សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​ការ​ប្រណាំងទូក ខេត្ត​បាត់ដំបង​

បិទ​ការ​ប្រណាំងទូក ខេត្ត​បាត់ដំបង​

ពិធី​ប្រណាំងទូក​រយៈពេល ២​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៧ ខែតុលា របស់​ខេត្ត​បាត់ដំបង​ត្រូវបាន​រៀបចំ​ពិធី​បិទ កាលពី រសៀល​ថ្ងៃ​ទី ៨ ខែតុលា ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​។​

​តាម​របាយកាណ៍​លទ្ធផល​នៃ​ការ​ប្រណាំងទូក របស់​ឯកឧត្តម មុំ ក្រា​ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណ​កម្មា​ធិ​- ការ បច្ចេកទេស បានឱ្យ​ដឹង​ពី​លទ្ធផល​ការប្រកួត​ផ្តាច់ព្រ័តៈ ប្រភេទ​ទូកខ្លី អន្តរជាតិ​ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​លើ​ទូក ឈ្មោះ សាធារណៈ​ស​ជ័យ​បារមី កំចាយ​មា មន្ទីរ​សាធារណៈការ​ខេត្ត , លេខ ២ ទូក ឈ្មោះ យុវជន បាត់ដំបង មានជ័យ បារមី គង្គា របស់​មន្ទីរ ស​,​ស​,​យ​,​ក ខេត្ត ,​លេខ ៣ បាន​ទៅ​លើ​តូ​ក ឈ្មោះ ផ្សោត​មានជ័យ ដែនដី​សុវណ្ណ របស់​មន្ទីរ​រៀបចំ ដែនដី​។ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​លើ​ទូក​ឈ្មោះ អប់រំ​សែន​ជ័យ​យុវវ័យ មាន​រិទ្ធី របស់​មន្ទីរ​អប់រំ លេខ ២ បាន​ទៅ​លើ​ទូក​ឈ្មោះ ​នារី​មាន​ជ័យ មន្ទីរ​កិច្ចការនារី , លេខ ៣ បាន​ទៅ​លើ​ទូក​ឈ្មោះ នារី​សង្គមកិច្ច របស់​មន្ទីរ​សង្គមកិច្ច​។ ប្រភេទ​ទូក​ប្រពៃណី​ផ្នែក​បុរសៈ លេខ ១ បាន​ទៅ​ទូក ឈ្មោះ រតនៈ​មានជ័យ ស្រុក​រតនៈមណ្ឌល , លេខ ២ ទូក​ឈ្មោះ សុវណ្ណ​មយូ​រ៉ា បុច្ចា​ជយ​ដែន ស្រុក​កំរៀង លេខ ៣ បាន​ទៅ​លើ​ទូក​ឈ្មោះ ភ​ត្រា​រាជ​សីហ៍ ស្រុក​បាណន់​។ ប្រភេទ​ទូកដៃ ប្រពៃណី លេខ ១ បាន​ទៅ​លើ​ទូក​ឈ្មោះ នរិន្ទ ស្រី​ស​ពិ​ចិត្រ ស្រុក​ឯក​ភ្នំ លេខ ២ ទូក​ឈ្មោះ ហេង​ឬ​ស្សី បារមី​ជំហ​ដែក ស្រុក​មោង​ឬ​ស្សី លេខ ៣ ទូក​ឈ្មោះ ព្រែក​ហ្លួង​ស​ជ័យ​បារមី បូ​ពា៍ សាលា ខេត្ត​។

​ប្រភេទ​ទូកវែង​ប្រពៃណី​ចំណុះ ៦៩​នាក់ លេខ ១ ទូក​ឈ្មោះ ហនុមាន​រាជសីហ៍​មានជ័យ បារមី​តេជោ ស្នងការដ្ឋាន នគរ​បាន ខេត្ត លេខ ២ ទូក​ឈ្មោះ ប​ទុប​ពេជ្រ​បារមីក្ស​ត្រី​ក្តុល ស្រុក​ប​វេល លេខ ៣ ទូក​ឈ្មោះ សុវណ្ណ​ភេ​ត្រ​បាត់ដំបង ស​ជ័យ សាល​ក្រុង បាត់ដំបង​។​ពានរង្វាន់​ទូកខ្លី​អន្តរជាតិ​បុរស នារី លេខ​១ បាន ពានរង្វាន់ ថវិការ ៦៦០,០០០ រៀល លេខ ២ ទង់ ១  ថវិការ ៤៤០,០០០ រៀល លេខ ៣ ទង់​១ ថវិការ ៣៣០,០០០ រៀល​។ ទូកខ្លី​ប្រពៃណី លេខ​១ ទទួលបាន​ពានរង្វាន់ ទង់​១ ថវិការ
៦៦០,០០ រៀល លេខ ២ ទង់ ១ ថវិការ ៣៣០,០០០ រៀល​។ ទូកវែង​ប្រពៃណី ចំណុះ ៤៩ នាក់ លេខ ១ ទទួលបាន​ពានរង្វាន់ ទង់ ១ ថិ​ការ ១,៦០០,០០០ រៀល លេខ ២ ទង់​១ ថវិការ ១,៣០០,០០០ រៀល លេខ ៣ ទង់ ១ ថវិការ ១,០០០,០០០ រៀល​។ ទូកវែង​ប្រពៃណី​ចំណុះ ៦៩ នាក់ លេខ ១ ទទួលបាន​ពានរង្វាន់ ទង់ ១ ថវិការ ១,៦០០,០០០ រៀល លេខ ២ ទង់ ១ ថវិការ  ១,៣០០,០០០ រៀល និង លេខ ១ ទង់ ១ ថវិការ ១,០០០,០០០ រៀល​។​

​ក្នុង​ប្រសាសន៍​ ប្រកាស​បិទ ​ឯកឧត្តម ច័ន្ទ សុផល រយៈពេល​ ២ ​ថ្ងៃ កន្លងមកនេះ​ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បាន​ចូលរួម​ទស្សនា ការ​ប្រណាំងទូក​ក្នុង​ស្ទឹង​សង្កែ យ៉ាងច្រើន ​កុះករ​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​បំបាត់ទុក្ខ​កង្វល់ និង​បង្កើនបាន​ប្រាជ្ញា​ស្មារតី ពង្រីក​កិច្ចការ​ថ្មីៗ ទៀត​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​។​នេះ​ជា ​សក្ខីភាព បញ្ជាក់​ឱ្យឃើញថា​ប្រជាពលរដ្ឋ ខេត្ត​បាត់ដំបង យើង​បាន​ប្រកាន់ខ្ជាប់​នូវ ប្រពៃណី​របស់​ដូនតា​យើង​ចូលរួម​គាំទ្រ និង​ចាត់​ទុក​ការ​ប្រណាំងទូក និង ​បណ្តែតប្រទីប​នេះ​ជា​បុណ្យ​ដ៏​ធំ ដែល​ប្រជាពលរដ្ឋ​យើង មក​ពី​គ្រប់ទិសទី​ប្រមូលផ្តំុ ដើរលេង​សប្បាយ​ ។

គណកម្មាធិការ​បាន​រៀបចំ​កាន់តែ​មាន​ភាពល្អប្រសើ​រ ស្រប ទៅ​និង​ទិដ្ឋភាព​ច្រាំង​ដងស្ទឹង​សង្កែ និង​សួនច្បារ​តាម​បណ្តោយ​មាត់​ស្ទឹង​ផង​នោះ ធ្វើឱ្យ​បរិយាកាស​នៃ​ការ ​ប្រណាំងទូក បណ្តែត​ប្រទីប ឆ្នាំ​នេះ​កាន់តែ​មាន​ភាព​អធិក​អធម្ម និង​រក្សាបាន​នូវ​ភាព​ទាក់ទាញ ល្បីល្បាញ​ពីប្រវ​ត្ត នៃ​អ្នកចំរៀង​កវីនិពន្ធ​ជំនាន់​មុន ដែល​បាន​រៀប រាប់​ពី​ជីវិត​ពិត សង្គម​នូវ​អនុស្សាវរីយ៍ រាប់មិនអស់​ទាក់ទង និង​ស្ទឹង​សង្កែ​។​ក្នុង​នាម​រដ្ឋបាល​ខេត្ត​បាត់ដំបង ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង មោទនៈភាព​បំផុត​ចំពោះ​សមិទ្ធផល ដែល ​ខេត្ត​បាត់ដំបង​យើង ទទួលបាន​លើ​ការងារ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដែល​ទទួលបាន​ពិន្ទុ នាំមុខ ផ្កា​រំដួល ៣​ទង និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ទទួលបាន​ភាពសុខសាន្ត និង​ការអភិវឌ្ឍន៍​គ្រប់ៗ​គ្នា​ ៕​

 

2014_10_08dp1 (1) 2014_10_08dp1 2014_10_08dp1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី