សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បងប្រុស​ម្តាយ​ផ្សេង​គ្នា​របស់​លោក គីម ជុង​អ៊ុន ត្រូវគេ​សម្លាប់​

​បងប្រុស​ម្តាយ​ផ្សេង​គ្នា​របស់​លោក គីម ជុង​អ៊ុន ត្រូវគេ​សម្លាប់​

ម៉ាឡេស៊ី ៖ បងប្រុស​ម្តាយ​ផ្សេង​គ្នា​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន លោក គីម ជុង​ណាំ ត្រូវគេ​សម្លាប់​នៅឯ​អាកាសយានដ្ឋាន​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​ជា​ទី​ដែល​លោក​ត្រូវ​បន្តដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ា​កាវ​។

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា លោក គីម ជុង​ណាំ ជា​កូនប្រុស​ច្បង​នៃ​អតីត​មេដឹកនាំ​កំពូល​របស់​ទីក្រុង​ព្យុង​យ៉ាង លោក គីម ជុងអ៊ីល ត្រូវបាន​គេ​សម្លាប់​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះដែរ មូលហេតុ​ស្លាប់​ពុំ​ទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​នោះទេ ខណៈ​ការសន្និដ្ឋាន​ជាច្រើន​ថា លោក គីម ជុង​អ៊ុន ជា​អ្នកបញ្ជា​ឱ្យ​គេ​សម្លាប់​បងប្រុស​របស់​ខ្លួន​ឯង​។

​ដោយឡែក ទាក់ទិន​នឹង​ព័ត៌មាន​នេះ​ដែរ ស្ថានីយ៍​ទូរទស្សន៍​ខ្សែកាប TV Chosun បាន​រាយការណ៍​ថា លោក គីម ជុង​ណាំ ត្រូវបាន​គេ​លួច​បំពុល​ឱ្យស្លាប់ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង Kuala Lumpur ដោយ​ស្ត្រី​ពីរ​នាក់ ដែល​គេ​ជឿជាក់ថា ជា​ទីភ្នាក់ងារ​ចារកិច្ច កូរ៉េខាងជើង​ទទួលបញ្ជា​ពី​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន ហើយ​បច្ចុប្បន្ន ស្ត្រី​ទាំង​ពីរ​នាក់​នេះ​កំពុង​រត់គេចខ្លួន​។​

​គួរបញ្ជាក់​ថា សារព័ត៌មាន​កូរ៉េខាងត្បូង ក៏​ធ្លាប់​បាន​រាយការណ៍​ដែរ​ថា លោក គីម ជុង​ណាំ ត្រូវបាន​គេ​ប៉ុនប៉ង​សម្លាប់​មិនបាន​សម្រេច​ម្ដង​រួចមកហើយ នៅក្នុង ទីក្រុង​ម៉ា​កាវ​។
​មួយវិញទៀត នៅ​កាលណោះ មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា លោក គីម ជុង​អ៊ុន ជា​អ្នកបញ្ជា​ឱ្យ​គេ​សម្លាប់​រូបលោក ដោយសារតែ​រឿង​ការជ្រើសតាំង​មេដឹកនាំ​កូរ៉េខាងជើង​ថ្មី ជំនួស​លោក គីម ជុងអ៊ីល តែ​ទីភ្នាក់ងារ​ចារកិច្ច​ចិន​បាន​រារាំង​ការប៉ុនប៉ង​ធ្វើឃាត​នេះ​ទាន់ពេលវេលា​៕

Filed in: អន្តរជាតិ