សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រួល​ទៀតហើយ​អស់លោក​មេព្រៃ​ស្ទឹងត្រែង​មិន​ចាំ​ចាប់​ក៏មាន​គេ​ចាប់​អោយ​ដែរ​

ស្រួល​ទៀតហើយ​អស់លោក​មេព្រៃ​ស្ទឹងត្រែង​មិន​ចាំ​ចាប់​ក៏មាន​គេ​ចាប់​អោយ​ដែរ​

ស្ទឹងត្រែង ៖ ឈើប្រណិត​ក្រញូង​ជិត​១​តោន និង​រថយន្ត​១​គ្រឿង សេរី​ឡុច​សី​ស​៤៥០ ត្រូវ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​ក​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ចុះ​បង្ក្រាប​ខណៈ​កំពុង​ដឹក​ជញ្ចូន​លើ​ដង​ផ្លូវជាតិ​លេខ ៧៨ កាល​ពី​ម្សិលម៉ិញ​ថ្ងៃ​១៤ កុម្ភៈ ២០១៧ ក្នុងភូមិ​កាតូត​ឃុំ​កំផុន ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ។​

​សមត្ថកិច្ច​អោយដឹងថា រថយន្ត​ដែល​បង្ក្រាប​បាន​ខាងលើ ជា​រថយន្ត​ម៉ាក​ឡុច​ស៉ី​ស​៤៥០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-3170 បាន​ដឹក​ឈើ​ក្រញូង​ពី​ស្រុក​ថា ឡា​បរិ​វ៉ាត់​គោលបំណង​ឆ្ពោះទៅ​កាន់​ខេត្ត​ទីផ្សារ នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម តែ​រថយន្ត​ដឹកឈើ​ក្រញូង​នោះ បាន​បញ្ឆោត​សមត្ថកិច្ច​នៅ​ចំនុច​អូរ​ពងមាន់ ធ្វើដំណើ​ទៅ​ខេត្ត​ក្រចេះ រួច​បក​ត្រលប់​ក្រោយ ឆ្ពោះទៅ​ខេត្ត​រតនគិរី ។

​ដោយ​មាន​ការសង្ស័យថា រថយន្ត​នោះ​អាច​និង​បន្លំ​ដឹកឈើ​កម្លាំង សមត្ថកិច្ច​ក៏​បាន​ប្រដេញ​ស្ទាក់​ចាប់បាន​តែ​ម្តង រីឯ​តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​ផងដែរ​។​

​សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា ក្រោយ​ការបង្ក្រាប​សមត្ថកិច្ច​បា​ន​នាំ​យក​រថយន្ត​ដឹកឈើ​ក្រញូង​ទៅ​រក្សាទុក ដើម្បី​ប្រគល់​អោយ​ព្រៃ ។​

​លោក​បញ្ចាក់​ថា ឈើ​ក្រញូង​ដែល​បង្ក្រាប​បាន​នោះ មាន​ចំនួន​៨១​ដុំ​ស្មើ​៧៦៤​គីឡូក្រាម ហើយ​បច្ចុប្បន្ន​ត្រូវបាន​ប្រគល់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ជំនាញ​មេព្រៃ​ខេត្តស្ទឹងត្រែង​ហាក់បីដូចជា​ព្រងើយកន្តើយ ចំពោះ​ការងារ​របស់​ខ្លួន ដោយ​បណ្តែតបណ្តោយ​អោយ​ចរាចរ​ឈើ​គ្រប់​ប្រភេទ​ចេញ​គ្រប់​ល្ហ​ក ពី​ក្នុង​ខេត្តស្ទឹងត្រែង​ហើយ​មិន​មាន​ការចុះ​បង្ក្រាប​ឡើយ សង្ស័យ​តែ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ទើប​បាន​ចរាចរ​ទៅ​បាន​រួច​ចាំតែ​ទទួល​វត្ថុតាង​ពី​កម្លាំង​សមត្ថកិច្ច​កម្លាំងប្រដាប់អាវុធ​បង្ក្រាបបាន ៕
​ដោយ ៖ ឡុង កាន់​សំនៀង​

 

Filed in: ព័ត៌មានជាតិ