់​នោះ បាន​បង្ក​ឲ្យ​យុវជន​ឈ្មោះ សំបូរ​ហៅ​ពៅ​មាន​អាយុ​១៨​ឆ្នាំ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ចំណែក​ក្មេងស្រី​ម្នាក់ទៀត​ឈ្មោះ​ស្រី នី​មាន​អាយុ​១៨​ឆ្នាំ​ស្លាប់​និង​កន្លែង ហើយ​ក្មេង​ស្រី​ម្នាក់ទៀត​ឈ្មោះ ន​រាណ៍ ភេទ​ស្រី អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករ​រងរ​បួស​ធ្ងន់ អ្នក​ទាំង​បី​រស់នៅ​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​បែ​ត ខេត្ត​បន្ទាយមានជ័យ ។

​ចំណែក​ប្រភពពី​ពលរដ្ឋ​ដែល​ក្បែរ​ហេតុ​ការណ៏​ខាងលើ បានឲ្យដឹងថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់ ហើយ​បាន​ចាប់​អ្នកបើករថយន្ត​បង្ក​ដាក់​ខ្នោះដៃ​ទៀតផង ព្រោះ​អ្នកបង្ក​ទំនង​ជា​ស្រវឹងធ្លាក់ភ្នែក ហើយ​នៅ​ជាប់​ខ្លួន​មាន​កាំភ្លើង​ផងដែរ មិនដឹង​ជា​យ៉ាង​មិច​ក្រោយមក​ស្រាប់តែ​ជនបង្ក​ចេះ​អាគម​ន៏​សូត្រ​បាលី ធើ្វ​ឲ្យ​ខ្នោះដៃ​ត្រូវ​បាន​រហូត​ចេញ​ធ្លាក់​ឮសូរ្យ​តែ​គ្តុក រួច​គេចខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្តង ។

​ជុំវិញ​ករណី​គ្រោះថ្នាក់​ដ៏​កម្រ​បាន​ឃើញ​នេះ ពលរដ្ឋ​នៅ​ក្រុង​បោយ​បែ​ត​ភាគច្រើន​បាន​ស្គាល់​អត្តសញាណ​អ្នកបើកបរ​រថយន្ត​ហើយ​ថា ម្ចាស់​រថយន្ត មាន​លំនៅ​ក្បែរ​ផ្សារ​ហ៊ុយ​ឡេង​ជាប់​និង​របង​អាគារ​ថ្មី​(​ហ្សូ​ន​សាប​)​ស្ថិតក្នុង​ភូមិ​អូរ​ជ្រៅ​សង្កាត់​និង​ក្រុង​បោយ​បែ​ត ។

​ចំណែក​ប្រភព​មួយ​ផ្សេង​ទៀត​បាន​បង្ហើប​ស្រដៀង​គ្នា​ថា អ្នកបើកបរ​រថយន្ត​បង្ក​មាន​ឋានៈ​ជា​ស្នងការរង​កណ្តាល​យុត្តិធម៌ នៃ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដូច្នេះហើយ​បានជា​ក្រោយពី​កើតហេតុ​ជន​បង្ក​មាន​ទាំង​កាំភ្លើង​ទៀតផង ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ជន​ខាងលើ​ចេះ​បាលី​ជម្រុះ​ខ្នោះ​ទៀត ។

​បើ​បែប​នេះ​មែន​នោះ​គេ​មិន​សង្ឃឹមថា អាណា​ព្យាបាល​សព​នឹង​ទទួលបាន​យុត្តិធម៌ តាម​ផ្លូវច្បាប់​នោះ​ឡើយ ព្រោះ​ជន​បង្ក​មាន​បុណ្យ​សក្តិ​ខ្ពង់ខ្ពស់ ចំណែក​ជនរងគ្រោះ​ទាំង​ស្លាប់​និង​របួស​ផង សុទ្ធសឹងតែ​មាន​ជីវភាព​តោ​កយា​ក​ក្រីក្រ ។ ជា​ការពិត​ណាស់​សូម្បីតែ​រថយន្ត​បង្ក​នោះ ក៏​លោក​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​នាំយកទៅ​លាក់ទុក​នៅ​ប៉ុស្តិ​រដ្ឋា​បាល​សង្កាត់​ផ្សារកណ្តាល​ដើម្បីឲ្យ​នៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​មហាជន ។

​ក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ខាងលើ​បាន​បង្ក ឲ្យមាន​មនុស្ស​ស្លាប់​២​នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានសំខាន់