សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង​ផ្ទះ បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ៍​ទាំង​ស្រុង នៅ​ស្រុក​ស្នួល

អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង​ផ្ទះ បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ៍​ទាំង​ស្រុង នៅ​ស្រុក​ស្នួល

ក្រចេះ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង​ផ្ទះ ឋិត​នៅ​ចំណុច​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​អគ្គីភ័យ​ឆាប់ឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង ២០:៣០ នាទី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ។​

​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​នេះ​ក៏​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ដែល​បាន​បញ្ជា​កម្លាំង​ឲ្យជួយ​អន្តរាគមន៍ គ្រា​ដែល​ភ្លើង​កំពុង​រាលដាល​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ ជិត​ដល់​ផ្សារ​ស្នួល ប៉ុន្តែ​ត្រូវ​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន ៣​គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន ២០​គ្រឿង ។​

​លោក ចាន់ សុ​គីម បានឲ្យដឹងថា ករណី​អគ្គីភ័យ ភ្លើង​ឆេះ​ផ្ទះ បាន​កើតឡើង​ចំនួន ០១​លើក បណ្តាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៦​ខ្នង ក្នុងនោះ​មាន ៖ ផ្ទះ​ទី​១​ឈ្មោះ ស្លេះ ហ្សា ទំហំ​៦,៥​ម៉ែត្រ​x២៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក​ស័ង្កសី ទ្រព្យសម្បត្តិ​ខូច​ខាតៈ ម៉ូតូ​ចំនួន ០១​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ប្រាក់​រៀល​ចំនួន ២,០០០,០០០​រៀល (​ពីរ​លាន​រៀល​គត់​)  ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង​។​
-​ផ្ទះ​ទី​២​ឈ្មោះ ម៉ាត់ ស្លេះ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​x១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​រៀល​ចំនួន ១,៥០០,០០០​រៀល (​មួយរយ​ហាសិប​ពាន់​រៀល​គត់​) ខ្សែក​មាស​ចំនួន ០២​ជី​, ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង ។​
-​ទី​៣ ឈ្មោះ ម៉ាត់ រម៉​ស្មះ ផ្ទះ​ទំហំ ៤​ម៉ែត្រ​x១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​ដុល្លា​ចំនួន​៣០០០​ដុល្លា​(​បី​ពាន់​ដុល្លា​គត់​)​ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង ។​
-​ទី​៤ ឈ្មោះ វ៉ាន់ ក្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​x៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ម្ចាស់ផ្ទះ​មិន​នៅ ។​
-​ទី​៥ ឈ្មោះ ហេង ថា ភេទ​ប្រុស ផ្ទះ​ទំហំ ៥​ម៉ែត្រ​x៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត (​គ្មាន​) ។​
-​ទី​៦ ឈ្មោះ កុម អៀម ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​x១៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​រៀល​ចំនួន ៥,០០០,០០០​រៀល (​ប្រាំ​លាន​រៀល​គត់​) ប្រាក់​ដុល្លា ៦,០០០​ដុល្លា (​ប្រាំមួយ​ពាន់​ដុល្លា​គត់​) មាស​ចំនួន ០២​តំឡឹង , ម៉ូតូ​ចំនួន ០១​គ្រឿង ខោអាវ និង​សម្ភារៈ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង ។ សរុប​ថវិកា​ក្នុង​ការខូចខាត​: – ប្រាក់​រៀល​ចំនួន ៨,៥០០,០០០ រៀល​(​ប្រាំបី​លាន​ហាសិប​ម៉ឺន​រៀល​គត់​) -​ជា​ប្រាក់​ដុល្លា​ចំនួន ៩,០០០​ដុល្លា​(​ប្រាំបួន​ពាន់​ដុល្លា​) – ម៉ូតូ​ចំនួន ០២​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ខ្សែក​មាស ចំនួន ២​ជី​, មាស​ចំនួន ០២​តំឡឹង និង​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត ។​

​លោក បាន​បន្តថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​អគ្គីភ័យ​កើតឡើង គឺ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​នគរ​បាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ៕

 

Filed in: សន្តិសុខសង្គម